គាំទ្រ! មនុស្សស្រីឆ្លាត ភាគច្រើនសុទ្ធតែក្លាហាន

នៅក្នុងជីវិតរស់នៅ បើមនុស្សស្រីម្នាក់ខ្លាចគេពេគ ទន់ជ្រាយពេក ពេលជួបរបស់ដែលខ្លួនស្រលាញ់បែរជាមិនហ៊ាន អង្គុយចាំវាសនាមកដល់ បែបនេះបានធ្វើឱ្យបាត់បង់ឱកាសជាច្រើនដែលខ្លួនគួរទទួលបាន នេះជារឿងវិប្បសារីមួយ។ ពេលខ្លះយើងតែងដឹងហើយថា សម័យបច្ចុប្បន្នបុរស និងនារីមានសិទ្ធស្មើគ្នា ចំពោះសេចក្តីស្នេហាវិញ មិនមែនចាំតែបុរសមកសារភាពមុន ឬចាប់ផ្តើមមុន ទើបស្នេហានោះអាចកើតឡើងបាននោះទេ ពេលខ្លះក្នុងនាមជាមនុស្សស្រីក៏អាចបង្ហាញអារម្មណ៍ចូលចិត្តរបស់ខ្លួនទៅកាន់បុរសនោះមុនដែរ កុំចាំដល់ពេលបាត់បង់ឱកាសហើយទើបមានអារម្មណ៍ថាស្តាយក្រោយ ។

ចំពោះមនុស្សស្រីឈ្លាសវៃវិញ នាងមិនឱ្យមានរឿងមានវិប្បសារីកើតឡើងក្នុងជីវិតរបស់នាងឡើយ នាងតែងបំផុសភាពក្លាហានរបស់នាងទៅដេញតាមក្តីស្រលាញ់ និងស្នេហាដែលខ្លួនចង់បាន។

1

១. ក្លាហានទៅចាប់យកស្នេហា

ពេលមនុស្សស្រីម្នាក់បានជួបនឹងនិស្ស័យរបស់ខ្លួន ឬមនុស្សប្រុសដែលខ្លួនចូលចិត្ត ប្រៀបដូចជារងើកភ្លើងជួបនឹងខ្យល់ ឆេះសន្ធោសន្ធៅនៅក្នុងចិត្តរបស់នាង ហើយពេលនោះ មនុស្សស្រីភាគច្រើនតែងមិនបញ្ចេញសកម្មភាពឬទឹកមុខអ្វីនោះឡើយ នាងតែកើតមានចិត្តលួចស្រលាញ់ចំពោះគេ លួចមើលគេ សង្កេតពីគេគ្រប់យ៉ាង។ ប៉ុន្តែទង្វើបែបនេះ អាចមានលទ្ធផលពីរ ៖ ទី១. បើបុរសម្នាក់នោះចាប់អារម្មណ៍នាងដែរ គឺជារឿងល្អ។ ទី២.បើបុរសនោះគេមិនដឹងខ្លួន ហើយយើងចេះតែលួចស្រលាញ់គេដោយស្ងាត់ៗបែបនេះ ពេលឱកាសបាត់បង់ទៅ គឺជារឿងវិប្បសារីមួយជាមិនខាន។

បើមនុស្សស្រីគ្រប់រូបមិនចង់មានលទ្ធផលបែបនេះ ឬក៏ចង់ដឹងពីចិត្តគំនិតគេដែរ គួរតែក្លាហានដេញតាមក្តីស្រលាញ់របស់ខ្លួនទៅ ដើម្បីឱ្យខ្លួនអស់ចិត្ត និងខាតពេលវេលា ម្យ៉ាងទៀតអាចធ្វើឱ្យខ្លួនមានគន្លាតមិនឆ្ងាយពីសុភមង្គលប៉ុន្មានទេ។

