បើអ្នកមានកូនស្រី សូមបង្រៀនកូនរបស់អ្នកឲ្យចេះបដិសេធរឿង ៧ យ៉ាងនេះ-2

ការចិញ្ចឹមកូនប្រុសស្រី គឺត្រូវយកចិត្តទុកដាក់និងបារម្ភចំពោះពួកគេអស់មួយជីវិត។ប្រសិនបើ  អ្នកកំពុងធ្វើជាម្តាយឪពុកគេ  ហើយមានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់  ត្រូវប្រាប់នាងថា  ធ្វើជាមនុស្សត្រូវចិត្តល្អ  ចិត្តទូលាយ  ប៉ុន្តែក៏ត្រូវមានកំរិតដែរ  កុំឲ្យខ្លួនឯងរងទុក្ខហួសប្រមាណ ត្រូវស្រលាញ់ខ្លួនឯងឲ្យបានច្រើន។នៅក្នុងលោកនេះ ទោះជាកូនប្រុសឬស្រីក៏ដោយ ត្រូវតែរស់នៅដោយភាពតស៊ូមុតមាំ។

សូមបង្រៀនកូនស្រីឲ្យយល់អំពីពាក្យថា៖ មនុស្សរស់នៅ មិនមែនបំពេញក្តីរំពឹងរបស់អ្នកដទៃតែប៉ុណ្ណោះទេ  និងរស់នៅដើម្បីអោយផ្គប់ចិត្តនរណាម្នាក់នោះទេ  គឺត្រូវរស់នៅប្រកបដោយភាពជាខ្លួនឯង។ប្រសិនបើ  អ្នកមានកូនស្រី សូមបង្រៀនពួកនាងឲ្យចេះបដិសេធចំពោះរឿងទាំង៧យ៉ាងនេះដើម្បីជៀសវាងរងការបោកប្រាស់ពីអ្នកដទៃ។

6

០១.  ត្រូវរកប្រាក់ដោយខ្លួនឯង   នៅខាងក្រៅត្រូវរៀនចេះបដិសេធចំពោះប្រាក់ដែលអ្នកដទៃអោយដោយទទេរ

សូមប្រាប់កូនស្រីរបស់អ្នកថា៖ មិនថាពេលណាក៏ដោយ  ចង់ចំណាយប្រាក់  ត្រូវរៀនចេះពីសមត្ថភាពរកប្រាក់ដោយខ្លួនឯងជាមុនសិន  នៅខាងក្រៅត្រូវបដិសេធការចាយប្រាក់របស់អ្នកដទៃ។ពីព្រោះ  នៅក្នុងដំណើរជីវិតមនុស្ស  គ្មានពាក្យថាធ្វើអ្វីដោយទទេរ និងមិនគិតថ្លៃនោះឡើយ។

អ្នកវិទ្យាសាស្រ្តសង្គមម្នាក់បាននិយាយថា៖ “  ការបោះកាត្វកិច្ចការងារនិងសង្គមរបស់ខ្លួនចោល គឺបានន័យថាអ្នកបានបោះបង់ចោលឳកាសកាន់តែប្រសើរនៅក្នុងសង្គមមួយនេះ។”មិនថាពេលណាទេ មិនត្រូវទទួលយកកាដូ ឬអំណាយរបស់អ្នកដោយឥតលក្ខខណ្ឌនោះទេ  ទោះជាម្នាក់នោះជាប្តីរបស់អ្នកក៏ដោយ។មនុស្សស្រី ចាំបាច់ត្រូវមានសមត្ថភាពរកប្រាក់ដោយខ្លួនឯង ចង់​បានអ្វី គឺប្រឹងប្រែងទៅរកដោយខ្លួនឯង។ប្រសិនបើ ត្រូវការប្រាក់ជាបន្ទាន់​ ត្រូវត្រលប់ទៅផ្ទះពិភាក្សាជាមួយម្តាយឪពុកខ្លួនសិន តែមិនមែនស្តាប់តាមពាក្យសំដីគេដោយងាយនោះឡើយ  ហើយថែមទាំងចាយប្រាក់របស់គេតាមទំនើងចិត្ត។

០២. កុំទទួលយកចំណី ទឹក ឬភេសជ្ជៈរបស់ជនប្លែកមុខ

មនុស្សគ្រប់គ្នា សុទ្ធតែត្រូវការពេលវេលាផ្ទាល់ខ្លួន  ហើយមិនសង្ឃឹមថាត្រូវបានអ្នកដទៃជ្រៀតជ្រែក ឬរំខាននោះឡើយ។ទោះបីជាម្តាយឪពុកក៏ដោយ  កូនស្រីក៏មិនសង្ឃឹមថាត្រូវបានពួកគេរំខានច្រើនពេកដែរ។ដំណើរជីវិតរបស់កូនស្រីវែងឆ្ងាយណាស់  ត្រូវការឲ្យខ្លួននាងទៅរៀនចេះប្រឈមមុខនិងគ្រោះថ្នាក់ ឬភាពមិនល្អជាច្រើន។

