មនុស្សដែលមានទម្លាប់ និងអាកប្បកិរិយាទាំង ៣ នេះហើយ ដែលធ្វើឱ្យពួកគេធ្លាក់ខ្លួនក្រ ងើបមុខមិនរួច បើទោះជាខំប្រឹងយ៉ាងណា ក៏មិនអាចបានល្អប្រសើរបានដែរ។
១. ខ្ជះខ្ជាយពេលវេលា
មូលហេតុទី ១ នៃភាពក្រីក្រ គឺអ្នកក្រមានការលំបាកក្នុងជីវិតកាន់តែច្រើន ព្រោះពួកគេតែងតែចង់ចំណាយពេលទំនេរចោល ខ្ជះខ្ជាយពេលវេលាខ្លាំង។ នេះក៏ជាការពិតរបស់មនុស្សជាច្រើនផងដែរ។ យើងតែងតែត្អូញត្អែរថាខ្លួនក្រ រកវិធីបន្ទោសការលំបាក។ ប៉ុន្តែដល់ពេលចេញពីធ្វើការ គឺនៅចុងសប្ដាហ៍ តែងតែជួបមិត្តភ័ក្ដិដើម្បីផឹកស៊ីសប្បាយ។
អ្នកក្រភាគច្រើន មិនចេះប្រើពេលទំនេររបស់ខ្លួនដើម្បីកែលម្អ និងបង្កើតលុយទេ តម្លាប់បែបនេះ អ្នកនឹងក្ររហូត។ អ្នកមានចេះប្រើពេលវេលាបង្កើតទ្រព្យសម្បត្តិ ហើយពេលវេលានៅសល់តិចតួច គេប្រើដើម្បីពេលសម្រាក។
២. ខ្ជះខ្ជាយលុយ
ក្នុងជីវិតសព្វថ្ងៃនេះមានអ្នកក្រច្រើនណាស់ តែខំធ្វើខ្លួនជាអ្នកមាន។ ជីវិតរបស់ពួកគេពោរពេញទៅដោយការលំបាក ប៉ុន្តែអ្វីដែលពួកគេពាក់គឺមានម៉ាកយីហោ។ ទម្លាប់ជាច្រើន ចុងខែបើកលុយ ស៊ីចាយ សប្បាយទិញរបស់ទាំងដែលរបស់ខ្លះ មិនចាំបាច់ទាល់តែសោះ។ អ្នកក្រចូលចិត្តខ្ជះខ្ជាយលុយ ប៉ុន្តែអ្នកមានចូលចិត្តរបស់សាមញ្ញ។ ចេះចាយដោយប្រាជ្ញា ទើបអ្នកក្លាយជាអ្នកមាន។
៣. ខ្ជះខ្ជាយទាំងលុយ ទាំងពេលវេលា
មានអ្នកក្រជាច្រើន ពួកគេបន្តធ្លាក់ចូលក្នុងរង្វង់គ្មានកំណត់។ អ្នកក្រ ខ្ជះខ្ជាយពេលវេលា និងលុយកាក់។ ទន្ទឹមនឹងនោះ អ្នកមានមិនដែលបណ្ដោយខ្លួននឹងភាពរីករាយឡើយ ប៉ុន្តែត្រូវរៀបចំផែនការឱ្យបានត្រឹមត្រូវ ទើបអាចចំណេញពេលវេលា និងថវិកាបាន។ មនុស្សក្រកាន់តែច្រណែននៅចំពោះមុខជីវិតអ្នកមាន។ ដូច្នេះយើងត្រូវរៀនពីរបៀបគ្រប់គ្រងពេលវេលា និងលុយកាក់៕
ប្រភព ៖ បរទេស / Knongsrok