មនុស្សដែលមានចរិត ឫកពារល្អប្រពៃ មានគុណធម៌ទាំង ៥ ចំណុចនេះ មួយជីវិតគេមានលាភសំណាង ថែមទាំងប្រមូលបានទ្រព្យស្ដុកស្ដម្ភថែមទៀតផង។
១. អាចទុកអតីតកាលមូួយឡែក
ជាការពិតណាស់ មនុស្សយើងម្នាក់ៗ តែងតែមានអតីតកាលរៀងៗខ្លួន ម្យ៉ាងទៀត រសជាតិនៃអតីតកាលខ្លះ វាពិតជាធ្វើឱ្យមានការឈឺចាប់យ៉ាងខ្លាំង ដែលមិនអាចនឹងបំភ្លេចបានឡើយ។ យ៉ាងណាមិញ សម្រាប់មនុស្សដែលអាចទុកអតីតកាលចោលមួយឡែក អាចទទួលយកការពិតដែលបានកើតឡើង ក៏មានន័យថា ផ្លូវចិត្តគេរឹងមាំគ្រប់គ្រាន់ ដូច្នេះហើយ ផ្លូវជីវិតគេក៏កាន់តែមានភាពល្អប្រសើរផងដែរ។
២. ចេះគោរព ឱ្យតម្លៃអ្នកក្បែរខ្លួន
ការមិនគោរពអ្នកដទៃ គឺជាការមិនគោរពខ្លួនឯងដូចគ្នា ប្រសិនបើយើងមិនចេះគោរពអ្នកក្បែរខ្លួនទេ អ្នកដទៃគេក៏មិនគោរព មិនឱ្យតម្លៃអ្នកដូចគ្នា។ នៅពេលដែលមនុស្សម្នាក់ៗរៀនពីរបៀបរក្សាការបញ្ចេញមតិ វាគឺជាការអត់ឱន ក៏ជាភាពវៃឆ្លាតផងដែរ។ បើអ្នកមិនទុកមុខឱ្យភាគីម្ខាងទៀតទេ គេក៏មិនត្រូវគោរពអ្នកបែបនេះដែរ ដោយមើលមិនឃើញថាអ្នកបានបាត់បង់ "ភាពស្មោះត្រង់"។
៣. មានចិត្តអំណរចំពោះអ្នកដទៃ
គុណធម៌នៅទីនេះ គឺការដឹងពីរបៀបសរសើរ និងសប្បាយចិត្តពេលឃើញអ្នកដទៃជោគជ័យ។ សរសើរអ្នកដទៃច្បាស់ជាទះដៃសាទរ អ្នករាល់គ្នាត្រូវចេះលើកទឹកចិត្តអ្នកដទៃ។ មនុស្សដែលចេះសាទរ ជាមួយនឹងភាពមានបាន និងជោគជ័យរបស់អ្នកដទៃ ជីវិតគេក៏មានក្ដីសុខច្រើនដែរ។
៤. មានជំនឿចិត្ត
បុគ្គលដែលអ្នកដទៃទុកចិត្តក្នុងជីវិតនេះ គឺជាសុភមង្គល។ ភាពជឿជាក់កាន់តែច្រើន អ្នកនឹងកាន់តែជោគជ័យ។ បើអ្នកមានជំនឿ ឱកាសនឹងអាចទៅឆ្ងាយជាងការគិត នៅពេលដែលអ្នកមានទំនុកចិត្តពីអ្នកដទៃ នោះអ្នកក៏នឹងរស់នៅក្នុងជីវិតដ៏ស្រស់បំព្រង និងសន្តិភាពជាង។ ដូច្នេះ ក្នុងនាមជាមនុស្សលោកអ្នកគួររក្សាជំនឿរបស់ខ្លួនដើម្បីឱ្យអ្នកដទៃគោរព។
៥. គុណធម៌នៃការនិយាយ
ក្នុងជីវិតប្រចាំថ្ងៃ មិនមែនគ្រប់គ្នាសុទ្ធតែល្អឥតខ្ចោះនោះទេ ដូច្នេះវាមិនអាចរកឃើញគុណវិបត្តិណាមួយឡើយ។ ក្នុងនាមជាមនុស្ស អ្នកគួរតែរៀនអភ័យទោស។ ការនិយាយត្រង់គួរនិយាយរង្វង់មូលបន្តិច ដើម្បីឱ្យអ្នកដទៃចូលទៅជិតកាន់តែទន់ភ្លន់។ ពាក្យពិតមិនមែនជាពាក្យដែលហើរទៅឆ្ងាយនោះទេ ដូច្នេះត្រូវរក្សាចេតនាល្អ៕
ប្រភព ៖ បរទេស / Knongsrok