២. ក្លាហានក្នុងការបង្កើតអាជីវកម្ម

មនុស្សស្រីនាពេលបច្ចុប្បន្ន តែងមានក្តីស្រមៃដ៏ផូផង់មួយសម្រាប់ខ្លួន នាងក៏ចង់មានជំនួយផ្ទាល់ខ្លួន ចង់សម្រេចក្តីសុបិនខ្លួនដែរ។ ប៉ុន្តែនៅក្នុងជីវិតពិតជាក់ស្តែងវិញ គឺជួបរឿងលំបាកជាច្រើន ក្នុងនោះមានបញ្ហាចាក់ស្រែះ ដែលយើងមើលមិនឃើញ ពេលមនុស្សស្រីជួបរឿងលំបាកភាគច្រើននាងអាចជ្រើសរើសការគេចវេស ឬបោះបង់តែម្តង ឬក៏បង្រួមក្តីសុបិននោះកាន់តែតូចៗទៅ បើសិននាងពិតជាបោះបង់ការងារឬមុខរបរដែលនាងចង់ធ្វើនោះមែន ចុងក្រោយអ្វីដែលនាងទទួលបាននោះគឺ ការរវល់ពេញមួយជីវិតដោយគ្មានប្រយោជន៍ អ្វីក៏គ្មានមិនបានការ មានតែពាក្យថាសោកស្តាយ។

មនុស្សស្រីឆ្លាត គឺមិនអាចព្រោះតែកិច្ចការបន្តិចបន្តួច ឬអារម្មណ៍មួម៉ៅមួយពេលមកធ្វើឱ្យខកខានដំណើរជីវិតរបស់ខ្លួនឡើយ នាងនឹងធ្វើឱ្យជីវិតនាងពោរពេញដោយក្តីសង្ឃឹម និងភាពជឿជាក់ នាងចេះមើលស្ថានការណ៍ដែលកើតឡើងជុំវិញខ្លួននាង និងផ្តល់ការបកស្រាយមួយដ៏សមរម្យមួយដល់ខ្លួននាងជាមិនខាន។

2

៣. ក្លាហានទៅប៉ះប៉ូវកន្លែងខ្វះខាតរបស់ខ្លួន

នៅក្នុងជីវិតរស់នៅ គ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ មនុស្សស្រីមានចំណុចខ្វះខាត គឺជារឿងធម្មតាទេ។ មានមនុស្សស្រីមួយចំនួន ស្រលាញ់មុខមាត់ណាស់ មិនព្រមប្រឈមមុខចំពោះភាពខ្វះខាតរបស់ខ្លួនឡើយ តែងគេចវេស ឬមិនព្រមកែប្រែ ចេះតែគិតថាមិនមែនជាបញ្ហាធំដុំសម្រាប់ខ្លួនឡើយ លទ្ធផលចុងក្រោយមានតែធ្វើឱ្យខកខានឱកាសរីកចម្រើនរបស់ខ្លួន។

តាមពិតនៅក្នុងសង្គមជាក់ស្តែងក៏បានឆ្លុះបញ្ជាំងមួយចំនួនដែរ សម្រាប់រំឭកដល់មនុស្សស្រីគ្រប់រូបកុំឱ្យយកតម្រាប់តាម តែពួកនាងបែរជាមិនយកចិត្តទុកដាក់ ក៏មិនចង់ធ្វើការកែប្រែ ហើយអ្វីដែលនាងទទួលបាន គឺមានតែជាភាពអាក្រក់ដែលរុំព័ន្ធខ្លួនតែប៉ុណ្ណោះ។

មនុស្សស្រីឆ្លាតម្នាក់ គឺក្លាហានទៅប៉ះប៉ូវភាពខ្វះខាតរបស់ខ្លួន នាងតែងតែក្រើនរំឭកខ្លួនឯង បើមានកិច្ចការដែលនាងធ្វើខុស នាងចេះទៅកែប្រែ ប្រកាន់ខ្ជាប់ទំនួលខុសត្រូវរបស់ខ្លួន និងញុំាងឱ្យជីវិតរបស់នាងកាន់តែរលូន និងជោគជ័យ៕

ប្រភព ៖ បក្សីទេព / Knongsrok