ក្នុងនាមជាម្តាយឪពុកមិនអាចនៅក្បែរខ្លួនកំដរពួកនាងរហូតនោះឡើយ ប៉ុន្តែសូមប្រាប់នាងថា៖  នៅខាងក្រៅ កុំទទួលយកចំណី ទឹក ឬភេសជ្ជៈពីជនប្លែកមុខឲ្យសោះ។ស្របពេលនោះ ពេលទៅកន្លែងដែលមិនស្គាល់ ត្រូវនាំមនុស្សដែលទុកចិត្តបំផុត ទៅជាមួយផងដែរ។

ធ្វើជាមនុស្ស មិនអាចមានចិត្តបំណងអាក្រក់ឡើយ ប៉ុន្តែក៏មិនអាចមិនការពារសូម្បីបន្តិចនោះទេ។មនុស្សជាច្រើនតែងតែពាក់មុខចិត្តល្អ  តែចិត្តវិញខ្មៅកង្វក់។នៅពេលពួកគេនៅខាងក្រៅ  ត្រូវបង្រៀនពួកគេឲ្យចេះការពារខ្លួន។សូមប្រាប់កូនស្រីរបស់អ្នកថា  កុំទាក់ទងជាមួយមនុស្សដែលមិនស្គាល់នៅក្នុងកន្លែងស្ងាត់ឬលក្ខណៈសំងាត់ឲ្យសោះ។ប្រសិនបើចាំបាច់ត្រូវជួបគ្នា អាចជ្រើសរើសទីកន្លែងដែលមានមនុស្សច្រើនបាន។ការរៀនចេះការពារខ្លួន គឺជារឿងដែលមនុស្សគ្រប់ស្រទាប់អាយុចាំបាច់ត្រូវមាន។

7

០៣.បដិសេធការរាប់អានជាមួយមិត្តមិនល្អ ត្រូវរាប់អានជាមួយមនុស្សដែលមានថាមពលវិជ្ជមាន

មនុស្សម្នាក់ រាប់អានមិត្តដូចម្តេច  និងមានដំណើរជីវិតបែបនោះដូចគ្នា។សូមប្រាប់ទៅកូនស្រីរបស់អ្នកអំពីការរៀនចេះបដិសេធនៅជាមួយមិត្តមិនល្អ  ហើយរៀនចេះទៅរាប់អានមនុស្សដែលមានថាមពលវិជ្ជមានអោយបានច្រើន។ពីព្រោះមិត្តដែលមាន​ចរិកមិនល្អ  មិនថាទស្សនៈឬទង្វើរឡើយសុទ្ធតែអាចមានឥទ្ធិពលដល់គេ។នៅក្នុងដំណើរជីវិត អាចរាប់អានមនុស្សអោយបានច្រើន  ព្រោះមនុស្សទាំងនោះនឹងនាំមកនូវបទពិសោធន៍ និង របៀបរស់នៅក្នុងជីវិតខុសៗគ្នា។ប៉ុន្តែ មនុស្សមួយចំនួន  អ្វីដែលពួកគេបាននាំមកគឺថាមពលអវិជ្ជមាន  ម្យ៉ាងទៀតពួកគេគ្មានគុណធម៌ និងទស្សនៈមិនត្រឹមត្រូវ  អ្វីដែលល្អបំផុតគឺត្រូវនៅឲ្យឆ្ងាយពីពួកគេ។ចំពោះមិត្តបែបនេះ គឺមិនចាំបាច់ទៅផ្គាប់ចិត្តពួកគេឡើយ។

ធ្វើជាមនុស្សត្រូវមានគោលការណ៍របស់ខ្លួន កុំមានការពាក់ព័ន្ធជាមួយមនុស្សដែលគ្មានគុណតម្លៃអោយសោះ។នៅក្នុងដំណើរជីវិតត្រូវរាប់អានជាមួយមនុស្សដែលមានថាមពលវិជ្ជមានអោយបានច្រើន។ពីព្រោះ មនុស្សដែលមានថាមពលវិជ្ជមាន នឹងអាចនាំអ្នកដើរលើផ្លូវដែលមានអនាគត  បែបនេះទើបអាចអោយអ្នកកាន់តែទទួលបានភាពកក់ក្តៅ​ និងក្តីស្រលាញ់។

