មានតែការចេះដាក់ខ្លួនទេ ទើបបង្ហាញថាអ្នកមានសមត្ថភាពពិតប្រាកដ

មនុស្សម្នាក់ដែលមានសេចក្តីថ្លៃថ្នូរបំផុត គឺនៅពេលដែលគេទទួលបានភាពជោគជ័យ និងកិត្តិនាមហើយ នៅតែចេះដាក់ខ្លួន។

សាស្ត្រាចារ្យ Du Weiming ដែលសិក្សាប្រវត្តិសាស្ត្រចិននៅសកលវិទ្យាល័យ ហាវើត (Harvard) យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមរតកវប្បធម៌ប្រពៃណី ហើយតែងតែអប់រំសិស្សរបស់គាត់ឱ្យចេះដាក់ខ្លួនឱលំទោន។ ហើយលោកសាស្រ្តចារ្យចូលចិត្តរឿងរ៉ាវរបស់លោកឧត្តមសេនីយ៍ ចត ខាលីត ម៉ាសល (George Catlett Marshall) ជាខ្លាំង។

លោក ម៉ាសាល (Marshall) គឺជាឧត្តមសេនីយដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី ២ គាត់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតរណសិរ្សរួបរួមប្រឆាំងហ្វាស៊ីស (Fascism) អន្តរជាតិក្នុងនាមជាអគ្គសេនាធិការនៃកងទ័ពសហរដ្ឋអាមេរិក។

ដោយមើលឃើញពីសមិទ្ធិផលដ៏ឆ្នើមរបស់គាត់ នៅឆ្នាំ ១៩៤៣ សភាសហរដ្ឋអាមេរិកបានយល់ព្រមតែងតាំងឋានៈដែលខ្ពស់បំផុតដល់លោក ម៉ាសល (Marshall) ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកពីមុន - Field Marshal(Field marshal ) ។ ប៉ុន្តែលោក ម៉ាសល (Marshall) មានការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ដោយលើកហេតុផលថា ប្រសិនបើគាត់ត្រូវបានគេហៅថា " Field Marshal ម៉ាសល (Marshall) " (សេនាប្រុមុខ Marshall)នោះ។ សំឡេងពាក្យចុងក្រោយទាំងពីរស្រដៀងគ្នា ស្តាប់ទៅរឹងខ្លួនណាស់។

តាមពិតហេតុផលពិតប្រាកដនោះគឺ ឋានៈមួយនេះខ្ពស់ជាង ឋានៈលោកឧត្តមសេនីយ៍ផ្កាយបួន ចន ចូសេប ភើបស៊ីង (John Joseph ភើបស៊ីង(Pershing) ) ដែលបានកំពុងធ្លាក់ខ្លួនឈឺទៅទៀត។ ម៉ាសល (Marshall) ជឿថា ភើបស៊ីង(ភើបស៊ីង(Pershing) ) គឺជាទាហានអាមេរិកសម័យទំនើបដ៏អស្ចារ្យបំផុត ហើយគាត់ត្រូវបានតំឡើងឋានៈ និងណែនាំដោយឧត្តមសេនីយ៍ ភើបស៊ីង(ភើបស៊ីង Pershing) ជាច្រើនដង។ ម៉ាសល (Marshall) មិនចង់ធ្វើឱ្យប៉ះពាល់ដល់ឋានៈ និងអារម្មណ៍របស់ឧត្តមសេនីយ៍វ័យចំណាស់ដែលគាត់តែងតែកោតសរសើរនោះទេ។

នៅក្នុងសង្គ្រាមលោកលើកទី ១ ម៉ាសល (Marshall) បានទៅអឺរ៉ុបជាមួយយោធាអាមេរិក។ ពេលនោះភើបស៊ីង (ភើបស៊ីង Pershing) ជាមេបញ្ជាការនៃកងកម្លាំងបេសកកម្មរបស់សហរដ្ឋអាមេរិកបានកោតសរសើរចំពោះទេពកោសល្យរបស់ ម៉ាសល (Marshall) យ៉ាងខ្លាំង។ នៅចុងបញ្ចប់នៃសង្រ្គាម គាត់ត្រូវបានតម្លើងឋានៈជាជំនួយការរបស់គាត់ ។ ក្រោយមក ទោះបីជា ភើបស៊ីង(ភើបស៊ីង Pershing) ចូលនិវត្តន៍ក៏ដោយ គាត់នៅតែណែនាំ ម៉ាសល (Marshall) ឱ្យឡើងឋានៈជាច្រើនដង។ ក្រោមឥទិ្ធពលខ្លាំងរបស់ ភើបស៊ីង(Pershing) ក្នុងឆ្នាំ ១៩៣៩ ម៉ាសល (Marshall) បានយកឋានៈជាឧត្តមសេនីយផ្កាយបួនជាបណ្តោះអាសន្ននៃកងទ័ពសហរដ្ឋអាមេរិក។

