ឃ្លាសំខាន់! ជូនជាពិសេសទៅកាន់ អ្នកដែលកំពុងតែមានអារម្មណ៍ថា ហត់នឿយខ្លាំង អ្នកត្រូវចងចាំថា "ក្រៅពីខ្លួនឯង គ្មានអ្នកណាអាចពឹងពាក់បានឡើយ"។
អ្នកគឺជាចន្ទល់គ្រួសារ អ្នកគឺជាកូនម្នាក់ដ៏អង់អាច បើអ្នកមិននឿយហត់ទេ ពួកគាត់នឹងរងទុក្ខលំបាក បើអ្នកមិនតស៊ូទេ ពួកគាត់រស់នៅយ៉ាងដូចម្តេចទៅ?
អម្រែកលើស្មាអ្នកធ្ងន់ណាស់មែនទេ? សម្ពាធក្នុងចិត្តអ្នកធំណាស់មែនទេ? ទឹកភ្នែកដែលអ្នកហូរមកក៏មិនតិចដែរមែនទេ?
តែអ្នកមិនអាចដួល មិនអាចនិយាយពីទុក្ខលំបាក ព្រោះដួលហើយ គ្មានអ្នកគ្រាហ៍ និយាយពីទុក្ខលំបាកហើយគ្មានអ្នកយល់។
រវល់ពេញមួយឆ្នាំ នឿយហត់ពេញមួយថ្ងៃ ឧបសគ្គដែលអ្នកធ្លាប់ឆ្លងកាត់ មានតែខ្លួនឯងទេដែលយល់ ការរងទុក្ខដែលអ្នកមាន ក៏មានតែខ្លួនឯងទេទើបច្បាស់លាស់។ ការនឿយហត់របស់រូបរាងដើម្បីតែជីវិត ហើយភាពនឿយហត់ក្នុងចិត្ត មកពីសម្ពាធ រូបរាងកាយហត់ គេងមួយស្របក់ក៏លែងអី បើសិនចិត្តហត់ហើយនោះ តើគួរតែធ្វើដូចម្តេចទើបល្អ?
នៅចំពោះមុខគេ អ្នកធ្វើដូចជារឹងមាំណាស់ នៅពីក្រោយខ្នងគេវិញ អ្នកហូរទឹកភ្នែកឈឺចាប់ មិនឱ្យអ្នកណាម្នាក់មើលឃើញភាពទន់ជ្រាយរបស់អ្នកឡើយ។ អ្នកច្បាស់ជាហត់ណាស់ហើយមែនទេ?
គ្មានមនុស្សជួយអ្នក គ្មានមនុស្សថ្នាក់ថ្នមអ្នក ខ្លួនអ្នកត្រូវប្រឈមមុខរាល់គ្រប់រឿងរ៉ាវ។ ពិបាកយ៉ាងណាត្រូវតែលេបទុក ឈឺយ៉ាងណាក៏ត្រូវតែទ្រាំ ពីព្រោះអ្នកដឹងថា ក្រៅពីពឹងលើខ្លួនឯង អ្នកណាក៏មិនអាចពឹងបានដែរ។
អ្នកច្បាស់ជាហត់ណាស់ហើយមែនទេ ទំនួលខុសត្រូវក្នុងគ្រួសារមិនអាចបោះបង់បាន ការងារត្រូវប្រឹងប្រែងធ្វើឱ្យរឹតតែល្អ ចំណាយប្រចាំថ្ងៃកើនឡើងជារៀងរាល់ខែ ទំនាក់ទំនងក្នុងសង្គម និងការជប់លៀងតូចធំក៏មិនអាចខ្វះបាន។ តែបើមិនធ្វើការ គឺគ្មានប្រាក់សម្រាប់ចាយ បើមិនរែកពន់គ្មានអ្នកជួយឡើយ។
ហត់ គឺហត់ហើយ! មិនហត់ មានតែជាគល់ឈើ ហត់ក៏ហត់ចុះ ! មិនហត់ មានតែជាដុំថ្ម។ នៅក្នុងលោកនេះគ្មានអ្នកណាមិនហត់ទេ ហត់ទើបញ្ជាក់ថាអ្នកនៅមានជីវិត ហត់ទើបបញ្ជាក់អ្នកមានទំនួលខុសត្រូវក្នុងខ្លួន។
ឆាកជីវិតមានតែម្តងទេ មិនអាចសារឡើងម្តងទៀតឡើយ ហត់ហើយសម្រាកបន្តិចទៅ កុំប្រឹងបង្ហាញថាខ្លួនខ្លាំងអី។ គ្មានអ្នកណាយកចិត្តទុកដាក់នឹងអ្នក គឺអ្នកខ្លួនឯងត្រូវយកចិត្តទុកចំពោះខ្លួនឯង គ្មានអ្នកណាជួយអ្នកបាន អ្នកត្រូវតែពឹងលើខ្លួនឯងទៅធ្វើ។ ត្រូវល្អចំពោះខ្លួនឯងឱ្យបានច្រើន ទើបគ្រួសារអ្នកមានទីពំនាក់។
https://happyworld818.com/ ប្រែសម្រួល ៖ Mythical Bird
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក