ក្នុងពេលដែលលំបាកបំផុត បើអ្នកបានជួបមនុស្ស ៣ ប្រភេទនេះ ពិតជាសំណាងបុណ្យខ្ពស់ណាស់

នៅក្នុងគ្រាដែលលំបាក វាមិនមែនជារឿងងាយទេ ដែលយើងអាចក្រោកឈរឡើងមកវិញដោយខ្លួនឯង ឬអាចថានឹងបានជួបមនុស្សល្អៗ កំដរយើងហែលឆ្លងរាល់បញ្ហាទាំងនោះ។ យ៉ាងណាមិញ ក្នុងគ្រាមានបញ្ហា ការលំបាក ប្រសិនបើអ្នកបានជួបមនុស្ស ៣ ប្រភេទនេះ វាបង្ហាញថា អ្នកមានវាសនាល្អ បុណ្យសំណាងខ្ពស់ អាចឆ្លងផុតរាល់ទុក្ខ និងឧបសគ្គទាំងពួង។

Cover Copy

១. មនុស្សដែលផ្តល់យោបល់ដល់អ្នកដោយភាពស្មោះត្រង់

ភាពមិនស្ថិតស្ថេរ នោះជាធម្មជាតិនៃជីវិតនេះហើយ។ បើ​ថ្ងៃ​ណាមួយ​អ្នក​ធ្លាក់​ទៅ​ក្នុង​ទីជ្រៅ​លំបាក យល់​ថា​ជីវិត​អយុត្តិធម៌ សូមកុំ​បារម្ភ។ ដរាបណាអ្នកមានឆន្ទៈបន្តឆ្ពោះទៅមុខ ថ្ងៃនៅតែរះ មេឃនៅតែស្រឡះល្អសម្រាប់អ្នកជានិច្ច។ នៅពេលដែលអ្នកជួបការលំបាក ប្រសិនបើមាននរណាម្នាក់ដែលចង់ទាញអ្នកឡើង និងផ្តល់ដំបូន្មានដល់អ្នក នោះគឺជាប្រភេទមនុស្សដែលអ្នកគួរគោរព និងនឹកដឹងគុណគេកុំបំភ្លេចឱ្យសោះ។

2409bf8f2e598145db7b746e2f067ca2

២. មនុស្ស​ដែល​ផ្ដល់ក្ដីសង្ឃឹម និងភាពរីករាយដល់អ្នក

រស់នៅក្នុងជីវិតពិត និយាយឱ្យត្រង់ទៅ មានមនុស្សតិចណាស់ក្រៅពីឪពុកម្តាយរបស់អ្នក ដែលអាចរស់នៅជាមួយអ្នកបានយ៉ាងល្អ។ ដើមឡើយ ចិត្តគឺប្តូរដោយក្តីស្រលាញ់ ក្តីស្រលាញ់ គឺមានន័យ អ្នកប្រើភាពស្មោះត្រង់ក្នុងការព្យាបាល ប៉ុន្តែមានមនុស្សប៉ុន្មាននាក់ដែលដឹងគុណ និងគោរព។

ដូច្នេះ​មនុស្សដែលជួយអ្នកដោយស្មោះ ព្រោះជាក្ដីស្រឡាញ់រាប់អាន តែបើគេមិនជួយអ្នក វាជាហេតុផល គេមិនខុសនោះឡើយ។ ប្រសិនបើអ្នកជួបនរណាម្នាក់ផ្ដល់នូវកម្លាំងចិត្ត និងក្ដីសង្ឃឹមដល់អ្ន​ក ហើយជួយអ្នកដោយស្មោះ។ ជាមួយ​អ្នក​គេ​មាន​តែ​ចិត្ត​ស្មោះ​មិន​មាន​គោល​បំណង​ ឬ​ប្រយោជន៍អ្វីឡើយ តែ​គ្រាន់​តែ​ចង់​ឱ្យ​អ្នក​រស់​នៅ​បាន​ល្អ។ ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ដែលបានជួបមនុស្សបែបនេះ ចូរគោរព និងដឹងគុណពួកគេជានិច្ច។

2ec80f8010d265b639631d5a1e5d992d

៣. មនុស្សដែលមិនចោលអ្នកក្នុងគ្រាលំបាក

ក្នុង​ជីវិត​មាន​គូស្នេហ៍​ជា​ច្រើន​ដែល​សាងគ្រប់យ៉ាងជាមួយ​គ្នា ​តែចុងក្រោយក៏ក្បត់គ្នាទៅវិញ។ ភ្លក្សភាព​លំបាក​ជាមួយ​គ្នា ប៉ុន្តែ​មិន​នៅ​ជាមួយ​គ្នា​ពេល​ទទួល​បាន​ជោគជ័យ។ បុគ្គល​ដែល​អាច​រក្សា​ចិត្ត​ស្ងប់​នៅ​ចំពោះ​មុខ​ផល​ប្រយោជន៍ ចែក​រំលែក​នូវ​សេចក្តី​រីករាយ និង​ទុក្ខ​ជា​មួយ​អ្នក គឺ​ជា​មនុស្ស​ដែល​យើងត្រូវតែថែរក្សាឱ្យបានល្អ៕

ប្រភព ៖ បរទេស / Knongsrok