១ចំណុច ដែលនាំមនុស្សឱ្យជួបតែរឿងអាក្រក់ និងធ្លាក់ខ្លួនដុនដាបពេញមួយជីវិត

កើតមកជាមនុស្សតែងមានរឿងល្អ និងរឿងអាក្រក់ សុទ្ធតែចៀសមិនផុត តែយ៉ាងណាមិញ ចំពោះមនុស្សដែលមានចរិតលក្ខណៈ ១ ចំណុចនេះ ច្បាស់ណាស់ថា ជីវិតជួបតែរឿងអាក្រក់ចូលមក គ្មានពរជ័យ លាភសំណាងណាមកតាមពួកគេឡើយ។ លើសពីនេះ ចរិតមួយនេះនឹងទាញទម្លាក់អ្នកធ្លាក់ក្នុងរណ្ដៅក្រីក្រមួយជីវិត។

Cover Copy

១. ចរិតលោភលន់

ភាពលោភលន់របស់មនុស្ស ប្រៀបដូចជាអណ្តូងគ្មានបាត មិនចេះគ្រប់គ្រាន់នោះឡើយ។ មនុស្សលោភលន់ មានលុយ មានអំណាច គេនឹងជិះជាន់កេងប្រវ័ញ្ចអ្នកដទៃ។ អស់​អ្នក​ដែល​លោភលន់​ដោយ​គ្មាន​អ្វី​នៅ​ក្នុង​ដៃ​ នឹង​ស្វែង​រក​ការ​លួច បន្លំ និង​អន់​ចិត្ត​ស្ថានសួគ៌ និង​ផែនដី។

លោភលន់សម្រាប់ខ្លួនឯង បន្ទាប់មកលោភលន់ទាំងសាច់ញាតិ និងសង្គមទាំងមូលផងដែរ។ ទោះ​ជា​យ៉ាង​ណា មនុស្សដែល​កាន់​តែ​លោភលន់ នោះ​នឹង​កាន់​តែ​រង​ទុក្ខ ជីវិតជួបតែវេទនា កម្មពៀរតាមមិនលែង។ ព្រោះតែសេចក្ដីលោភ ខ្លាចបាត់នេះបាត់នោះ ខ្លាចរបស់ដែលខ្លួនបានមក ត្រូវរបូតទៅវិញ។ មនុស្សលោភលន់នឹងត្រូវរស់នៅសោយសោកទុក្ខវេទនាឥតស្រាកស្រាន្ត។

មនុស្សដែលលោភលន់ពន់ពេក ជីវិតនេះមិនអាចបានស្រណុកស្រួលនឹងគេឡើយ ត្រូវហត់នឿយ ត្រាំត្រែង រែកពន់ទម្ងន់នៃសេចក្ដីលោភរបស់ខ្លួន មិនអាចងើបផុត ទោះបីមានស្ដុកស្ដម្ភប៉ុនណា ក៏នៅតែគ្មានពេលសោយសុខទ្រព្យដែលរកបាន ចុងក្រោយ ស្លាប់ចោលទ្រព្យសម្បត្តិដែលមាន។

72f1c8d8d5eddc308ba303f1e253a56a

២. មនុស្ស​មានសំណាង ដោយសារលក្ខណៈទាំងនេះ ៖

- រីករាយ ៖ មនុស្ស​ប្រភេទ​នេះ ​តែង​តែ​រស់​នៅ​ដោយ​មាន​សុភមង្គល គេ​យល់​ថា​ការ​បាត់​បង់​ក្នុង​ជីវិត​គឺ​ជា​រឿង​ធម្មតា។ កើតទុក្ខក៏មួយថ្ងៃ សប្បាយក៏មួយថ្ងៃ ដូច្នេះ​គ្មាន​ហេតុផលអី ដែលត្រូវដេកកើតទុក្ខនោះឡើយ។

- ស្មោះត្រង់ ៖ ភាពស្មោះត្រង់ គឺជារបស់ដ៏មានតម្លៃបំផុតរបស់មនុស្ស។ មនុស្ស​ដែល​រស់នៅ​ដោយ​ស្មោះត្រង់ ទោះ​នៅ​ទីណា ជួប​ការ​លំបាក​យ៉ាងណា ក៏​មាន​មនុស្ស​ថ្លៃថ្នូរ​មក​ជួយ ។

- មានគុណធម៌ ៖ មនុស្ស​ដែល​រស់​នៅ​ប្រកប​ដោយ​គុណធម៌ គ្មាន​អ្វី​ដែល​មិន​អាច​យក​ទៅ​បាន នោះ​នឹង​ទទួល​បាន​ការ​គោរព​ពី​អ្នក​ដទៃ។

- សុភាពរាបសា ៖ មិនមែនលោភលន់ចង់បានលុយទេ។ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះឡើយ ត្រូវបន្ទាបខ្លួនបន្តិច រៀនសូត្រ និងស្រូបទាញ មិនក្រអឺតក្រទម មិនវាយឫក។

- ទៀងត្រង់ ៖ រស់នៅដោយទៀងត្រង់ មិនបោកប្រាស់ មិនក្បត់ពាក្យសន្យាជាមួយអ្នកដទៃ។ មនុស្សដែលមានលក្ខណៈបែបនេះ ជីវិតមានសន្តិភាពរហូតដល់ចាស់៕

ប្រភព ៖ បរទេស / Knongsrok