មនុស្សមានចរិត ២ នេះ ទោះជីវិតជួបបញ្ហា ការលំបាកយ៉ាងណា ក៏មិនដុនដាបដែរ អាចប្រែគ្រោះទៅជាលាភដោយងាយ

លើលោកនេះមានមនុស្សមួយចំនួន ដែលជីវិតខ្លួនឯងមិនសូវស្រួល ប៉ុន្តែចេះអត់ឱន ចេះយោគយល់ និងអាណិតអាសូរចំពោះវាសនាអ្នកដទៃ។ ដរាបណាពួកគេអាចរក្សានូវអត្តចរិត និងអាកប្បកិរិយាទាំង ២ នេះបាន ទោះជីវិតជួបបញ្ហាការលំបាកយ៉ាងណា ក៏អ្នកអាចជម្នះទៅបានដែរ។

Cover Copy

១. មិនត្អូញត្អែរ មិនទួញសោក

នៅពេលដែលយើងជួបបញ្ហា និងទុក្ខសោក ការលំបាក យើងតែងតែចង់រកនរណាម្នាក់មកត្អូញត្អែរ ដោយសង្ឃឹមថាបុគ្គលនោះនឹងលួងលោម និងអាណិតយើង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មនុស្សខ្លះមិនអាណិតពេលឃើញយើងមានទុក្ខទេ តែគេអាចនឹងសើចចំអក ចាំជាន់យើងថែមក៏មាន។

ដោយសារតែសេចក្ដីទុក្ខរបស់អ្នក ចុងក្រោយវាគ្រាន់តែជាទុក្ខរបស់អ្នកផ្ទាល់ មិនមានជាប់ពាក់ព័ន្ធជាមួយអ្នកដទៃទេ។ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា ​អ្វី​ដែល​អ្នក​កំពុង​ជួប​ប្រទះ​ គឺ​ជា​ការ​ឈឺចាប់ ប៉ុន្តែ​សម្រាប់​អ្នក​ដទៃ​វា​គ្រាន់​តែ​ជា​បញ្ហា​តូចតាច​ប៉ុណ្ណោះ។

កាលណា​បុគ្គល​បាន​ជួប​ទុក្ខ​ហើយ គេ​មិន​និយាយ​អ្វី​ឡើយ សូម្បី​តែ​ការ​លំបាក​ក៏​ជម្នះ​តែ​ម្នាក់​ឯង​ដែរ។ ព្រោះ​គេ​យល់​ថា​ ការ​និយាយ​គ្មាន​ប្រយោជន៍ មិន​ត្រឹម​តែ​មិន​ជួយ​អ្វីបានទេ ថែម​ទាំង​ធ្វើ​ឱ្យ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរទៅវិញ។ មនុស្ស​ដែល​ធ្លាប់​ឈឺ​ចិត្ត​ច្រើន​តែ​មិន​ជឿ​លើ​អ្នក​ដទៃ។ ពួកគេនឹងរក្សាភាពស្ងៀមស្ងាត់ នៅស្ងៀម ប្រឹងប្រែងជម្នះក្នុងជីវិត។

2

២. ដឹង និងយល់ច្បាស់ពីសេចក្ដីទុក្ខរបស់អ្នកដទៃ

លើលោកនេះមានមនុស្សមួយចំនួន ការរស់នៅខ្លួនឯងមិនសូវស្រួលទេ តែចេះអត់ឱន ចេះយោគយល់ និងអាណិតអាសូរដល់វាសនាអ្នកដទៃ។ ដរាបណាពួកគេអាចជួយបាន។ ដោយសារតែពួកគេបានភ្លក្សរសជាតិជូរចត់នោះពីមុនមក ពួកគេមិនអាចទ្រាំឈរមើលអ្នកដទៃដូចពួកគេដោយគ្មានជំនួយឡើយ។

មនុស្សដែលរងទុក្ខច្រើន ភាគច្រើនមានចិត្តល្អ ពួកគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីជួយអ្នកជុំវិញខ្លួនដែលជួបការលំបាក។ គ្មាន​អ្វី​ដែល​រលូន​ល្អ​ក្នុង​លោក​នេះ​ទេ។ ដូច្នេះ អ្នក​ត្រូវ​រក្សា​ខ្លួន​ឯង​ឱ្យ​រឹង​មាំ​ខាង​ក្នុង។ ភាពលំបាកនឹងត្រូវលុបចោលដោយខ្លួនឯង កុំពឹងផ្អែកលើអ្នកដទៃ៕

ប្រភព ៖ បរទេស / Knongsrok