8

០៤.បដិសេធទៅកាន់មនុស្សប្រុសដែលមានប្រពន្ធកូនហើយ  ទោះបីគេល្អប៉ុណ្ណាក៏ដោយ

ពេលដែលកូនស្រីរបស់អ្នក ឈានដល់អាយុត្រូវមានស្នេហា។សូមក្រើនរំលឹកដល់នាងថា៖  “ដាច់ខាតត្រូវស្រលាញ់មនុស្សប្រុសម្នាក់ដែលអាចពឹងពាក់បាន  ផ្តល់អនាគតដល់កូនបាន  បដិសេធចំពោះមនុស្សដែលមានប្រពន្ធកូនរួច។នៅក្នុងសង្គមមួយនេះ  មានមនុស្សប្រុសដែលរៀបការហើយជាច្រើន  យល់ពីច្បាប់នៃសេចក្តីស្នេហា​ រមែងតែងអាចយកចិត្តរបស់ក្មេងស្រីទើបពេញក្រមុំបានដោយងាយៗ។

ប៉ុន្តែ  ពេលឋិតនៅក្នុងអាយុដែលត្រូវមានស្នេហា ដាច់ខាតត្រូវមានព្រំដែន និងគោលការណ៍របស់ខ្លួន។គោលការណ៍នេះគឺ៖  ចរិកលក្ខណៈអាចទុកចិត្តបាន  ម្យ៉ាងទៀត គេដាច់ខាតជាមនុស្សប្រុសខ្លួនមួយ។ពីព្រោះ  ចរិកលក្ខណៈរបស់មនុស្សម្នាក់  អាចកំណត់ពីភាពយូរអង្វែងរបស់អាពាហ៍ពិពាហ៍មួយបាន។ស្រលាញ់មនុស្សប្រុសម្នាក់ខ្លួនមួយ  អាចកំណត់បាននូវអនាគតនៃស្នេហាមួយនេះ។សូមប្រាប់ទៅកូនស្រីសំណព្វចិត្តរបស់អ្នកថា មិនថាពេលណាក៏ដោយ  មិនត្រូវទៅជឿសំដីរបស់មនុស្សប្រុសដែលមានប្រពន្ធកូនរួចនោះទេ។ស្នេហាពិត  ដាច់ខាតកសាងលើមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តគ្នា និងស្មោះត្រង់ទៅវិញទៅមក។

10

០៥.នៅលើដំណើរជីវិត  បដិសេធចំពោះការពឹងផ្អែក រក្សាភាពឯករាជ្យរបស់ខ្លួន

នៅលើដំណើរជីវិតសូមប្រាប់ទៅកូនស្រីរបស់អ្នកថា៖ មិនថាពេលណាក៏ដោយ  ឲ្យតែខ្លួនឯងមានភាពឯករាជ្យ  ទើបអាចរស់នៅប្រកបដោយឆន្ទៈ។ការរស់នៅ កុំធ្វើជាបញ្ជើក្អែក  កាន់តែមិនអាចពឹងផ្អែកលើអ្នកដទៃហួសហេតុពេកឡើយ។ លើដំណើរជីវិត  មនុស្សដែលអាចពឹងពាក់បានបំផុត នោះគឺខ្លួនឯង។ពេលរក្សាគន្លាតជាមួយអ្នកដទៃ  ទោះរស់នៅមានការលំបាកបន្តិចមែន  ក៏ត្រូវព្យាយាមបដិសេធការពឹងផ្អែកដែរ។ ជីវិតនេះវែងណាស់  រៀនចេះពឹងពាក់ខ្លួនឯង  ត្រូវធ្វើខ្លួនរឹងរាំងជានិច្ច  ទើបពេលអនាគតជួបព្យុះភ្លៀង គ្មានការភិតភ័យស្លន់ស្លោរ។

ស្របពេលនេះដែរ  មនុស្សស្រីម្នាក់អាចរក្សាភាពឯករាជ្យ  ក៏អាចរស់នៅប្រកបដោយភាពទាក់ទាញដែរ។កុំខ្លាចភាពបរាជ័យនាំមកអោយអ្នកនូវភាពឈឺចាប់  សូមអ្នកព្យាយាមទៅពុះពារទើបអាចទទួលបានភាពរីកចំរើន។ពេលជួបឧបសគ្គ  ក្រោកឈរឡើងដោយក្តីញញឹម  បន្តទម្លុះវា  មិនយូរមិនឆាប់នឹងក្លាយទៅជាបុគ្គលជោគជ័យ។សូមប្រាប់កូនស្រីរបស់អ្នកថា៖  មនុស្សរស់នៅមួយជីវិត  ត្រូវបង្ហាញនូវតម្លៃរបស់ខ្លួន ទើបអាចរស់នៅប្រកបដោយគុណតម្លៃ។