នៅក្នុងគ្រាមួយ អាចគ្រប់គ្រាន់ដើម្បីបង្ហាញពីសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ ម៉ាសល (Marshall) ចំពោះ ភើបស៊ីង(Pershing) ។ នៅនិទាឃរដូវឆ្នាំ ១៩៣៨ ម៉ាសល (Marshall) បានទៅមន្ទីរពេទ្យដើម្បីសួរសុខទុក្ខ ភើបស៊ីង (Pershing) ។ ភើបស៊ីង (Pershing) បាននិយាយថា ម៉ាសល (Marshall) ថ្ងៃណាមួយអ្នកនឹងក្លាយជាឧត្តមសេនីយ៍ផ្កាយបួនដូចខ្ញុំដែរ។ ម៉ាសល (Marshall) បានឆ្លើយតបដោយអំណរគុណថា "មានតែលោកម្នាក់គត់ ដែលមានសិទ្ធិទទួលបានឋានៈជាឧត្តមសេនីយ៍ផ្កាយបួននៅក្នុងសហរដ្ឋអាមេរិកនេះ គ្មានអ្នកផ្សេងទៀតឡើយ"។ ពេលឮពាក្យរបស់ ម៉ាសល (Marshall) បែបនេះ ភើបស៊ីង (Pershing) ស្រក់ទឹកភ្នែកដោយនិយាយថា៖ "អរគុណហើយ ម៉ាសល (Marshall)!"

បន្ទាប់ពី ម៉ាសល (Marshall) បដិសេធមិនធ្វើជាសេនាប្រមុខ ដើម្បីបង្ហាញពីការគោរពរបស់គាត់ ដូច្នេះ យោធាអាមេរិកលែងដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទៀតហើយ។ នៅចុងឆ្នាំ ១៩៤៤ លោក ម៉ាសល (Marshall) ត្រូវបានដំឡើងឋានៈជាឧត្តមសេនីយ៍ផ្កាយប្រាំ ដែលជាឋានៈខ្ពស់បំផុតនៅសហរដ្ឋអាមេរិក និង ជប៉ុន។

នៅក្នុងជីវិតជាក់ស្តែងយើងតែងតែឃើញបាតុភូតបែបនេះ ៖ មនុស្សមួយចំនួនដែលទទួលបានជោគជ័យ រមែងតែងសម្តែងនូវឈុតឆាកមនុស្សតូចទាប យកភាពឱនលំទោននៅគ្រាដើមបំភ្លេចចោលទាំងអស់ មនុស្សបែបនេះមិនប្រកបដោយគុណធម៌ និងការចេះដាក់ខ្លួនឡើយ ប៉ុន្តែមនុស្សអស្ចារ្យវិញ គឺមិនអាចធ្វើរឿងមិនត្រឹមត្រូវនោះទេ ភាពដាក់ខ្លួនរបស់ពួកគេគឺចេញពីចិត្ត ដំបូងយ៉ាងម៉េចចុងក្រោយក៏បែបនេះដែរ នៅលើតំណែងកាន់តែខ្ពស់កាន់តែបង្ហាញពីភាពឱលំទោន កាន់តែមានភាពថ្លៃថ្នូរ។ ភាពដាក់ខ្លួនគឺជាលក្ខណៈសម្បត្តិដែលមិនអាចខ្វះបាននៃការទទួលបានភាពជោគជ័យរបស់មនុស្សគ្រប់រូប។ ព្រោះមានតែការចេះដាក់ខ្លួនទេទើបអាចទទួលបានបញ្ញា និងបទពិសោធន៍ជាច្រើន ពេលដែលអ្នកដាក់ខ្លួន គឺបង្ហាញថាដៃគូររបស់អ្នកមានខ្លាំងខ្លា អ្នកអាចស្រុះស្រួលជាមួយគេ ហើយពួកគេចង់រាប់អានជាមួយអ្នក យល់ថាអ្នកសិទ្ធស្នាល ពឹងពាក់បាន គោរពអ្នកស្តាប់តាមអ្នក ការបង្គាប់បញ្ជាពោរពេញដោយភាពពេញចិត្ត យល់ថាធ្វើការជាមួយអ្នកមានភាពស៊ីសង្វាក់ ត្រូវរូវគ្នា។ ផ្ទុយមកវិញ បើអ្នកបញ្ជេញអកប្បកិរិយារឹងរូសមានះ ចេះតែចង់គេងចំណេញគេ បង្ខំគេ មានតែធ្វើឱ្យគេមានអារម្មណ៍ថាភិតភ័យ ក្តោបក្តាប់កិច្ចការមិនបានល្អ ម្យ៉ាងទៀតងាយនឹងឱ្យគេកើតមាននូវចិត្តប្រឆាំង ញុំាងឱ្យការរាប់អានរបស់អ្នកពិបាកបន្តទៅមុខទៀត៕

អត្ថបទ ៖ Mythical Bird / Knongsrok