មនុស្សមានចរិតទាំង ៣ នេះនៅតុបាយ ជាសញ្ញាថា ជីវិតក្រលំបាក មិនអាចងើបរួចឡើយ

ជាការពិតណាស់ គ្រាន់តែសង្កេតឃើញចរិតលក្ខណៈរបស់មនុស្សណាម្នាក់ ដែលមានចរិតទាំង ៣ យ៉ាងនេះនៅតុបាយ ក៏អាចដឹងថា ពួកគេជាមនុស្សល្ងង់ ស្ថានភាពជីវិតក៏មិនល្អ ក្រ​លំបាក មិនអាចមានបាននឹងគេនោះឡើយ។

Cover Copy

១. ចូលចិត្ត​បញ្ចេញ​សំឡេង​នៅ​ក្នុង​ពិធី​ជប់លៀង

មានមនុស្សច្រើនណាស់ដែលគិតថា មានតែបរិយាកាសមានសំឡេង ទើបអាចនាំមកនូវបរិយាកាសរីករាយ និងអ៊ូអរ។ ប៉ុន្តែ​តាម​ពិត សំឡេង​រំខាន​នេះ​គ្រាន់​តែ​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​នឿយ​ហត់ ធុញទ្រាន់ជាងមុនតែប៉ុណ្ណោះ។

មានមនុស្សច្រើនណាស់ដែលចូលចិត្តបញ្ចេញសំឡេងរំខាន គ្រាន់តែចង់ញ៉ាំងបរិយាកាស ចង់ឱ្យអ្នកផ្សេងស្តាប់នូវអ្វីដែលគេនិយាយ ប៉ុន្តែគេភ្លេចគិតថា អ្វីដែលគេនិយាយ តាមពិតមិនមែនជាការសប្បាយនោះទេ។ ពួកគេនិយាយកាន់តែច្រើន ពួកគេក៏កាន់តែបង្ខំអ្នកដទៃឱ្យស្តាប់កាន់តែខ្លាំង។

២

២. ពូកែខឹង មួម៉ៅ ស្ដីបន្ទោស

ពេល​យើង​ទៅ​ភោជនីយដ្ឋាន យើង​នឹង​ជួប​អ្នក​បម្រើ​ធ្វេសប្រហែស ធ្វើ​ខុសជារឿងធម្មតាទេ នេះមិនមែនជាកំហុសធំទេ។ ជីវិត​អ្នក​បម្រើ​មិន​ងាយ​ស្រួល​ទេ ដូច្នេះ​កុំ​ជេរ​គេ​ពេល​ធ្វើ​ខុស។

ការ​រៀន​អត់​ឱន​ចំពោះ​កំហុស​អ្នក​ដទៃ ​គឺ​ជា​ការ​បណ្ដុះ​បណ្ដាល​ដ៏​អស្ចារ្យ​បំផុត។ នៅពេលអ្នករៀនស្ងប់ស្ងាត់ អ្នកនឹងដឹងគុណ ចរិតឆេវឆាវរបស់អ្នក គ្រាន់តែធ្វើឱ្យអ្នកដទៃស្អប់អ្នកតែប៉ុណ្ណោះ។

១

៣. លេងសើចនឹងអ្នកដទៃ

វាមិនពិបាកទេក្នុងការស្វែងរកប្រធានបទនៅក្នុងការសន្ទនា ដែលនឹងជួយធ្វើឱ្យបរិយាកាសអាហារកាន់តែរីករាយ។ ប៉ុន្តែមនុស្សជាច្រើនយករឿងមិនល្អរបស់អ្នកដទៃមកនិយាយ។ រឿងកំប្លែងនឹងធ្វើឱ្យអ្នកគ្រប់គ្នាចាប់អារម្មណ៍ ប៉ុន្តែកុំធ្វើវាឱ្យលើស។ កុំវាយតម្លៃទំនាក់ទំនងរបស់អ្នកជាមួយនរណាម្នាក់លើសលប់ នាំឱ្យកើតជាកំហុស ឬការឈ្លោះទាស់គ្នាពេលទទួលទានអាហារ៕

ប្រភព ៖ បរទេស / Knongsrok