០៦.  កុំដើម្បីអ្នកដទៃ ហើយបោះបង់ខ្លួន និងក្តីស្រម៉ៃរបស់ខ្លួន

ឆាកជីវិតមនុស្សប្រៀបដូចជាការសាងបតិបត្តិ  កុំរស់នៅក្លាយទៅជាសំបកក្រៅរបស់អ្នកដទៃ  កាន់តែមិនអាចព្រោះតែនរណាម្នាក់ធ្វើការពលីលះបង់រហូតដល់បាត់បង់ភាពជាខ្លួនឯង។នៅប្រសិនបើមានមនុស្សម្នាក់  ស័ក្តសមឲ្យអ្នកស្រលាញ់ អ្នកអាចទៅស្រលាញ់គេដោយភាពច្បាស់លាស់បាន  ប៉ុន្តែ សូមកុំស្រលាញ់គេរហូតដល់បោះបង់ខ្លួនឯងចោលអោយសោះ។

សូមប្រាប់ទៅកូនស្រីរបស់អ្នកថា៖  ប្រសិនបើមនុស្សម្នាក់ ​តែងធ្វើឲ្យខាតប្រយោជន៍ដល់ខ្លួន  មិនអាចឲ្យរូបគេរីកចំរើនបាន  និងកាន់តែពូកែនោះ  សូមជ្រើសរើសដើរចេញពីគេចុះ។ នៅក្នុងដំណើរស្នេហា ការចេះគោរពគ្នា​ រីកចំរើនជាមួយគ្នា​  ក្រេបចំណេះដឹងជាមួយគ្នា ទើបអាចដើរលើផ្លូវនេះបានយូរអង្វែង។មិនថាជីវិតមានសម្ពាធប៉ុណ្ណាទេ  សូមប្រាប់កូនស្រីរបស់អ្នកថា​ ព្យាយាមដើរលើផ្លូវរបស់ខ្លួន  ស្រលាញ់អាជីពរបស់ខ្លួន  ដេញតាមក្តីស្រលាញ់របស់ខ្លួនចុះ។គ្មាននរណាម្នាក់អាចមកប្តូរទស្សនៈគំនិតរបស់អ្នកឡើយ  កុំបោះបង់ចិត្តដើមរបស់អ្នកដោយងាយៗអោយសោះ។

9

០៧.សូមបង្រៀនកូនស្រីរបស់អ្នក  រស់នៅដោយភាពតស៊ូនិងអំណត់

កុំដួលរលំក្រោយព្យុះភ្លៀងដោយងាយៗ  កុំដកថយដោយសារតែមានអារម្មណ៍ថាមានឧបសគ្គច្រើន។ប្រសិនបើអ្នកមានកូនស្រី សូមបង្រៀនគេថា៖  មិនថាជួបការលំបាកយ៉ាងម៉េចនោះទេ  សូមរស់នៅដោយភាពតស៊ូនិងអំណត់បន្តិច។មានពាក្យមួយគេនិយាយថា៖  អ្នកត្រូវតែរឹងមាំឡើង  គេល្អដាក់អ្នក  អ្នកអាចរស់នៅបាន  គេមិនល្អដាក់អ្នក​  អ្នកក៏នៅតែអាចរស់នៅបានដែរ  នេះទើបជាសមត្ថភាពពិតរបស់មនុស្ស។

យើងត្រូវរស់នៅដោយភាពប្រឹងប្រែង និងលើកកំពស់ខ្លួនឯង។ជីវិតមួយនេះគឺរីកចំរើននិងផ្លាស់ប្តូរមិនឈប់។សូមប្រាប់កូនស្រីអ្នកថា៖  តួឯកនៅលើវេទិការ អាចជាអ្នកខ្លួនឯង  សូមបង្កើតភាពអស្ចារ្យសម្រាប់ខ្លួនឯង។នៅក្នុងជីវិត ដ្បិតតែមានឧបសគ្គ  និងការអស់សង្ឃឹម  ប៉ុន្តែ ប្តូរចិត្តគំនិតមកវិញ  ខាំធ្មេញសង្កត់ចិត្ត  រឿងជាច្រើនគឺកន្លងផុតទៅហើយ។ជីវិតមនុស្សមិនស្របបំណងទេ  គឺជាភាពមិនទៀងទាត់។  រក្សាចិត្តគំនិតវិជ្ជមាន  ប្រឈមមុខនិងការរស់នៅ  តស៊ូអំណត់  រស់នៅដោយមានបញ្ញា នេះទើបជាអ្វីដែលត្រូវបំពេញនៅក្នុងជីវិតមួយនេះ។

រៀបរាងដោយ៖MCB/ក្នុងស្រុក