បុគ្គលឆ្លាត និងមាន EQ ខ្ពស់ នឹងមិនឈានជើងចូលផ្ទះមនុស្ស ៣ ប្រភេទនេះឡើយ

ជាការពិតណាស់ ការរាប់អាន និងសេពគប់មនុស្ស គឺត្រូវតែមើលឱ្យបានច្បាស់ បើមិនដូច្នោះទេ ដូចនាំគ្រោះ បង្កបញ្ហាដាក់ខ្លួនអ៊ីចឹង។ យ៉ាងណាមិញ មនុស្សឆ្លាត និងមាន EQ ខ្ពស់ ដាច់ខាតមិនឈានជើងចូលផ្ទះមនុស្ស ៣ ប្រភេទនេះឡើយ។

១. ផ្ទះដេលគ្រួសារទើបមានបញ្ហា ឈ្លោះទាស់គ្នា

មាន​មនុស្ស​ជា​ច្រើន​ ដែល​ពេល​ឃើញ​គេ​មាន​បញ្ហា​ ក៏ចេះតែចូលទៅមើល ចង់ដឹងចង់ឮរឿងអ្នកដទៃ។ ពួកគេមានការចង់ដឹងចង់ឃើញ និងស៊ើបសួររឿងឯកជនក្នុងគ្រួសារអ្នកដទៃ ដោយគ្មានភាពអៀនខ្មាស។

នេះ​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ខ្វះសីលធម៌ ព្រោះ​គេ​មិន​ខ្វល់​ពី​អារម្មណ៍​អ្នក​ដទៃ ចង់ដឹងរឿងគេណាស់។ ប្រសិនបើអ្នកដឹងពីអ្វីដែលកំពុងកើតឡើង នៅក្នុងគ្រួសាររបស់នរណាម្នាក់ វាជាការល្អបំផុតដែលមិនត្រូវរំខានពួកគេ។ រង់ចាំ​គេ​ដោះស្រាយបញ្ហារួចរាល់អស់សិនទៅ ចាំទៅលេង វាមិនយឺតពេលនោះឡើយ។

Cover Copy

២. ផ្ទះអ្នកដែលមានអ្នកឈឺ

ជាក់ស្តែង ក្នុងផ្ទះដែលមានសភាពរញ៉េរញ៉ៃ កខ្វក់ គឺមិនមានអ្នកណាចង់ឱ្យភ្ញៀវមកលេងនោះឡើយ។ ប៉ុន្តែ​ពេល​ខ្លះ ដោយ​សារនៅ​ក្នុង​ផ្ទះ​មានអ្នកឈឺ ឬ​មាន​របស់​ច្រើន​ពេក ទើប​មិន​អាច​សម្អាត​ផ្ទះ​បាន។ ពេល​នេះ​គេ​មិន​ចង់​ឱ្យ​អ្នក​ណា​មក​ផ្ទះ​លេង​ទេ។

អ្នក​ដែល​ឆ្លាត​នឹង​ដឹងច្បាស់ ហើយ​ពន្យារ​ពេល​ទៅ​លេង បើ​មក​គេ​ក៏​ប្រាប់​ម្ចាស់​មុន​ដែរ ទើប​ដឹង​ថា​រៀបចំ​យ៉ាង​ម៉េច។ ពេលទៅសួរសុខទុក្ខអ្នកណាម្នាក់ តែពេលអ្នកទាំងពីរស្និទ្ធស្នាលខ្លាំងពេក ច្រើនតែមិនសូវខ្វល់ដល់រឿងសុជីវធម៌។ ចំពោះ​ប្រភេទ​នៃ​ទំនាក់ទំនង​ដែល​មាន​តែ​ក្នុង​កម្រិត​សង្គម​ប៉ុណ្ណោះ​កុំ​រំខាន​ពួកគេ​។

5c14036efa96aab3411bf4fe0cbd648e

៣. ផ្ទះអ្នកពូកែនិយាយដើមគេ

មាន​អ្នក​ចូល​ចិត្ត​និយាយ​ដើម​គេ កុំឱ្យទំនេរមាត់ ព្រោះ​មនុស្ស​ប្រភេទ​នេះ​ដឹង​ព័ត៌មាន​ច្រើន តែ​មិន​ដឹង​ត្រូវ ​ឬ​ខុសនោះឡើយ។ ការ​និយាយ​ជាមួយ​ពួកគេ ​គឺ​ជា​រឿងសប្បាយ​ និង​ជាការកម្សាន្ត។ ប៉ុន្តែ​ទម្លាប់​នេះ​នឹង​មាន​ផល​វិបាក តាមមកពីក្រោយ។

ការនិយាយដើមគេ និយាយអាក្រក់ពីអ្នកដទៃពីក្រោយខ្នងច្រើនពេក នឹងផ្លាស់ប្តូរអារម្មណ៍របស់មនុស្សក្នុងទិសដៅអវិជ្ជមាន។ ក្នុង​នាម​ជា​មនុស្ស​ឆ្លាត យើង​ត្រូវ​ជ្រើសរើស​មិត្តភ័ក្ដិ​ដើម្បី​លេង​ជាមួយ។ ចាំបាច់ត្រូវកំណត់គោលដៅច្បាស់លាស់៕

ប្រភព ៖ បរទេស / Knongsrok