ហេតុផលទាំង ១០ ដែលអ្នកមិនគួរបោះបង់!

១. ដរាបណាអ្នកនៅមានជីវិត អ្វីៗនឹងប្រែជាល្អបន្តិចម្ដងៗ។ លេសត្រឹមត្រូវតែមួយគត់ដែលអ្នកត្រូវតែបោះបង់ គឺប្រសិនបើអ្នកស្លាប់។ ដរាបណាអ្នកនៅមានជីវិត និងមានសុខភាពល្អ គ្រប់យ៉ាងនៅតែមានតម្លៃ អ្នកមានជម្រើសដើម្បីបន្តព្យាយាមរហូតដល់អ្នកជោគជ័យ។

២. មានភាពប្រាកដនិយម ៖ ឱកាស​នៃ​ការ​ធ្វើ​ជា​ម្ចាស់​លើ​អ្វី​មួយ​នៅ​ពេល​ដែល​អ្នក​ធ្វើ​វា​ដំបូង​គឺ​ស្ទើរ​តែ​មិន​មាន។ គ្រប់យ៉ាងត្រូវការពេលវេលា ធ្វើខុស រៀនសូត្រពីវា ហើយធ្វើឡើងវិញ ឱ្យបានត្រឹមត្រូវ។

B950efea724baa60518d0c197ee99bac

៣. រឹងមាំដូចដើមឈើអុក ៖ ជឿខ្ញុំ អ្នកខ្លាំងជាងអ្នកគិត។ ការបរាជ័យតិចតួច មិនគ្រប់អាចរារាំងអ្នកពីការសម្រេចគោលដៅដែលអ្នកកំណត់បានឡើយ។ គោលដៅរបស់អ្នកគឺធំជាងការសង្ស័យទាំងអស់។ ស្រមៃមើលដើមឈើអុកតូចមួយ តើវាឈប់លូតលាស់រាល់ពេលដែលវាប្រឈមនឹងខ្យល់បក់ខ្លាំងឬ? ទេ ដូច្នេះហេតុអ្វីបានជាអ្នកគួរឈប់? អ្នកនៅរស់ទេមែនទេ? ដូច្នេះ អ្នក​គ្មាន​ហេតុផល​ល្អ​ក្នុង​ការ​បោះបង់​ឡើយ។ រយៈពេល ភាពជោគជ័យ នឹងមិនក្លាយជាជំហានធំនៅថ្ងៃអនាគតទេ ភាពជោគជ័យគឺជាជំហានតូចមួយដែលធ្វើឡើងនៅពេលនេះ។

៤. បញ្ជាក់ខ្លួនឯង ៖ អ្នក​មិន​ចង់​ត្រូវ​គេ​ស្គាល់​ថា​ជា​មនុស្ស​ទន់​ខ្សោយ​ ហើយ​ចុះ​ចាញ់។ ចាប់ផ្ដើម ហើយបង្ហាញខ្លួនអ្នកទៅកាន់ពិភពលោក និងចំពោះខ្លួនអ្នក។ អ្នកអាច ហើយនឹងសម្រេចបាននូវអ្វីដែលអ្នកកំណត់។ ពេលវេលាតែមួយគត់ដែលអ្នកបរាជ័យ គឺនៅពេលដែលអ្នកបោះបង់។

C3dc7c86f1702e29c19ad4f1acfb8ecc

៥. ជឿលើសុបិនរបស់អ្នក ៖ កុំលក់ខ្លួនឯង នៅក្នុងជីវិតនឹងមានមនុស្សជាច្រើនដែលនឹងព្យាយាមទាញអ្នកឱ្យធ្លាក់ចុះ ហើយប្រាប់អ្នកពីអ្វីដែលអ្នកចង់សម្រេចគឺមិនអាចទៅរួចទេ។

៦. ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក ៖ សូមឱ្យមនុស្សដែលអ្នកស្រលាញ់ និងអ្នកដែលមានន័យថាពិភពលោកសម្រាប់អ្នកជាកម្លាំងចិត្តរបស់អ្នកក្នុងការតស៊ូ។ ប្រហែល​ជា​ត្រូវ​សាកល្បង​មុំ​ផ្សេង សិក្សា​បន្ថែម ឬ​អនុវត្ត​ឱ្យ​បាន​ច្រើន ប៉ុន្តែ​កុំ​បោះបង់។

៧. មានមនុស្សពិបាកជាងយើង ៖ ឥឡូវនេះ មានមនុស្សជាច្រើនដែលស្ថិតក្នុងស្ថានភាព និងបរិស្ថានអាក្រក់ជាងអ្នកទៅទៀត។ តើអ្នកគិតចង់បោះបង់ការរត់ ៥ ម៉ាយក្នុងមួយសប្តាហ៍មែនទេ? គិត​ពី​មនុស្ស​ដែល​មិន​អាច​សូម្បី​តែ​ដើរ​បាន ហើយ​តើ​ពួក​គេ​នឹង​ផ្តល់​ឱ្យ​ប៉ុន្មាន​ដើម្បី​អាច​រត់​បាន ៥ ម៉ាយ​ក្នុង​មួយ​ថ្ងៃ។

0490b5c851495e2b9a95e61abb09f4b3

៨. អ្នកសមនឹងទទួលបានសុភមង្គល ៖ កុំឱ្យនរណាម្នាក់មកកំណត់សុភមង្គលអ្នក អ្នកសមនឹងទទួលបានសុភមង្គល ហើយអ្នកសមនឹងទទួលបានភាពជោគជ័យ។ រក្សាផ្នត់គំនិតនោះ ហើយកុំចុះចាញ់ រហូតដល់អ្នកទៅដល់គោលដៅ។

៩. លើកទឹកចិត្តអ្នកដទៃ ៖ ធ្វើជាអ្នកបំផុសគំនិតដល់អ្នកដទៃ ដោយបដិសេធមិនព្រមចុះចាញ់។ តើអ្នកណាដឹងថាអ្នកដទៃអាចសម្រេចបានអ្វីខ្លះ ពីព្រោះអ្នកមិនដែលបោះបង់ ហើយជម្រុញពួកគេកុំឱ្យបោះបង់។

១០. ខ្វះតែបន្តិចទៀតទេ ៖ ជារឿយៗនៅពេលដែលអ្នកមានអារម្មណ៍ថាចង់បោះបង់ នោះអ្នកជិតឈានដល់ការសម្រេចបាននូវគោលដៅហើយ បន្តិចអៀតតែប៉ុណ្ណោះ អ្វីៗច្បាស់ជាល្អមិនខាន៕

ប្រភព ៖ បរទេស / Knongsrok