ពេលដែលគេទុកអ្នកចោលមិនខ្វល់ពីអ្នក កុំខូចចិត្តអី មនុស្សម្នាក់ៗសុទ្ធតែមានជីវភាពរស់នៅរៀងៗខ្លួន អ្នកណាក៏មិនអាចកំដរអ្នកជារៀងរហូតបានដែរ។ កុំយកគ្រប់មនុស្សគ្រប់រឿងរ៉ាវមកធ្វើជាអ្វីគ្រប់យ៉ាងរបស់អ្នកឱ្យសោះ នៅក្នុងឆាកជីវិតអ្នកត្រូវចាំបាច់ត្រូវរៀនចេះទទួលភាពឈឺចាប់ និងស្នាមញញឹម។
ពេលដែលមនុស្សម្នាក់គ្មានតម្លៃឱ្យអ្នកស្តាយស្រណោះ ត្រូវរៀនចេះទៅបោះបង់ចោល។ របស់ក្តាប់រឹតតែជាប់ អត្រាបាត់បង់ក៏រឹតតែខ្ពស់។
ប្រៀបដូចជាគ្រាប់ខ្សាច់ដែលនៅក្នុងដៃរបស់អ្នក ក្តាប់រឹតតែខ្លាំង គ្រាប់ខ្សាច់នោះជ្រុះចេញពីដៃរបស់អ្នកកាន់តែច្រើន។
តែផ្ទុយមកវិញ អ្វីដែលគួរស្តាយស្រណោះចាំបាច់ត្រូវស្តាយស្រណោះ បើបាត់បង់ទៅហើយ ប្រហែលជាអាចធ្វើឱ្យអ្នកឈឺចាប់ និងស្តាយក្រោយអស់មួយជីវិត។
ពេលដែលអ្នកគ្មានជំនួយគ្មានទីពុំនាក់ អ្នកអាចយំបាន តែយំហើយអ្នកចាំបាច់ត្រូវពង្រឹងស្មារតីរបស់ខ្លួនមកវិញ។
ពេលដែលអ្នកយល់ថាខ្លួនគ្មានអ្វីដូចគេ សូមកុំមើលងាយខ្លួនឯងឱ្យសោះ ចូលចាំថា យើងគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។
ពេលវេលាអាចផ្លាស់ប្តូររឿងរ៉ាវជាច្រើន មិនថាជាមនុស្ស ឬក៏មនោសញ្ចេតនានោះទេ។ ជារៀងរាល់ថ្ងៃសុទ្ធតែមានការប្រែប្រួលមិនឈប់ ដូច្នេះហើយកុំប្រើប្រាស់វិធីសាស្ត្រចាស់មកដោះស្រាយបញ្ហាទៀតអី។
អ្នកដទៃមិនអាចដឹងពីភាពឈឺចាប់របស់អ្នកឡើយ ដូច្នេះកុំទៅទួញសោកប្រាប់អ្នកដទៃពីផលលំបាករបស់ខ្លួនអី ចូលធ្វើខ្លួនឯងឱ្យបានល្អ។
ពេលដែលអ្នកឃើញអ្នកដទៃកំពុងសើចសប្បាយ កុំយល់ថានៅក្នុងលោកនេះមានតែខ្លួនឯងម្នាក់ដែលឈឺចាប់ឱ្យសោះ តាមពិតទៅអ្នកដទៃគ្រាន់តែពូកែបិតបាំងពីអារម្មណ៍របស់ខ្លួនប៉ុណ្ណោះ។
ប្រហែលជាអ្នកខ្លាចនូវការបាត់បង់ តែក្នុងឆាកជីវិតយើងរមែងមានការបាត់បង់ និងទទួលបាន មិនថាជារឿងគួរស្តាយស្រណោះ ឬមិនគួរស្តាយស្រណោះទេ តាមពិតទៅអ្នកគួរតែរៀនចេះស្របតាមឧប្បនិស្ស័យ បើជារបស់ខ្លួនគឺមិនទៅណាឡើយ។
ជួនកាលអ្នកមិនចេះស្តាយស្រណោះនោះទេ ចរិតរឹងរូសមានះរបស់អ្នកអាចធ្វើឱ្យអ្នកបាត់បង់របស់ជាច្រើន។ដោយសារតែអ្នកបានយកមនុស្ស និងរឿងរ៉ាវគ្រប់យ៉ាងចាត់ទុកជាអ្វីគ្រប់យ៉ាងរបស់អ្នក ពេលដែលរបស់ទាំងនោះបាត់បង់ទៅហើយ អ្នកក៏មានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង។
អ្នកត្រូវរៀនចេះបែងចែការរស់នៅជាប៉ុន្មានផ្នែកតូចៗ ដូច្នេះអ្នកគ្រាន់តែបាត់បង់របស់មួយចំណែកប៉ុណ្ណោះ តែអ្នកនៅមើលឃើញថានៅក្នុងខ្លួនអ្នកនៅសេសសល់របស់ជាច្រើនទៀត៕
https://happyworld818.com/ប្រែសម្រួល ៖ Mythical Bird
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក