សម្រាប់មនុស្ស ៤ ប្រភេទនេះ មើលទៅហាក់ស្ងៀមស្ងាត់ ដែលធ្វើឱ្យគ្រប់គ្នារមែងគិតថា ពួកគេជាមនុស្សលាក់ពុត ឬសោះកក្រោះ តែការពិតទៅ មនុស្សទាំងនេះ រមែងមានចិត្តល្អ បរិសុទ្ធនៅក្នុងពិភពដ៏ស្ងៀមស្ងាត់នៃជីវិតរបស់គេ។
១. មនុស្ស Introvert
អ្វីដែលល្អបំផុតក្នុងជីវិតនេះ គឺការរស់នៅដោយសុខសាន្ត និងសុខស្រួល។ បើជីវិតនេះចេះតែឈ្លោះប្រកែកគ្នាពេក កុំសង្ឃឹមថានឹងមានសន្តិភាពឱ្យសោះ។ យ៉ាងណាមិញ បុគ្គលដែលរក្សាចិត្តឱ្យបរិសុទ្ធ តែងតែអាចមើលគ្រប់យ៉ាងដោយហ្មត់ចត់នូវអ្វីៗទាំងអស់ ឃើញនូវរស្មី ធម្មជាតិនៃវត្ថុ និងធ្វើការវិនិច្ឆ័យយ៉ាងត្រឹមត្រូវអំពីអ្វីៗទាំងអស់។ បុគ្គលដែលអាចរក្សាចិត្តឱ្យបរិសុទ្ធ នោះនឹងឈានដល់សីលធម៌ដ៏ខ្ពង់ខ្ពស់ ។ មិនថានៅក្នុងបរិយាកាសល្អ ឬអាក្រក់ ពួកគេនឹងមិនចាំបាច់ខ្វល់ខ្វាយអ្វីទាំងអស់។
២. មនុស្សដែលរស់នៅសមរម្យ
មនុស្សត្រូវការទំនុកចិត្ត ប៉ុន្តែក៏មិនភ្លេចបន្ទាបខ្លួន និងគោរពដល់អ្នកដទៃដែរ។ មានតែភាពជឿជាក់ និងការសម្របសម្រួលប៉ុណ្ណោះ ទើបអ្នកអាចមើលឃើញគ្រប់យ៉ាងបានយ៉ាងច្បាស់។ ការមានផ្នត់គំនិតរាបសារ សមរម្យ គឺគ្រប់គ្រាន់ដើម្បីទទួលបានការគោរពពីអ្នករាល់គ្នា ហើយវាជាកម្លាំងចិត្តក្នុងការយកឈ្នះពិភពលោកដោយទំនុកចិត្ត។
មានពាក្យចាស់ពោលថា "បន្ទាបខ្លួនប៉ុនណាក៏មិនគ្រប់គ្រាន់ អំនួតបន្តិចក៏អាចនាំឱ្យអន្តរាយ" ភាពរាបសារនឹងជួយយើងឱ្យកាន់តែល្អឥតខ្ចោះ ភាពអំនួតនឹងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់យើងកាន់តែយ៉ាប់យ៉ឺន។ ការបន្ទាបខ្លួននាំមកនូវ "ទំនុកចិត្តដ៏ថ្លៃថ្នូ" ហើយវានឹងជួយអ្នកឱ្យយកឈ្នះលើព្យុះណាមួយ ជម្នះរាល់ឧបសគ្គ និងឈានដល់ចំណុចកំពូលនៃភាពជោគជ័យ។
៣. មនុស្សដែលប្រកបដោយសេចក្ដីសប្បុរស
មនុស្សដែលមានចិត្តល្អ ពួកគេទាំងអស់រស់នៅដោយស្មោះចេញពីចិត្ត។ ចិត្តសប្បុរសជាគុណធម៌ដ៏ថ្លៃថ្លាដែរ។ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ពួកគេរស់នៅដោយចិត្តល្អ និងស្អាតស្អំ។
មនុស្សចិត្តល្អតែងតែធ្វើតាមពាក្យក្នុងចិត្ត មិនកេងចំណេញពីអ្នកដទៃ សូម្បីតែពេលសហការជាមួយអ្នកដទៃ គេសុខចិត្តទុកខ្លួនឱ្យរងទុក្ខជាជាងទទូចកុំឱ្យមានឥទ្ធិពលលើពួកគេ និងដលល់អ្នកដទៃ។ មនុស្សដែលមានចិត្តសប្បុរស ធ្វើអ្វីគ្រប់យ៉ាងដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយព្យាយាមក្លាយជាមនុស្សល្អឥតខ្ចោះបំផុត។
៤. មនុស្សស្មោះត្រង់ អត់ឱន
របៀបរស់នៅដោយស្មោះត្រង់ អាចជម្នះរាល់ឧបសគ្គជាច្រើន។ ព្រោះតែការចេះអត់ឱន យល់ដល់អ្នកជុំវិញខ្លួន។ មនុស្សដែលរស់នៅដោយការអធ្យាស្រ័យគ្នា មានទំនាក់ទំនងល្អជាច្រើន ដោយសារពួកគេទទួលបានជោគជ័យយ៉ាងងាយ៕