គន្លឹះដ៏វិសេសទាំង ៣ ដើម្បីតបតនឹងមនុស្សដែលរើសអើងអ្នក

ពេលអ្នកមានចិត្តចំពោះគេ ប្រើទង្វើបង្ហាញសញ្ញាល្អទៅកាន់គេ និងយកផ្នែកល្អបំផុតបង្ហាញឱ្យគេមើលឃើញ សង្ឃឹមថាអាចរំភើបដល់គេបាន។ លទ្ធផលល្អគឺយកឈ្នះចិត្តគេបាន គេព្រមស្រលាញ់គ្នាជាមួយអ្នក ចុងក្រោយអាចស្រលាញ់គ្នាដល់ចាស់។ លទ្ធផលធ្វើឱ្យអ្នកមានអារម្មណ៍ខកចិត្តនោះ តែងមាន ២ ប្រភេទ ៖ គេហាក់រើសអើងអ្នក បដិសេធអ្នកដោយផ្ទាល់ មិនផ្តល់ឱកាសដល់អ្នកសូម្បីតែបន្តិច ឬមួយក៏ ដំបូងឡើយគេមិនបានរើសអើងអ្នកទេ ក្រោយពេលរាប់អានគ្នាជាមួយអ្នកមួយរយៈពេលមក យល់ថាអ្នកមិនសមនឹងគេ រើសអើងអ្នក បន្ទាប់មកក៏បានសុំអ្នកបែកគ្នា។

មិនថារើសអើងអ្នកតាំងពីដំបូង ឬក៏ទាក់ទងគ្នាមួយរយៈទើបរើសអើងអ្នកនោះទេ និយាយចំពោះអ្នក សុទ្ធតែជារឿងដែលចាក់ដោតក្នុងចិត្ត។ នៅក្នុងពេលនេះ អ្នកមិនសូវសប្បាយចិត្តហើយមែនទេ ឬអាចមានអារម្មណ៍ខឹង។ តាមពិតទៅ ត្រូវបានដៃគូរើសអើងហើយ វិធីឆ្លាតបំផុតមិនមែនប្រែទឹកមុខមិនពេញចិត្តទៅតបតជាមួយគេទេ តែត្រូវធ្វើរឿងបីទាំង ៣ យ៉ាងនេះ តើមានរឿងណាខ្លះទៅ?

1

១. ស្វ័យពិចារណា ស្គាល់ពីភាពខ្វះខាតរបស់ខ្លួន

ទំនាក់ទំនងមនុស្សផ្ទុយភេទ គេមើលអ្នកមិនចូលភ្នែក ក្នុងចិត្តរើសអើងអ្នក តែងមានមូលហេតុ ២ យ៉ាង ៖ មួយគឺ គេមានក្រសែភ្នែកខ្ពស់ រើសច្រើនពេក ឬក៏មិនទាន់យល់ពីអ្នក យកគំនិតខ្លួនជាធំ ហើយមិនចង់មានការស៊ីជម្រៅជាមួយអ្នក ទើបមានចិត្តស្អប់ខ្ពើម និងរើសអើងចំពោះអ្នកបែបនេះ ឬមួយក៏នៅលើខ្លួនអ្នកប្រហែលជាមានកន្លែងខ្វះខាត ចៃដន្យគេក៏បានចាប់អារម្មណ៍ពីចំណុចទាំងនេះ បានធ្វើឱ្យគេមានអារម្មណ៍អវិជ្ជមាន ទើបគេស្អប់អ្នក មិនចង់រាប់អានអ្នកច្រើនពេកនោះដែរ។

នៅក្នុងពេលនេះ អ្នកគួរតែមានការស្វ័យពិចារណា មើលថានៅលើខ្លួនតើមានកន្លែងខ្វះខាតណាដែរឬទេ បើមានត្រូវកែប្រែ បើគ្មានត្រូវបំពេញបន្ថែម ព្រោះមានតែបែបនេះទេ ស្នេហារបស់អ្នកអាចប្រែជាកាន់តែល្អឡើងល្អឡើង។

