ទ្រព្យជាប់ខ្លួន! បើអ្នកមានលក្ខណៈទាំង ៤ យ៉ាងនេះ ផ្លូវជីវិតមានតែភាពរលូនល្អប្រសើរ ធ្វើអ្វីក៏ជោគជ័យដែរ

មនុស្សដែលមានលក្ខណៈទាំង ៤ យ៉ាងនេះ ជាសញ្ញាបង្ហាញថា ជាមនុស្សដែលមានទ្រព្យជាប់ខ្លួនរួចជាស្រេច មិនថាធ្វើអ្វីក៏សម្រេចជោគជ័យ សំណាងល្អ ផ្លូវជីវិតរលូនប្រសើរខ្លាំង។

Cover Copy

១. មានចិត្តអំណត់ អត់ធ្មត់ខ្ពស់

ជីវិតតែងជួបបញ្ហា ការលំបាក និងរងនូវសេចក្ដីទុក្ខរាប់មិនអស់ចៀសមិនផុត។ តែយ៉ាងណាមិញ មនុស្សដែលមានចិត្តអំណត់ និងសេចក្ដីអត់ធ្មត់ខ្ពស់ គឺជាមនុស្សដែលអាចឆ្លងផុតរាល់ទុក្ខទាំងឡាយ មិនថាជីវិតមានបញ្ហាការលំបាកយ៉ាងណា ក៏នៅតែអាចបោះជំហាន ឈានទៅរកសេចក្ដីប្រសើរបានដោយងាយ។ ដូច្នេះហើយ ចិត្តអំណត់ និងសេចក្ដីអត់ធ្មត់ គឺជារឿងដែលល្អប្រសើរបំផុត​ ក៏ជាទ្រព្យដ៏មានតម្លៃផងដែរ។

២

២. ចិត្តទូលាយ មានការអត់ឱន

មនុស្សដែលមានចិត្តទូលំទូលាយ បេះដូងធំបរិសុទ្ធ គឺជាមនុស្សដែលស្ដុកស្ដម្ភខ្លាំង​។ ការអត់ឱនឱ្យអ្នកដទៃ ប្រៀបដូចជាការអត់ឱនចំពោះខ្លួនឯង។ កុំប្រៀបធៀប កុំប្រកួតប្រជែង ប៉ុន្តែត្រូវប្រព្រឹត្តចំពោះអ្នកដទៃ គោរពឱ្យតម្លៃអ្នកក្បែរខ្លួន។

មនុស្សម្នាក់ដែលរស់នៅដោយសេចក្ដីអំណរ ចិត្តល្អបរិសុទ្ធអាចដោះស្រាយអ្វីៗគ្រប់យ៉ាងបានយ៉ាងល្អ។ ដោយការអត់ឱន គុណធម៌នឹងរីកចម្រើន។ មនុស្ស​ដែល​មាន​គុណធម៌​គ្មាន​គូប្រជែង​ទេ ទៅកន្លែងណា ទីណាក៏មានតែញាតិមិត្តស្រឡាញ់ចូលចិត្តផងដែរ។

៣. រីករាយ សប្បាយចិត្ត

ភាពរីករាយនៃចិត្ត នឹងនាំឱ្យជីវិតស្រស់ថ្លា នៅក្នុង​ការងារ និង​ការសិក្សា​ក៏​ចាំបាច់​ត្រូវ​ផ្សំ​ជាមួយនឹងអារម្មណ៍រីករាយ សប្បាយចិត្តនេះដែរ។ យើងម្នាក់ៗចូលចិត្តធ្វើរឿងដែលយើងចូលចិត្តធ្វើ ដូច្នេះជម្រុញចំណាប់អារម្មណ៍ និងចំណូលចិត្តរបស់យើងឱ្យបានល្អ ចិត្តអំណរ នឹងនាំមកនូវសេចក្ដីរលូនដល់ដំណើរជីវិត។

១

៤. ចេះប្រុងប្រយ័ត្នចំពោះសម្ដី និងទង្វើ

ប្រយ័ត្ន​គ្រប់​ដែលនិយាយ និងគ្រប់ទង្វើដែលខ្លួនធ្វើ។ ត្រូវ​គិត​ឱ្យ​បាន​ច្បាស់​មុន​នឹង​និយាយ ត្រូវ​គិត​ឱ្យ​បាន​ល្អិតល្អន់ មុននឹង​ធ្វើ​សកម្មភាព កុំ​និយាយផ្ដេសផ្ដាស កុំធ្វើរឿងមិនគប្បី។

អ្វី​ដែល​ធំ​ត្រូវ​គិតឱ្យ​បាន​ហ្មត់ចត់​បី​ដង​មុន​នឹង​ធ្វើ។ មានតែពេលនោះទេ អ្វីៗនឹងជោគជ័យ ចៀសវាងការបរាជ័យ ដែលនាំឱ្យស្ដាយក្រោយ។ នៅពេលដែលមនុស្សម្នាក់ដឹងពីរបៀបប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងសកម្មភាព ពួកគេប្រាកដជាមិនដែលបរាជ័យឡើយ។ ផ្ទុយ​ទៅ​វិញ ពួកគេតែងតែទទួលបានការ​គោរព និងជឿទុក​ចិត្ត​ពី​អ្នក​ដទៃកាន់តែច្រើន៕

ប្រភព ៖ បរទេស / Knongsrok