នៅរយៈពេលមិនដល់ ១០ ថ្ងៃទៀត ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ក៏នឹងឈានចូលមកដល់ ពោលចំថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី ១៤-១៥-១៦ មេសា។
ដោយឡែក តាមរយៈការជ្រើសរើសនូវរូបព្រះពុទ្ធ ១ ក្នុងចំណោមព្រះពុទ្ធទាំង ៤ អង្គ នោះនឹងអាចបង្ហាញចម្លើយ ថាតើសំណាងអ្វីកំពុងរង់ចាំអ្នក នៅក្រោយចប់ពិធីបុណ្យដ៏ធំប្រចាំឆ្នាំខាងលើ?
ព្រះពុទ្ធទី ១
នៅក្នុងជីវិតរបស់អ្នកនៅពេលដ៏ខ្លីខាងមុខ នឹងមានការផ្លាស់ប្តូរដ៏ធំមួយ ហើយវាក៏ជាការសម្រេចចិត្តដ៏សំខាន់បំផុត ដែលអ្នកត្រូវធ្វើដោយការបោះជំហានទៅមុខ ហើយកុំមានការភ័យខ្លាចអ្វីឲ្យសោះ។ បើទោះបីជាមានអ្វីដែលរាំងស្ទាក់នៅផ្លូវធ្វើដំណើរដំបូងៗ ក៏កុំបញ្ឈប់ឲ្យសោះ ចូរប្រឹងប្រែងបន្តិច នោះជោគវាសនារបស់អ្នកនឹងទទួលបានលាភធំ ជាការតបស្នងមកវិញ។
ចប់ការសម្រាកលំហែកាយ លំហែខួរក្បាល ត្រលប់ចូលមកវិញ ចំថ្ងៃចន្ទតទៅមុខ ឱកាសនឹងរំលេចមកភ្លែត អ្នកខ្លះទៅ ក៏ត្រូវរង់ចាំក្រោយនោះប៉ុន្មានថ្ងៃបន្ទាប់ទៀត។ វាប្រៀបដូចជាការរៀបចំសម្រាប់ជីវិតរបស់អ្នក ដ្បិតកន្លងមក សឹងតែមើលមិនឃើញផ្លូវត្រូវចេញ តែពេលនេះសុខៗបែរមានដំណឹងល្អរំលេចមកទៅវិញ។
ព្រះពុទ្ធទី ២
សប្បាយរីករាយជាបណ្តើរៗទៅ ក្តីស្រមៃមួយរបស់អ្នកនឹងក្លាយជាការពិតនៅពេលខាងមុខ។ ភាពជោគជ័យនឹងដើរអមជាមួយគ្នា ហើយចូរប្រើប្រាស់ឱកាសដែលអ្នកមានទាញយកប្រយោជន៍ពីវាឲ្យបាន។ បើអ្នកកំពុងបម្រើការងារនៅស្ថាប័នណាមួយ អ្នកត្រៀមនឹងទទួលបានលាភតាមរយៈការឡើងតំណែងទៀតផង។
ក្រោយចប់ពិធីបុណ្យចូលឆ្នាំ អ្នកជ្រើសយកព្រះអង្គពណ៌មាស សុំលាដៃទទួលយកលាភធំ អាចឡើងប្រាក់ខែ ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ក្រោយការខិតខំអស់កាលជាយូរ។ រីឯអ្នកប្រកបមុខរបររកស៊ីធំតូច ដូចបានបូកប្រាក់ចំណូលគុណទ្វេ ជាខែល្អ ដ៏គួរឲ្យចងចាំ សម្រាប់ឆ្នាំ ២០២៣។
ព្រះពុទ្ធទី ៣
ជាសំណាងបែប រ៉ូមែនទិក ដែលមានន័យថាឆាប់ៗនេះអ្នកនឹងបានជួបមនុស្សដែលស្ថិតក្នុងប្រភេទតម្រូវការរបស់អ្នក ហើយគេនឹងអាចផ្តល់ឲ្យអ្នកនូវភាពផ្អែមល្ហែម និងការយកចិត្តទុកដាក់ដែលអ្នករំពឹងចង់បានយូរណាស់មកហើយ។
សម្រាប់អ្នកមានគូហើយ បញ្ហានានាកន្លងមក នឹងរសាត់បាត់អស់ ផាត់មកវិញ តែការយល់ចិត្ត យល់ថ្លើម ចាប់ដៃគ្នា ឆ្ពោះទៅការបោះជំហានថ្មីក្នុងជីវិត។ រីឯអ្នកនៅលីវ នៅ Single គូពិត គូក្នុងជីវិត ក៏ខិតជិតចូលមកដល់ ថាមិនត្រូវអាចចុងខែមេសា ឬដើមខែឧសភា នឹងបានជួបផងក៏មិនដឹង។
ព្រះពុទ្ធទី ៤
កន្លងមកនេះ អ្នកហែលកាត់បញ្ហាច្រើនណាស់មែនទេ រឿងជាច្រើនបានដាក់បន្ទុកកាន់តែធ្ងន់មកលើអ្នក ហត់នឿយខ្លាំងណាស់ តែមិនអាចនិយាយចេញមកខាងក្រៅ ស៊ូបៀមវាទុកតែម្នាក់ឯងនៅក្នុងចិត្ត ដ្បិតស្នាមញញឹមក៏មិនចង់បង្ហាញមកកើតផង ព្រោះវាក្លែងក្លាយ មិនមែនជាស្នាមញញឹមពិតប្រាកដ។
តែមិនអីទេ ចូលដល់ក្រោយពាក់កណ្តាលខែមេសា វានឹងធូរស្រាលច្រើនហើយ។ សម្ពាធការងារ គ្រួសារ ជីវិតផ្ទាល់ខ្លួន នឹងសឹងតែលែងមាន នាំឲ្យអ្នកទទួលអារម្មណ៍ថា ស្រឡះក្នុងខ្លួន អាចរីករាយជាមួយពេលវេលានៅពេលបន្ទាប់ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ពោរពេញដោយក្តីសុខផ្លូវចិត្ត ផ្លូវកាយ រាយសុភមង្គលពេញលក្ខណៈជាទីបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក