៩៩% នៃមនុស្សដែលមានចរិតទាំង ៣ នេះ គឺជាមនុស្សពុតត្បុត មុខពីរ

តាមពិតមនុស្សលាក់ពុត គេមានរបៀបបង្ហាញចេញមកតាមបែបផ្សេងៗគ្នា។ ពួកគេ​អាច​ប្រើ​ពាក្យ​ពេចន៍​ដ៏​ទាក់ទាញ​នៅ​ខាង​ក្រៅ​ដើម្បី​បិទបាំង ឬ​បន្លំ​គំនិតអាក្រក់ដែលមាន​នៅ​ក្នុងខ្លួនពួកគេគេ។ យ៉ាងណាមិញ មនុស្សដែលមានលក្ខណៈទាំង ៣ នេះ ៩៩% គឺជាមនុស្សពុតត្បុត មុខពីរ។

១. ធ្វើល្អ ដោយសារតែឃើញប្រយោជន៍

បុគ្គល​ក្នុង​ការ​សន្ទនា​មាន​ការ​បញ្ចេញ​មតិ​ខុស​គ្នា និង​មិន​ស៊ីសង្វាក់​គ្នា ហើយ​ក៏​ចូល​ចិត្ត​ប្រើ​ឈ្មោះ​សីលធម៌​ដើម្បី​វិនិច្ឆ័យ​អ្នក​ដទៃផងដែរ។ មនុស្សដែលមានចិត្តល្អខាងក្រៅ មិនថាគេនិយាយ ឬធ្វើអ្វីក៏ដោយ ហាក់មានភាពរួសរាយរាក់ទាក់ ប៉ុន្តែពួកគេតែងតែយកផលប្រយោជន៍ពីអ្នកដទៃ។ មនុស្សប្រភេទនេះ ពូកែសម្ដែង មុខពីរ បើបានជួប គួរតែចៀសទៅ កុំសូវក្បែរពេក។

Cover Copy

២. ល្អតែនៅពីមុខ

មនុស្សបែបនេះមិនខ្វះទេក្នុងសង្គមបច្ចុប្បន្ននេះ នៅពីមុខល្អ ល្អូកល្អើន ដូចរាប់អានយើងណាស់ តែក្រោយខ្នង ចាក់រុក ឆ្កឹះឆ្កៀល និយាយដើមយើងបែកផ្សែង។

ម្យ៉ាងទៀត មនុស្សបែបនេះ តែងតែបាត់មុខ គ្រប់ពេលដែលយើងមានបញ្ហា ត្រូវការជំនួយ គេតែងគេចវេស យករួចខ្លួន តែពេលសប្បាយ ក្អាកក្អាយ ឃើញមុខចេញមកហើយ។

បន្ទាប់ពីទាញយកប្រយោជន៍ពីអ្នក ពួកគេមិនត្រឹមតែមិនគោរពអ្នកទេ ប៉ុន្តែថែមទាំងក្បត់អ្នកពីក្រោយខ្នងរបស់អ្នក ផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលមិនអំណោយផលដល់អ្នក។

មនុស្សប្រភេទនេះ ចំណាប់អារម្មណ៍ដំបូង គឺតែងតែញញឹម ងាយចូលទៅជិត ពេលខ្លះសួរសំណួរយកល្អ ប៉ុន្តែទាំងនេះគ្រាន់តែជាពាក្យសម្ដីប៉ុណ្ណោះ មិនដែលមានសកម្មភាពជាក់ស្តែងណាមួយដែលប្រព្រឹត្តចំពោះអ្នកបានល្អនោះទេ។ បើជួបមនុស្សប្រភេទនេះ ត្រូវតែប្រយ័ត្ន។ ព្រោះ​តែ​មនុស្ស​បែប​នេះ​ អាចទាញអ្នកទម្លាក់បានយ៉ាងងាយ។

១

៣. អាត្មានិយម ហ៊ានធ្វើគ្រប់យ៉ាង ដើម្បីប្រយោជន៍ខ្លួន

ក្នុង​ជីវិត​ប្រចាំថ្ងៃនេះ គឺពិតជាមានមែន ប្រភេទ​មនុស្ស​ដែលហ៊ានធ្វើ​អ្វី​គ្រប់យ៉ាង សូម្បីតែបំផ្លាញអ្នកដទៃ ដើម្បីតែប្រយោជន៍ខ្លួន។ ពួកគេតែងតែគិតថា ពួកគេមានបទពិសោធន៍ ដូច្នេះពួកគេធ្វើរឿងដែលមិនអាចទទួលយកបានសម្រាប់អ្នក។

មិត្តល្អពិតប្រាកដ គេមិនគិតរឿងប្រយោជន៍អ្វីនោះឡើយ ប៉ុន្តែមិត្តក្លែងក្លាយ គេមិនគោរព និងឱ្យតម្លៃអ្នកទេ ធ្វើអ្វីមួយក៏មិនខ្វល់ ឬសុំការអនុញ្ញាតពីអ្នកដែរ។ ដូច្នេះ យើង​ត្រូវ​រៀន​ដឹង​ថា​ នរណា​ស្មោះ​ត្រង់ និង​អ្នក​ណា​លាក់​ពុត៕

ប្រភព ៖ បរទេស / Knongsrok