មនុស្ស ៤ ប្រភេទនេះ​ ចៀសបានចៀសទៅ កុំសូវរាប់រកពេក បើអាច កុំសេពគប់ គឺល្អបំផុត

មនុស្សដែលមានចរិតលក្ខណៈទាំង ៤ ប្រភេទនេះ​ មិនបាច់ស្គាល់គឺល្អបំផុត មិនថាជាមិត្ត ជាអ្នកជិតខាង ឬសូម្បីតែជាសាច់ញាតិក៏ដោយ ព្រោះមនុស្សទាំងនេះ អាចនាំគ្រោះថ្នាក់ និងបញ្ហាមកឱ្យយើងបានដោយងាយ។

Cover Copy

១. មនុស្សអាត្មានិយម

មនុស្សប្រភេទនេះ គិតតែប្រយោជន៍ខ្លួនតែប៉ុណ្ណោះ កុំថាឡើយជាមួយអ្នកដទៃ ពេលខ្លះ សូម្បីតែជាមួយសាច់ញាតិ បងប្អូនរបស់គេខ្លួនឯង ក៏គេអាចបំពានបានដែរ ព្រោះតែភាពអាត្មានិយម គិតតែប្រយោជន៍ មិនខ្វល់រឿងខុសត្រូវអ្វីនោះឡើយ ដូច្នេះហើយ ជាមួយនឹងមនុស្សប្រភេទនេះ ចៀសបាន គួរតែចៀសទៅ កុំសូវស្គាល់ រាប់រកពេកអី កុំឱ្យខាតពេល។

178a295ad686f857c14f001cb92c6ecf

២. មនុស្សមិនចេះដឹងគុណ

ប្រភេទមនុស្សដែលមិនដឹងគុណ ច្បាស់ណាស់ថា ទោះយើងល្អនឹងគេខ្លាំងយ៉ាងណា ក៏គេមើលមិនឃើញដែរ ទោះបីយើងជួយគេក៏ដោយ ក៏គេនៅតែមិនចេះដឹងគុណ មនុស្សបែបនេះ ស្គាល់ច្រើន កើនតែបញ្ហា ស្គាល់កាន់តែយូរ កាន់តែខាតបង់តែប៉ុណ្ណោះ។

8afb8c63492c130e99ccbe707b4ffe61

៣. មនុស្សខ្ជិលច្រអូស

ប្រភេទមនុស្សខ្ជិលច្រអូស មនុស្សទាំងនេះ ចាំតែពឹងពាក់អ្នកដទៃ សុំជំនួយ សុំខ្ចីពីមនុស្សដែលស្គាល់តែប៉ុណ្ណោះ ដូច្នេះ ស្គាល់ រាប់អានមនុស្សខ្ជិលបែបនេះ គ្មានតម្លៃទេ គេច្បាស់ជាមកពឹងផ្អែកលើយើង បើយើងមិនជួយគេ គេច្បាស់ជាគិតថាយើងនេះ ជាមនុស្សអាក្រក់ទៅវិញ ដូច្នេះ មនុស្សខ្ជិលច្រអូស គេហៅថាជាមនុស្សគ្មានកំណើត។

A9dbf75b5c2f32270e90754e58be910e

៤. មនុស្សឈ្លើយ ព្រហើន

ចំណែកមនុស្សប្រភេទទី ៤ នេះវិញ ជាក្រុមមនុស្សដែល​មិនដែលគោរព និងឱ្យតម្លៃមនុស្សក្បែរខ្លួនគេឡើយ ដូច្នេះហើយ ស្គាល់មនុស្សប្រភេទនេះ យើងអាចនឹងត្រូវខ្មាសគេ ត្រូវគេជាន់ពន្លិច និងមើលងាយនៅកណ្ដាលចំណោមមនុស្សក៏អាចថាបានដែរ ដូច្នេះ មនុស្សទាំងនេះ មិនឱ្យតម្លៃយើងឡើយ៕

ប្រភព ៖ ក្នុងស្រុក / Knongsrok