បើបានជួបមនុស្សទាំង ៦ ប្រភេទនេះហើយ សូមរក្សាពួកគាត់ឱ្យគង់ផង

វិថីជីវិត ជួបព្យុះភ្លៀងមិនឈប់ នៅក្នុងជីវិត មានឧបស្គច្រើនអនេក សំណាងហើយដែលពួកយើងបានជួបបុគ្គលមួយចំនួន ពួកគេបានហុចដៃមកជួយពួកយើងទាន់ពេល ឬក៏នៅពេលដែលយើងទ័លច្រកមិនដឹងធ្វើយ៉ាងណានោះ ទើបអាចញុំាងឱ្យយើងអាចឆ្លងផុតឧបសគ្គបាន និងស្ថានភាពលំបាកជាច្រើន ឱ្យពួកយើងមានអារម្មណ៍ថាខ្លួនមានសំណាងខ្លាំងណាស់។ មនុស្សទាំងនេះ សុទ្ធតែមានលក្ខណៈពិសេសដូចខាងក្រោម បើអ្នកបានជួបមនុស្សទាំង៦ប្រភេទនេះហើយ សូមអ្នកចេះស្តាយស្រណោះពួកគេផង ។

១.មនុស្សដែលនាំមកនូវក្តីសង្ឃឹមដល់អ្នក

ពេលដែលអ្នកមានសមត្ថភាពតែគ្មាននរណាមើលឃើញ បែរជាមានគេផ្តល់ឱកាសឱ្យអ្នក អាចឱ្យអ្នកដើរឆ្ពោះទៅរកវិថីជោគជ័យបាន នេះគឺជាសំណាងដែលកម្រជួបខ្លាំងណាស់។

២. មនុស្សដែលជួយអ្នកឱ្យរួចពីស្ថានភាពលំបាក

ពេលដែលអ្នកជួបនឹងស្ថានភាពលំបាក គឺគេបានជួយដោះស្រាយភាពលំបាកទាំងនោះឱ្យអ្នក ទើបអ្នកអាចប្រែក្លាយកិច្ចការនោះទៅជារលូនបាន មនុស្សបែបនេះ គឺជាអ្នកមានគុណរបស់អ្នកហើយ កុំភ្លេចគុណរបស់គេឱ្យ។

០

៣. មនុស្សដែលជួយឱ្យការរកស៊ីរបស់អ្នកជោគជ័យ

ពេលដែលការរកស៊ីរបស់អ្នកជួបឧបសគ្គ បើមានមនុស្សជួយគិតគូរផែនការដើម្បីអ្នក ឱ្យអាជីវកម្មរបស់អ្នកឆ្ពោះទៅរកភាពជោគជ័យនោះ មនុស្សបែបនេះ គឺជាអ្នកមានបុណ្យសម្រាប់អ្នកហើយ ក្រោយពីជោគជ័យហើយ ត្រូវតបស្នងសងគុណគេឱ្យបានល្អផង។

៤. មនុស្សដែលនាំអ្នកដើរចេញពីចំណុចសូន្យ

ពេលដែលជីវិតអ្នកដើរដល់ចំណុចសូន្យ បើមានគេផ្តល់ជំនួយមិនថាជាផ្នែកសារតី ឬថវិកានោះទេ បានឱ្យអ្នកដើរចេញពីកន្លែងនោះដោយរលូន អ្នកត្រូវអរគុណចំពោះគុណបំណាច់មួយនេះផង ។

៥. អ្នកដែលជួយបាំងព្យុះបាំងភ្លៀងឱ្យអ្នក

ពេលអ្នកជួបព្យុះភ្លៀងខ្លាំងក្នុងជីវិត បើមានអ្នកដែលជួយយកឆ័ត្រមកបាំងព្យុះភ្លៀងឱ្យអ្នក ញុំាងឱ្យអ្នកអាចមើលឃើញឥន្ទនូក្រោយពេលមេឃភ្លៀង មនុស្សបែបនេះអាចរាប់អានគេមួយជីវិតបាន មានគេដើររួមគ្នាជាមួយអ្នក គឺជាសំណាងរបស់អ្នកហើយ។

១

៦. មនុស្សដែលគេលើកទឹកចិត្តអ្នកនៅពេលដែលអ្នកបរាជ័យ

ពេលដែលជួបរឿងបរាជ័យ បើមានគេលើកទឹកចិត្ត ឱ្យអ្នកក្រោកឈរនៅក្នុងភាពបរាជ័យ មនុស្សបែបនេះ សូមកុំភ្លេចគេឱ្យសោះ អរគុណអ្វីដែលគេតែងនៅក្បែរអ្នក ព្រោះតែគេទើបឱ្យអ្នកដើរចេញពីភក់ជ្រាំបាន។

ជួបមនុស្សទាំង ៦ ប្រភេទនេះ សូមស្តាយស្រណោះពួកគេផង គឺពួកគេបានផ្តល់ក្តីសង្ឃឹមដល់អ្នក គឺពួកគេជួយអ្នកឱ្យទទួលបានភាគជោគជ័យ បើបានជួបហើយ កុំឱ្យគេរបូតបាត់ ពេលដែលបាត់បង់គេហើយ អ្នកខាតបង់គឺជារូបអ្នក៕

រៀបរៀងដោយ ៖ Mythical bird