គេតែងនិយាយថា អ្វីដែលមនុស្សប្រុសខ្លាចបំផុតគឺរកស៊ីខាត អ្វីដែលមនុស្សស្រីខ្លាចបំផុតគឺរៀបការខុស តាមពិត មនុស្សប្រុសក៏ខ្លាចដណ្តឹងខុសដូចគ្នាដែរ។ បើដណ្តឹងបាននារីល្អប្រៀបដូចជារើសបានកំណប់មហាសាលចាយមិនអស់មួយជីវិត ប្រសិនបើដណ្តឹងបាននារីមិនល្អវិញ ប្រៀបដូចជាធ្លាក់ក្នុងនរគអវចីទាំងរស់ ។ ដូច្នេះ អ្វីដែលមនុស្សប្រុសគួរបណ្តាក់ទុននោះ មិនមែនជាការទិញផ្ទះ ទិញឡាន ទិញភាគហ៊ុននោះទេ គឺត្រូវជ្រើសរើសនារីល្អធ្វើជាប្រពន្ធ។
គេនិយាយថា៖ “ ក្តីស្រលាញ់គឺធ្វើអោយមនុស្សម្នាក់ទទួលបានផលសម្រេច” ។ បើនិយាយចំពោះមនុស្សប្រុសវិញ អាចលុតដំឈានដល់ចំណុចជោគជ័យបាន គន្លឹះសំខាន់នៅក្បែរខ្លួនរបស់គេគឺមានមនុស្សស្រីទន់ភ្លន់ យល់ចិត្ត អត់ធ្មត់ និងមានបញ្ញាឈ្លាសវៃម្នាក់។ ការជ្រើសរើសនារីល្អមកធ្វើជាដៃគូរជីវិតមានសារៈសំខាន់ជាងការជ្រើសរើសមុខរបរត្រូវទៅទៀត។ ដូច្នេះ ប្រពន្ធល្អគឺធ្វើអោយអ្នករស់នៅបានស្រណុកសុខស្រួលមួយជីវិត។ ខាងក្រោមនេះគឺជានារីទាំង៥ប្រភេទដែលលោកអ្នកគួរស្វែងរកធ្វើជាដៃគូរជីវិតដើម្បីអនាគតភ្លឺថ្លា។
១.នារីដែលមានបទពិសោធន៍ក្នុងជីវិត
មនុស្សស្រីដែលចាស់ទុំម្នាក់សុទ្ធតែធ្លាប់មានប្រវត្តឆ្លងកាត់រឿងរ៉ាវជូរចត់ សើចយំ នៅក្នុងជីវិត នាងក៏ធ្លាប់មានចរិកដូចកូនក្មេង ចូលចិត្តលេងសើចច្រើន វង្វេងទិសដៅ មានក្តីសុបន្តិ និងប្រវត្តិស្នេហាដែរ។ ដោយសារតែនាងធ្លាប់មានដំណើរឆ្លងកាត់ជាច្រើនបែបនេះហើយ ទើបនាងលែងមានភាពល្ងង់ខ្លៅ ញេះញក់ ក្មេងខ្ចីទៀតឡើយ នាងពោរពេញដោយភាពចាស់ទុំ មានចំណេះដឹងច្រើន ទន់ភ្លន់ ស្រគាប់ស្រគន់ មានជំនឿចិត្តលើខ្លួន ហើយរូបនាងផ្ទាល់មានទស្សនៈវែងឆ្ងាយ។
ប្រសិនបើលោកអ្នកបានជួបនិងមនុស្សស្រីដែលមានភាពចាស់ទុំ និងមានលក្ខណៈដូចបានរៀបរាប់ខាងលើ សូមក្តោបក្តាប់ឳកាសអោយបានល្អ ព្រោះថានាងបានឈានចូលវ័យមួយដែលចេះស្រលាញ់ខ្លួន និងចេះថែរក្សាមនុស្សនៅក្បែរខ្លួននាង ជាពិសេសនាងមានភាពអំណត់ខ្ពស់ នាងអាចធ្វើជាខែលដ៏រឹងមាំ និងជាទីប្រឹក្សាដ៏ល្អរបស់លោកអ្នកបាន។
២. នារីនឹងនរ មានគុណចរិយាសម្បត្តិ
មនុស្សស្រីដែលមានភាពនឹងនរ មានគុណចរិយាសម្បត្តិថ្លៃថ្លូរ ទោះជានាងមិនបានរៀនសូត្រខ្ពស់ខ្ពង់ កើតក្នុងត្រកូលអ្នកមានក៏ដោយ ក៏ធម្មជាតិរបស់នាងបានពាំនាំអត្តចរិកថ្លៃថ្នូរនេះមកពីកំណើត ។ ភាពនឹងនរអាចកំណត់បានគុណចរិយាសម្បត្តិរបស់រូបនាង ព្រោះនាងចេះដឹងរាក់ជ្រៅ លើកកម្ពស់តម្លៃខ្លួននិងគ្រួសារ មិនហ៊ានធ្វើអោយខុសក្រឹត្យក្រមណាមួយឡើយ ចំពោះរូបនាងផ្ទាល់ជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់ អ្វីដែលខ្លួនបានកំណត់ហើយនោះ គឺមិនហ៊ាននិយាយក្រឡាស់សំដីឡើយ។ ប្រសិនបើអាចរកបាននារីបែបនេះធ្វើជាភរិយា ធានាថានាងនឹងផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខ ជាពិសេសសេចក្តីថ្លៃថ្នូរដល់ក្រុមគ្រួសារជាមិនខាន។
៣.ចូលចិត្តភាពសាមញ្ញ មិនលោភលន់
ប្រសិនបើជួបនារីបែបនេះគឺជាសំណាងរបស់លោកអ្នកហើយ។ ព្រោះនារីដែលមិនលោភលន់គឺនាងចេះស្កប់ស្កល់ មិនមើលសំខាន់លើវត្ថុសំភារៈឡើយ ដួងចិត្តរបស់នាងពោរពេញដោយភាពដឹងគុណ ការរស់នៅក៏មិនរើសអើងច្រើន ចេះសម្របនិងស្ថានភាពទូទៅ ទោះជានាងបានរៀបការជាមួយបុរសមានវណ្ណៈតូចទាប ឬអ្នកក្រខ្សត់ក៏នាងមិនមើលស្រាល ឬយកស្វាមីរបស់ខ្លួនទៅប្រៀបធៀបនិងអ្នកដទៃឡើយ។
៤.នារីដែលស្មោះត្រង់ និង ចិត្តទូលាយ
បច្ចុប្បន្នមនុស្សស្មោះត្រង់ពិតជាកំរមានណាស់ ព្រោះសង្គមមួយនេះ បង្រៀនមនុស្សអោយចេះប្រុងប្រយ័ត្នគ្នាទៅវិញទៅមក ដូច្នេះ នៅក្នុងរឿងមនោសញ្ចេតនា បើលោកអ្នកបានជួបនារីដែលមានភាពស្មោះត្រង់ ថែមទាំងមានចិត្តទូលាយទៀតនោះ គឺជាសំណាងរបស់លោកអ្នកហើយ។ ចរិកលក្ខណៈរបស់នារីបែបនេះ គឺជាទីរាប់អានរបស់អ្នកផងទាំងពួង គេផ្តល់ភាពរីករាយ និងសេចក្តីទុកចិត្តដល់មនុស្សជុំវិញខ្លួន ដ្បិតតែនាងពូកែរអ៊ូបន្តិចមែន ប៉ុន្តែសុទ្ធតែចង់អោយអ្នកល្អទាំងអស់ ហើយនាងក៏ជាមនុស្សស្រីដែលក្លាហាន និងរឹងមាំផងដែរ ។
៥. នារីដែលចេះយល់ចិត្តប្តី
ក្នុងចំណងអាពាហ៍ពាហ៍ គេផ្តោតសំខាន់ទៅលើពាក្យថា ប្តីប្រពន្ធត្រូវចេះស្រលាញ់គ្នា ចេះអធ្យាស្រ័យគ្នា និងយល់ចិត្តគ្នា។ ភាពយល់ចិត្តនេះគឺជាគ្រឿងបន្ថែមដ៏ចាំបាច់បំផុត ប្រសិនបើគូរស្វារមីភរិយាគ្រាន់តែស្រលាញ់គ្នាតែមួយមុខគឺមិនគ្រប់គ្រាន់ឡើយ។ និយាយចំពោះមនុស្សស្រីវិញ ការយល់ចិត្តស្វាមីគឺជារូបមន្តចង់ចិត្តប្តីធ្វើអោយប្តីដកចិត្តទៅណាមិនរួច ហើយអ្វីដែលមនុស្សប្រុសត្រូវការខ្លាំងបំផុត គឺការយល់ចិត្ត ចេះផ្តល់តម្លៃ និងការប្រឹក្សាដោយភាពស៊ីសង្វាក់គ្នា។ ពេលដែលស្នេហារបស់លោកអ្នកឈានទៅរកចំណុចយល់ចិត្តគ្នាខ្លាំងនោះ គ្រាន់តែមើលក្រសែភ្នែកគ្នាក៏ដឹងថាអ្នកម្ខាងទៀតចង់បានអ្វី និងគិតពីអ្វីដែរ។
រៀបរាងដោយ៖ Mythical Bird/ក្នុងស្រុក