ឪពុកម្តាយគឺជាគម្រូដ៏ល្អបំផុតសម្រាប់កូនៗ ទង្វើរបស់អ្នកដែលឪពុកម្ដាយ អាក្រក់ ឬល្អ នឹងជះផលទៅដល់កូនចៅជំនាន់ក្រោយ ដូច្នេះហើយ ក្នុងភាពជាម្ដាយឪពុក អ្នកត្រូវរស់នៅក្នុងជីវិតរបស់អ្នកឱ្យបានល្អ និងត្រឹមត្រូវដើម្បីឱ្យកូនចៅរបស់អ្នក។
១. មើលងាយអ្នកក្រ កូនចៅរបស់អ្នកនឹងក្រ
សម្រាប់អ្នកក្រីក្រវិញ ពួកគាត់ពិបាកក្នុងការរស់នៅ និងទទួលបានអាហារសម្រាប់គ្រួសារ ហើយពួកគេគ្រាន់តែចង់បានអាហារ និងសម្លៀកបំពាក់គ្របខ្លួនតែប៉ុណ្ណោះ។ សម្រាប់អ្នកមាន វិធីល្អបំផុតគឺពួកគេចេះប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីជួយសង្គម។ តាមពិតអាកប្បកិរិយារបស់អ្នកមានចំពោះអ្នកក្រ គឺមិនដូចគ្នាទេ។ ថ្ងៃនេះអ្នកមើលងាយអ្នកក្រ កូនចៅថ្ងៃអនាគតអាចនឹងក្រហើយអាចនឹងត្រូវអ្នកដទៃមើលងាយវិញដូចគ្នា។
២. ធ្វើអ្វីដែលមិនត្រឹមត្រូវតាមមនសិការ កូនចៅត្រូវទទួលកម្មផលនោះ
នៅពេលនិយាយអំពីមនុស្ស វាជាការល្អបំផុតក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ និងសុភវិនិច្ឆ័យ។ បើមិនដូច្នេះទេ យើងជាអ្នកធ្វើបាបកូនចៅយើងជំនាន់ក្រោយ។ បើអ្នកមានគំនិតក្នុងការធ្វើបាបអ្នកដទៃថ្ងៃនេះ នោះនឹងមានមនុស្សមកធ្វើបាបអ្នកនៅពេលក្រោយដូចគ្នា ដូច្នេះហើយ កុំមានគំនិតធ្វើបាបអ្នកណាឱ្យសោះ។
៣. បរិយាកាសគ្រួសារមិនល្អ នឹងធ្វើឱ្យខូចចរិតលក្ខណៈកូនចៅ
បរិយាកាសអប់រំល្អ ឬមិនល្អ នឹងប៉ះពាល់ដល់ការលូតលាស់ និងចរិតលក្ខណៈរបស់កុមារ។ បើគ្រួសារមានសន្តិភាព កូនៗនឹងមិនធំឡើងដោយហិង្សាទេ ដល់ពេលដែលពួកគេរស់នៅបានត្រឹមត្រូវសមហេតុផល និងមានចិត្តរាបសារ។ ប៉ុន្តែនៅពេលគ្រួសារមានភាពអវិជ្ជមាន និងឈ្លោះប្រកែកគ្នា កូនៗនឹងធំឡើងក្លាយជាមនុស្សក្តៅក្រហាយ និងជេរប្រមាថ៕
ប្រភព ៖ បរទេស / Knongsrok