មុនចង់មានគ្រួសារជាមួយគ្នា អ្នកទាំងពីរគួរដឹងរឿងទាំង ៧ យ៉ាងនេះសិន ដើម្បីទៅថ្ងៃមុខមានសុភមង្គល

ដំណើរឆ្ពោះទៅមុខជាមួយដៃគូដែលអ្នកស្រលាញ់គឺជារឿងដែលមានសុភមង្គលបំផុត តែវាក៏ជាជំហ៊ានដ៏ធំធេងនិងវែងឆ្ងាយដែលអ្នកនិងដៃគួរត្រូវតែរៀបចំនិងរិតចំនងសុផមង្កលមួយនេះអោយយូរអង្វែង។ មានគោលគំនិតសំខាន់ៗមួយចំនួនដែលអ្នកនិងគូស្នេហ៍ត្រូវយកមកពិចារណាប្រសិនបើអ្នកចង់ធ្វើឱ្យជីវិតគូរបស់អ្នកជួបតែសេចក្តីសុខសុភមង្គល។

យើងចង់ធ្វើឱ្យប្រាកដថាការរស់នៅជាមួយគ្នាជាគូនឹងក្លាយជាបទពិសោធន៍ដ៏ល្អសម្រាប់អ្នក។ នេះគឺជាប្រធានបទមួយចំនួនដែលអ្នកគួរពិភាក្សាជាមួយគ្នា នូវចំណុចសំខាន់ៗមុនពេលអ្នកចង់ចាប់ផ្តើមកសាងសុភមង្គលជាមួយដៃគូរអ្នក។

1.ក្តីសង្ឃឹមរឺការប្រាថ្នាទៅថ្ងៃអនាគត

78874752a8809145a37db82991f75a31

នៅពេលដែលអ្នកចង់ចាប់ផ្តើមកសាងសុភមង្គលជាមួយនរណាម្នាក់ អ្នកគប្បីជជែករឿងរឹក្តីសុបិន្តនៅថ្ងៃខាងមុខថាអ្នកចង់បានអី ហើយតើគំនិតដៃគូររបស់អ្នកអាចដូចទៅនិងអ្វីដែលអ្នកចង់បានដែលរឺទេ?​បើទាំងសងខាងមានគំនិតដូចគ្នានោះជីវិតគូរអ្នកនិងជួបតែសេចក្តីសុខ។ ឧទាហរណ៍ដូចជារឿងរៀបការរឺមានកូនជាមួយគ្នាអ្នកគប្បីដាក់កំណត់គោលបំណងអោយជាក់លាក់លាក់បំផុត។

2.កញ្ចប់ថវិកា

២

ហិរញ្ញវត្ថុជារឿងសំខាន់ណាស់នៅពេលដែលអ្នកចង់មានគ្រួសារផ្ទាល់ខ្លួន។ វាហាក់បីដូចជារឿងតូចតាចក្តីបើនិយាយពីលុយអ្នកត្រូវតែនិយាយគ្នាអោយានច្បាស់លាស់ទៅលើការទុកដាក់ដើម្បីបញ្ជាស់ការបាត់បង់ចំនូលរឺចាយវាយខ្ជះខ្ជាយ។

នេះជារឿងមួយអាខបណ្តាលអោយដៃគូរមានការអាក់អន់និងបាក់ទឹកចិត្តទៅលើដៃគូម្ខាងទៀត។ ចាំបាច់ត្រូវដឹងថាតើអ្នកណាជាអ្នកសន្សំនិងសន្សំនិងចំណាយរួមគ្នាដូចជាគ្រឿងទេសនិងរបស់របរប្រើប្រាស់ក្នុងផ្ទះជាដើម

3. ទំនួលខុសត្រូវក្នុងគ្រួសារ

អ្នកគប្បីដឹងនិងនិយាយគ្នា​ ជាធម្មតាការស់នៅជុំគ្នារវាងប្តីប្រពន្ធតែងតែមានការចូលរូមមិនថាការងារធ្ងន់ស្រាលយ៉ាងណាក្តី តែចំនុចនេះទោះបីបែបនេះក្តីអ្នកត្រូវចែកអោយដាច់ថាអ្នកណាត្រូវធ្វើអីព្រោះពេលខ្លះអ្នកទាំងពីរក៏មានការហត់នឿយរៀងខ្លួន។ ការចែកការងារផ្ទះគ្នាធ្វើជារឿងល្អបមផុតកុំប្រចាំគ្នានាំតែប្រកាន់ការងាររបស់ប្រពន្ធរឺប្តី។

4. សត្វចិញ្ចឹម

អ្នកគប្បីនិយាយជាមួយដៃគុមុនពេលសំរេចចិត្តចិញ្ចឹមសត្វអ្វីមួយក្នុងផ្ទះ។ អ្នកគួរតែស្វែងយល់ថាតើដៃគូរអ្នកចូលចិត្តស្រលាញ់សត្វអ្វីមួយកុំអោយទើសទាល់ផ្លូវចិត្តរៀងខ្លួន។ប្រសិនបើអ្នកចូលចិត្តសត្វចិញ្ចឹមដូចគ្នានោះមិនមែនជាបញ្ហាអ្វីឡើយ។

5. ភ្ញៀវ

ការរស់នៅជាមួយមនុស្សជាទីស្រឡាញ់អ្នកក៏ត្រូវការភាពរីករាយជាមួយមិត្តភក្តិដែរប៉ុន្តែការជួបជុំគ្នានៅផ្ទះអាស្រ័យលើថាតើអ្នកទាំងពីរចូលចិត្តមិត្តយ៉ាងដូចម្តេច។ អ្នកអាចចរចារនិងសម្របសម្រួលគ្នានៅពេលមានភ្ញៀវមកលេងផ្ទះហើយអ្នកគួរតែយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក។

6. ការគេង

Couple Arguing Article

សូម្បីតែការគេងក៏អ្នកត្រូវសម្រមគ្នាដែរព្រោះអ្នកខ្លះជូលចិត្តគេងបែបងងឹតអ្នកខ្លះទៀតគេងកន្លែងមានភ្លើងរាត្រីជាដើម។ ការគេងដែលមានសុភមង្គលគឺជាការគេងដែលគូរស្នេហ៍ពេញចិត្តនៅស្ថានភាពណាមួយដោយពេញចិត្ត។

7. ការរំខាន

គាត់ប្រហែលជាមានគំនិតច្នៃប្រឌិតខ្លាំងពេកដោយរកកន្លែងថ្មីៗហើយ នាងអាចរីករាយនូវអ្វីដែលជារបស់នាង។ ពួកគេមានទម្លាប់តិចតួចចំលែកដែលគ្រាន់តែជាផ្នែកនៃបុគ្គលិកលក្ខណៈរបស់គេហើយពួកគេមិនមានអ្វីត្រូវព្រួយបារម្ភនោះទេ។

ការផ្លាស់ប្តូរជាមួយគ្នារួមបញ្ចូលទាំងការកែសំរួលនិងការសម្របសម្រួលវាជាការប្រសើរក្នុងការចែករំលែកនូវការស្រលាញ់មើលថែដៃគូរបស់អ្នកមដើម្បីសុភមង្គលទៅថ្ងៃអនាគត។

ប្រែសម្រួលដោយ ចាន់ណា