មនុស្សច្រណែន មាន ៣​ ប្រភេទ

ការច្រណែន​មិន​មែន​សុទ្ធតែជា​រឿង​អាក្រក់នោះ​ទេ។ ប៉ុន្តែ​ការច្រណែន​ដែល​បង្កើតទៅជាការជាន់​ឈ្លី​ ទាញយកផលប្រយោជន៍​អ្នក​ដទៃ ធ្វើ​អ្វី​ដែល​បំផ្លាញ​មនសិការ នោះទើបជារឿងដែលអាក្រក់បំផុត។ យ៉ាងណាមិញ ការច្រណែន​ចែកចេញជា ៣ ប្រភេទ។

១. ច្រណែន បង្កើតទៅជាសកម្មភាព

ពួកគេគឺជាមនុស្សដែលមើលឃើញនរណាម្នាក់ប្រសើរជាងខ្លួន ដែលពួកគេកោតសរសើរ រៀនអ្វីដែលមានប្រយោជន៍ ធ្វើតាមអ្វីដែលវិជ្ជមាន សរសើរ និងគាំទ្រគ្នាទៅវិញទៅមក។ នេះ​ជា​សញ្ញា​នៃ​បុគ្គល​ដែល​មាន​គុណធម៌​ តែង​តែ​មាន​បំណង​ប្រាថ្នា​នូវ​សេចក្តី​ល្អ សេចក្តី​ខ្ពង់ខ្ពស់ ចម្រើន​ខ្លួន​ឡើង។ មនុស្សប្រភេទនេះ មិនយូរមិនឆាប់ នឹងបង្កើតបាននូវលទ្ធោលដ៏អស្ចារ្យ។

១

២. ច្រណែន តែប្រកួតប្រជែងដោយយុត្តិធម៌

បើ​អ្នក​ដើរ​មួយ​ជំហាន​ទៅ​មុខ ខ្ញុំ​ក៏​នឹង​បោះ​មួយ​ជំហាន​ទៅ​មុខ បន្ទាប់​មក​ពីរ​ជំហាន។ នៅទីបញ្ចប់ខ្ញុំនឹងឈានទៅមុខមុនអ្នក។ មនុស្សប្រភេទនេះ តែងតែមើលឃើញជីវិតជាការតស៊ូ តែងតែខិតខំយកឈ្នះលើការប្រកួតប្រជែង ដោយធ្វើឱ្យខ្លួនឯងកាន់តែប្រសើរឡើង។ នេះ​គឺ​ជា​ប្រភេទ​នៃ​ការ​ប្រកួត​ប្រជែង​ ដែល​ចាំបាច់​បំផុត ​ក៏ជាហេតុ​ជម្រុញ​ដល់ការ​អភិវឌ្ឍ​របស់​ពិភពលោកផងដែរ។

២

៣. ច្រណែន ខឹង

មនុស្ស​ប្រភេទ​នេះ​មិន​ខ្វះ​កន្លែង​ណា​ក្នុង​សម័យ​ណា​ឡើយ ។ បើ​គេ​ឃើញ​អ្នក​ណា​ល្អ​ជាង​គេ គេ​នឹង​ច្រណែន។ ហ៊ានប្រើល្បិចកខ្វក់ ធ្វើបាប និងជាន់ឈ្លីអ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួន ធ្វើឱ្យពួកគេបាត់បង់ភាពជឿជាក់ និងបំផ្លាញអាជីពរបស់ពួកគេតែប៉ុណ្ណោះ។

៤

៤. តើ​គួរ​ធ្វើ​យ៉ាង​ណា​ ដើម្បី​កម្រិត​ការ​ច្រណែន​ដែល​បង្ក​គ្រោះថ្នាក់?

- ទទួល​ស្គាល់​ថា​អ្នក​ច្រណែន ៖ គិត​ច្រើន​អំពី​ជីវិត​អ្នក​ដទៃ ហើយ​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​គេ​ជានិច្ច។

- ការអភិវឌ្ឍន៍ខ្លួនឯង ៖ កាន់តែមានទំនុកចិត្តក្នុងជីវិត ចេះទប់ចិត្តពីតណ្ហា ព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីគោលដៅផ្ទាល់ខ្លួន។ នៅពេលអ្នកជោគជ័យពិតប្រាកដ អ្នកនឹងលែងមើលជីវិតអ្នកដទៃទៀតហើយ។

- ជំនួញរបស់មនុស្សទុកឱ្យមនុស្សព្រួយបារម្ភ ការងាររបស់អ្នក គឺត្រូវធ្វើការងាររបស់អ្នកឱ្យបានល្អ ៖ ធ្វើអ្វីដែលអ្នកពេញចិត្ត និងធ្វើឱ្យអ្នកសប្បាយចិត្ត។

- ប្រាស្រ័យទាក់ទងគ្នាកាន់តែច្រើន ៖ ជួប និងជជែកជាមួយអ្នកដែលជោគជ័យ និងគិតវិជ្ជមាន។ ពួកគេនឹងជួយអ្នកស្រាយចំណងក្នុងចិត្តរបស់អ្នក។

- បើកចិត្តរបស់អ្នក ៖ អ្នកនឹងសប្បាយចិត្តជាងមនុស្សជាច្រើនទៅទៀត៕

ប្រភព ៖ បរទេស / Knongsrok