ទំនៀមទម្លាប់នៃការលាបធ្មេញពណ៌ខ្មៅ និងកោររោមចិញ្ចើមរបស់ស្ត្រីជនជាតិជប៉ុន

ធ្មេញសធម្មតា ចិញ្ចើមស្លឹកគ្រៃ និងភ្នែកព្រាប តែងតែជានិមិត្តសញ្ញានៃភាពស្រស់ស្អាតដែលមនុស្សស្រីប្រាថ្នាចង់បាន។ ប៉ុន្តែ ការ​ជ្រលក់​ធ្មេញ និង​កោរ​រោមចិញ្ចើម​គឺជា​ទំនៀមទម្លាប់​ទូទៅ​មួយ​ក្នុង​សង្គម​ជប៉ុន​បុរាណ។ ហេតុអ្វីបានជាស្ត្រីជប៉ុនមានទំនៀមទម្លាប់ចម្លែកបែបនេះ?

Cover Copy

ទំនៀមទម្លាប់នៃការលាបពណ៌ធ្មេញខ្មៅ និងកោរចិញ្ចើមរបស់នារីរៀបការ

តាមពិតទៅ ការ​ជ្រលក់​ពណ៌​ធ្មេញ​ខ្មៅ​ គឺជា​ការ​ព្យាបាល​សម្រស់​សម្រាប់​ពួក​អភិជន​ជប៉ុន ដែល​ជា​និមិត្តសញ្ញា​ឋានៈ។

នៅដើមសម័យកាល Heian នៅក្នុងប្រទេសជប៉ុន បុរស និងស្ត្រីអភិជននឹងប្រើប្រាស់ជាតិដែក ទឹកតែ ស្រា និងវត្ថុធាតុដើមផ្សេងទៀត ដើម្បីធ្វើឱ្យធ្មេញរបស់ពួកគេខ្មៅនៅពេលពួកគេប្រារព្ធពិធី និងពិធីមង្គលការ។ ពួកគេជឿថា ការធ្វើបែបនេះនឹងធ្វើឱ្យមនុស្សកាន់តែស្រស់ស្អាត។

6e376ade68947db6e23aada35c8fd396

នៅសម័យអេដូ បុរសជាមូលដ្ឋានមិនបានលាបពណ៌ធ្មេញរបស់ពួកគេខ្មៅទេ។ មានតែមនុស្សស្រីមិនទាន់រៀបការ ឬរៀបការ ហើយដែលមានអាយុលើសពី ១៨ ឆ្នាំក៏ដូចជា geisha (អ្នកសម្ដែងស្រី) ប្រើធ្មេញខ្មៅដើម្បីបញ្ជាក់ពីភាពស្រស់ស្អាតរបស់ពួកគេ។ មនុស្សជាមធ្យមគ្រាន់តែលាបពណ៌ធ្មេញរបស់ពួកគេខ្មៅ ក្នុងឱកាសសំខាន់ៗមួយចំនួន ដូចជាពិធីមង្គលការ និងពិធីគម្រប់ខួបតែប៉ុណ្ណោះ។

ក្រោយ​មក ជនជាតិ​ជប៉ុន​បុរាណ​បាន​លាប​ពណ៌​ធ្មេញ​ខ្មៅ​ ដើម្បី​ជា​និមិត្តរូប​ថា​ស្ត្រី​បាន​រៀបការ​ហើយ​ឬ​ក៏​អត់។ ក្មេងស្រីត្រូវលាបពណ៌ធ្មេញខ្មៅនៅយប់មុនពេលរៀបការ ក្នុងពេលតែមួយពួកគេក៏ត្រូវកោររោមចិញ្ចើម គូរចំណុចខ្មៅធំៗពីរនៅលើថ្ងាស ហើយបន្ទាប់មកលាបបបូរមាត់របស់ពួកគេពណ៌ស និងពណ៌ផ្កាឈូក។ ជនជាតិជប៉ុនចាត់ទុកថា នេះជាការតុបតែងដ៏ល្អឥតខ្ចោះសម្រាប់ពិធីមង្គលការ។

930064bd737afc1b48c8ffa522b98be6

រហូតដល់ Meiji Restoration នៅប្រទេសជប៉ុន ដែលហាមប្រាមការលាបពណ៌ធ្មេញត្រូវបានអនុម័ត។ ចាប់តាំងពីពេលនោះមក ធ្មេញខ្មៅក៏បានបាត់បន្តិចម្តងៗ។ ក្រៅ​ពី​ទំនៀម​ទម្លាប់​លាប​ពណ៌​ធ្មេញ​ខ្មៅ ជនជាតិជប៉ុន​បុរាណ​ក៏​មាន​ទម្លាប់​ចម្លែក​ផ្សេងទៀតដែរ។ ពោល​គឺ​មុន​នឹង​កូន​ស្រី​រៀប​ការ នាង​ត្រូវ​ងូត​ទឹក​ជាមួយ​ឪពុក ហើយ​ជូត​ខ្នង​ឪពុក​ដើម្បី​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ឪពុក។

សព្វថ្ងៃនេះ ស្ត្រីជនជាតិជប៉ុនលែងលាបធ្មេញពណ៌ខ្មៅទៀតហើយ មានតែនៅក្នុងខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ និងពិធីបុណ្យមួយចំនួនប៉ុណ្ណោះដែលពួកគេឃើញធ្មេញខ្មៅ។ ចំណែកឯវប្បធម៌​ងូតទឹកជាមួយឪពុក ជា​ទូទៅ​ឥឡូវ​ក៏មាន​តែ​ក្នុង​គ្រួសារ​មួយ​ចំនួន​ប៉ុណ្ណោះតូចដែរ៕

377280a326bf6a15fabfe5094b08555c

ប្រភព ៖ បរទេស / Knongsrok