២. រៀនចេះចាកចេញពីកន្លែងដែលមិនបានផ្តល់តម្លៃដល់អ្នក

ពេលមនុស្សពីរនាក់ស្រលាញ់គ្នា អ្នកមើលសំខាន់លើគេ តែគេបែរជាមិនបានមើលសំខាន់អ្នកសោះ នេះញុំាងឱ្យអ្នកមានអារម្មណ៍ថាឈឺចិត្ត។ ប៉ុន្តែបើអ្នកដឹងថាខ្លួនត្រូវគេស្អប់ខ្ពើមហើយ គេគ្មានបំណងចង់ស៊ីជម្រៅជាមួយអ្នកទេ អ្នកបែរជាមិនព្រមប្រឈមមុខចំពោះរឿងពិត មិនព្រមព្រលែងដៃ ដល់ចុងក្រោយអ្នកមានតែធ្វើឱ្យខ្លួនឯងលំបាក នៅអាចចំណាយពេលវេលា និងកម្លាំងស្មារតីរបស់ខ្លួនកាន់តែច្រើន។

អ្នកប្រឹងប្រែងលួងគេឱ្យសប្បាយចិត្ត មានបំណងចង់ឱ្យគេល្អ គេបែរជាមើលអ្នកមិនចូលភ្នែក រកគ្រប់វិធីដើម្បីគេចពីអ្នក ដោយអ្នកមិនចាប់អារម្មណ៍ ចុងក្រោយក៏នាំការរំខានមួយចំនួនដល់គេទៀត គេក៏លែងទុកមុខដល់អ្នក។ បើអ្នកមិនចង់ឃើញលទ្ធផលបែបនេះ គឺត្រូវក្លាហានមើលពីភាពជាក់ស្តែង ត្រូវក្លាហាននិយាយពាក្យលាជាមួយគ និងចាកចេញដោយគ្មានការស្ទាក់ស្ទើរ កុំចេះតែបន្ត្យគេមានអារម្មណ៍មិនល្អរហូតបែបនេះ។

2

៣. លើកកម្ពស់ខ្លួនឯង ឱ្យខ្លួនប្រែកាន់តែល្អ

ពេលគេមើលអ្នកមិនចូលភ្នែក រើសអើងអ្នក អាចនិយាយបានថា ជារឿងមួយដែលធ្វើឱ្យអាប់ឱនដល់ភាពថ្លៃថ្នូររបស់អ្នក ប្រហែលអាចវាយប្រហារដល់ជំនឿចិត្តរបស់អ្នកទៀតផង។ នៅក្នុងពេលនេះ អ្នកកើតចិត្តខ្លោចផ្សារ មានអារម្មណ៍ពិបាកចិត្ត នេះគឺជារឿងទូទៅទេ។ ប៉ុន្តែ បើអ្នកមិនទុកមុខឱ្យគេ ឬបញ្ចេញឥរិយាបថដែលបង្ហាញថាចង់តបតនឹងគេដែរនោះ ដូចជាមានការមិនដាច់ស្រេចជាមួយគេ ប្រកាន់និងគេ ទាំងនេះ គឺខ្ជះខ្ជាយពេលវេលា និងកម្លាំងសា្មរតីរបស់ខ្លួនខ្លាំងណាស់ គ្មានតម្លៃអ្វីឡើយ។

ក្នុងសភាពបែបនេះ អ្នកគួរតែយកសមត្ថភាពមិនទាន់បង្ហាញចេញ ហើយយកមកលើកកម្ពស់ខ្លួនឯង ឱ្យខ្លួនប្រែទៅជាកាន់តែពូកែ ឱ្យខ្លួនពោរពេញដោយភាពទាក់ទាញ ពេលនោះតម្លៃនៅលើខ្លួនរបស់អ្នក គឺមិនអាចកាត់ថ្លៃបានឡើយ។ ស្របពេលនោះ ពេលអ្នកមានសមត្ថភាពលើសគេហើយ អ្នកនឹងទាក់ទាញចំណាប់អារម្មណ៍គេបានហើយ ចុងក្រោយ នឹងអាចយកចិត្តរបស់គេបាន ជួបនឹងសង្ស័យដែលអ្នកចង់បាន៕

អត្ថបទ ៖ បក្សីទេព / Knongsrok