ជាការពិតណាស់ សំណាង ឬគ្រោះ អាចកើតព្រោះតែហេតុ និងផល ដែលបានពីអំពើដែលយើងធ្វើ យ៉ាងណាមិញ បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ ក៏អាចកំណត់លាភសំណាងក្នុងជីវិតផងដែរ។ យ៉ាងណាមិញ មនុស្សដែលមានលក្ខណៈទាំង ៣ យ៉ាងនេះ អាចថាក្នុងជីវិតបច្ចប្បន្ន គឺត្រូវរងទុក្ខ លំបាក ហត់នឿយច្រើន តែថ្ងៃក្រោយទៅ ប្រាកដជាសោយសុខទ្រព្យសំណាងពេលចាស់ទៅ។
១. ចេះបន្ទាបខ្លួន នឹងចេះទទួលយោបល់ គំនិតអ្នកដទៃ
យើងម្នាក់ៗមានគំនិតរៀងៗខ្លួន ប៉ុន្តែគំនិតទាំងនោះងាយស្រួលក្នុងការសម្រេចចិត្តដោយប្រញាប់ប្រញាល់។ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវតែចេះបន្ទាបខ្លួន។ អ្នកដែលមិនចេះស្តាប់អ្នកដទៃ គឺពិបាកនឹងឈានដល់កំពូលនៃជីវិតណាស់។ បើគំនិតរបស់មនុស្សម្នាក់ប្រៀបដូចស្លឹកឈើ គំនិតរបស់មនុស្សជាច្រើនប្រៀបដូចជាដើមឈើខៀវខ្ចីអ៊ីចឹង។
២. ឆន្ទៈអភ័យទោសដល់អ្នកដទៃ
ពេលអ្នកដទៃធ្វើអាក្រក់ដាក់គេ មានមនុស្សជាច្រើនដែលមិនអាចអត់ទោសឱ្យបានឡើយ។ ប៉ុន្តែការអត់ឱន និងការអភ័យទោសរបស់អ្នក នឹងនាំមកនូវផលល្អជាច្រើន។ តាមរយៈការអត់ទោសឱ្យអ្នកដទៃ អ្នកនាំមកនូវសុភមង្គលដល់ពួកគេ និងសន្តិភាពដល់ខ្លួនអ្នក។ មនុស្សដែលនិយាយអំពីការអភ័យទោស ក៏ផ្លាស់ប្តូរអារម្មណ៍របស់ពួកគេច្រើនដែរ។ ការអភ័យទោសជួយយើងឱ្យស្ងប់ចិត្ត និងធូរស្រាលជាងមុន។
៣. ជោគជ័យមិនក្រអឺតក្រទម បរាជ័យមិនបាក់ទឹកចិត្ត
ក្នុងដំណើរជីវិត មនុស្សជាច្រើនប្រឈមមុខនឹងការលំបាក និងឧបសគ្គរាប់មិនអស់។ នៅពេលប្រឈមមុខនឹងការបរាជ័យ មនុស្សជាច្រើននឹងមានអារម្មណ៍បាក់ទឹកចិត្ត។ ត្រូវចាំថា ឈ្នះ ឬចាញ់ក្នុងជីវិត គ្រាន់តែជារឿងបណ្តោះអាសន្នតែប៉ុណ្ណោះ។ អ្វីដែលសំខាន់បំផុតនោះគឺថា អ្នកមានអាកប្បកិរិយាត្រឹមត្រូវ។
ពេលឈ្នះ អ្នកនឹងមិនក្រអឺតក្រទម មិនក្អេងក្អាង ពេលអ្នករស់នៅដោយចរិតសុភាពរាបសារ ត្រូវព្យាយាមឱ្យអស់ពីសមត្ថភាព។ បរាជ័យមិនបាក់ទឹកចិត្តទេ ដួលកន្លែងណាត្រូវក្រោកឡើងកន្លែង។ ការត្អូញត្អែរក្នុងជីវិតនេះ នឹងមិនអាចជួយដោះស្រាយបញ្ហាបានឡើយ។ រឿងដែលអ្នកត្រូវធ្វើតែមួយគត់គឺក្រោកឡើង ហើយចាប់ផ្តើមឡើងវិញ៕
ប្រភព ៖ បរទេស / Knongsrok