មានការស្រាវជ្រាវបានបង្ហាញថា ភាពឆ្លាតវៃ និងទេព្យកោសល្យរបស់មនុស្សសុទ្ធតែមានស្មើៗគ្នា។ មានអ្នកខ្លះ ពេលដែលមិនទាន់រកឃើញសមត្ថភាពរបស់ខ្លួន តែងតែមិនអាចក្តោបក្តាប់គុណសម្បត្តិរបស់ខ្លួនបាន រៀនសូត្រ និងធ្វើកិច្ចការគ្មានសមទ្ធិផលសោះឡើយ។
នេះអាចដោយសារកតា្តលក្ខខណ្ឌស្ថានភាព និងរងសម្ពាធពីស្ថានការណ៍ ហើយមិនអាចឱ្យយើងបញ្ចេញបាននូវសមត្ថភាពរបស់ខ្លួនបានពេញលេញ ពេលដែលស្ថិតនៅក្នុងឧបសគ្គណាមួយ បែរជាភ្លេចអំពីផ្លូវដែលខ្លួនត្រូវដើរទៅវិញ។
តាមពិតទៅ ឱ្យតែយើងអាចរកបានគុណសម្បតិ្តរបស់ខ្លួន ហើយតាំងចិត្តតស៊ូប្តេជ្ញា ជឿជាក់ថាប្រាកដជាមានលទ្ធផលជាមិនខាន។ ម្យ៉ាងទៀត មានឧទាហណ៍ជាច្រើន បានបញ្ជាក់ថា ជនល្បីល្បាញមានលក្ខណៈដូចគ្នានឹងមនុស្សធម្មតាដែរ ក៏អាចជួបនឹងបញ្ហាគ្រប់ប្រភេទ ជួនខ្លះបញ្ហាដែលពួកគេជួបប្រទះច្រើនជាងយើងទៀតផង។
លោក ឆាតឡេស ដាវីត (Charles Darwin) បានសរសេរនៅក្នុងសៀវភៅប្រវត្តិរបស់លោកថា សមត្ថភាពរបស់គាត់សាមញ្ញខ្លាំងណាស់ “ ទំហំនៃការចងចាំរបស់ខ្ញុំធំខ្លាំងណាស់ ប៉ុន្តែរាងស្រពេចស្រពិល។” “ ក្នុងការស្រមើលស្រមៃរបស់ខ្ញុំ គឺគ្មានអ្វីដែលលេចធ្លោជាងគេទេ ក៏មិនអាចរាប់បានថាមានភាពឈ្លាសវៃដែរ។ ដូច្នេះ ខ្ញុំគឺជាអ្នករិះគន់ដែលគ្មានស្តង់ដារម្នាក់។”
លោក កាម៉ាត់ (Karl Marx) មានទេពកោសល្យជាច្រើន តែពេលដែលគាត់សរសេរកំណាព្យឱ្យទៅ ជេនី គាត់ចាប់អារម្មណ៍ថាខ្លួនមិនបានប្រកបដោយទេពកោសល្យតែងកំណាព្យនោះឡើយ ហើយបានធ្វើការវិភាគចំពោះខ្លួនឯងយ៉ាងដូច្នេះថា “ មនោសញ្ចេតនាដែលស្រពិចស្រពិលហើយគ្មានរូបរាង មិនកើតឡើងដោយឯកឯង និងបរិសុទ្ធទេនោះ ដូច្នេះវាគ្រាន់តែចេញពីការស្រមើលស្រមៃពីក្នុងខួរក្បាលមកតែប៉ុណ្ណោះ។ ភាពប្រឈមទាំងស្រុងរវាងភាពពិត ការគិត ការពិចារណា វោហាស័ព្ទទាំងនេះ វាជំនួសដោយអារម្មណ៍នៃកំណាព្យតែប៉ុណ្ណោះ។”
អ្នកនិពន្ធ ជូចឺឈីង (Zhu zi qing) ក៏ធ្លាប់បាននិយាយវែកញែកអំពីចំណុចខ្វះខាតនៃសម្ថភាពក្នុងការសរសេររឿងប្រលោមលោករបស់ខ្លួនដែរ នៅក្នុងកម្រងសំណេរមានជំណងជើងថា “ ស្រមោលពីក្រោយខ្នង” “ ខ្ញុំធ្លាប់សរសេរកំណាព្យ ធ្លាប់សរសេរប្រលោមលោក ធ្លាប់សរសេរសំណេរ។ មុនពេលខ្ញុំអាយុ ២៥ឆ្នាំ ចូលចិត្តសរសរកំណាព្យ ប៉ុន្មានឆ្នាំមកនេះ ស្ថានភាពកំណាព្យមានសភាពក្រៀមក្រោះ ព្រោះខានសរសេរយូរ...ខ្ញុំយល់ថារឿងប្រលោមលោកពិបាកក្នុងការសរសេរ កុំថាឡើយអត្ថបទវែង ទោះជាអត្ថបទខ្លី ប្រភេទជាសេដ្ឋកិច្ច... មួយជីវិតខ្ញុំក៏សរសេរមិនចេញដែរ។ អ្វីដែលខ្ញុំសរសេរភាគច្រើនគឺជាអត្ថបទសំណេរ។”
បច្ចុប្បន្ន ជាពេលដែលស្ថិតក្នុងសភាពវង្វេង និងមានកំហុសតើមែនទេ គួរតែឱ្យចិត្តរបស់ខ្លួនមានសមតុល្យ ឈប់គិតថាខ្លួនឯងអ្វីក៏មិនចេះទៀតទៅ ។
តាមពិតទៅ មនុស្សគ្រប់រូបសុទ្ធតែមានចំណុចល្អរៀងខ្លួន មានការងារ មុខរបរដែលសក្តិសមនឹងខ្លួន។ ស្របពេលនោះដែរ មនុស្សមិនមែនគ្រប់ដប់នោះទេ មិនអាចសុទ្ធតែលេចធ្លោគ្រប់វិស័យនោះឡើយ។ មនុស្សមិនដូចគ្នា គុណសម្បត្តិ រូបរាង ភាពឆ្លាតវៃខាងអារម្មណ៍ ភាពឆ្លាតវៃខាងប្រាជ្ញា ដាច់ខាតសុទ្ធតែមានភាពខុសគ្នាទាំងអស់។ ឱ្យតែរកបានគោលដៅ ឬទិសដៅជោគជ័យរបស់ខ្លួនដោយភាពត្រឹមត្រូវ ឬប្រហាក់ប្រហែលនោះ ឱកាសរបស់យើងទោះលឿនឬយឺត ទោះជិតឬឆ្ងាយសុទ្ធតែអាចមកដល់។
ឱ្យតែកុំខ្វល់ខ្វាយច្រើនពេក បង្កើនគំនិតរឹងមាំបន្តិច ស្គាល់ច្បាស់ពីគោលដៅខ្លួន ដោះស្រាយមួយៗតាមសម្រួល គឺនឹងឃើញថាខ្លួនយើងមិនដូចគេនោះទេ ក៏អាចបង្ហាញចេញភាពភ្លឺស្វាងសម្រាប់ខ្លួនឯងផងដែរ៕
អត្ថបទ ៖ Mythical Bird / Knongsrok