លក្ខណៈ ៦ យ៉ាងដែលកំណត់សុភមង្គលរបស់មនុស្ស តើអ្នកមានប៉ុន្មានចំណុចដែរ?

មនុស្សដែលអាចមានសុភមង្គលទៅបាន លុះត្រាតែមានលក្ខណៈសម្បត្តិទាំង ៦ ចំណុចនេះ តើអ្នកជាមនុស្សដែលមានក្ដីសុខដែរទេ? តើអ្នកមានប៉ុន្មានចំណុចដែរ?

១. ត្រូវគេធ្វើបាប ក៏នៅតែរក្សាសេចក្ដីស្ងប់ ពេល​ត្រូវ​អ្នក​ដទៃ​ជេរ​ប្រមាថ អ្នក​នៅ​តែ​អាច​រក្សា​ទឹក​មុខ​ស្ងប់។ តាមពិត ការធ្វើបែបនេះមិនមែនជារឿងដែលងាយស្រួលទេ។ ក្នុងនាមជាមនុស្ស យើងទាំងអស់គ្នាចង់ទទួលបានការគោរពពីអ្នកដទៃ ជាពិសេសនៅកន្លែងដែលមានមនុស្សច្រើននៅខាងក្រៅសង្គម នេះរឹតតែសំខាន់។ ដូច្នេះ​ពេល​យើង​ត្រូវ​គេ​មើលងាយ​ពី​ វា​មិនមែន​ថា​យើង​មិន​ដឹងនោះទេ តែ​ផ្ទុយ​ទៅ​វិញ​។ នៅពេលដែលយើងត្រូវបានអ្នកដទៃមើលងាយ យើងអាចមើលតាមរយៈចិត្ត និងល្បិចរបស់ពួកគេ ប៉ុន្តែនៅតែអត់ធ្មត់ ប្តេជ្ញាចិត្ត និងរីករាយក្នុងការទទួលយក។ នេះគឺជាមនុស្សដែលមានប្រាជ្ញាដ៏អស្ចារ្យ។

២. ជួយអ្នកដទៃ ដោយមិនគិតពីការតបស្នង ជួយអ្នកដទៃ តែមិនចាំ មិនរំឭក ត្រូវចាំពាក្យនេះ ឧស្សាហ៍ដាស់តឿនខ្លួនឯង។ ការ​ជួយដល់រ​អ្នក​ដទៃ ​គឺ​ជា​ភាព​ស្មោះត្រង់​របស់​មនុស្ស​ម្នាក់ៗ​ ដែល​ធ្វើ​ឱ្យ​យើង​សប្បាយ​ចិត្ត។ ផ្តល់សុភមង្គលដល់អ្នកដទៃ គឺផ្តល់ស្នាមញញឹមដល់ខ្លួនឯង។ ធ្វើ​ល្អ​តែ​សុំ​សំណង​ក៏​ដូច​ជា​មិន​ធ្វើ​ដែរ​ នឹង​បាត់​បង់​អត្ថន័យ​ពិត​របស់​អ្នក​ដែល​ធ្វើ​ល្អ។

ការជួយអ្នកដទៃក្នុងគ្រាលំបាក គឺជាសភាវគតិរបស់មនុស្សម្នាក់ៗ ដូច្នេះមិនគួរគប្បីរក្សាវាទុកក្នុងចិត្តជានិច្ចឡើយ ព្រោះការធ្វើអំពើល្អបន្តិចបន្តួច។ ធ្វើអំពើល្អហើយរំពឹងអ្នកដទៃតបស្នងមកវិញ លែងជាអំពើល្អហើយ ព្រោះពេលនេះបានក្លាយទៅជាអំពើដែលគិតតែចំណេញ ឬជាការជួញដូរ។

៣. មិនជាន់ពន្លិច ពេលឃើញអ្នកដទៃមានកំហុស មនុស្សគ្រប់រូបមានចំណុចល្អ និងអាក្រក់រៀងៗខ្លួន គ្មាននរណាម្នាក់អាចល្អឥតខ្ចោះនោះទេ។ មាន​ពាក្យ​ចាស់​ពោល​ថា “មនុស្សគ្រប់រូប សុទ្ធតែមានចំណុចខ្វះខាត”។ កុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ពី​កំហុស​អ្នក​ដទៃ។ ដូច្នេះហើយ វាមិនត្រឹមតែមិនល្អសម្រាប់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ក្លាយជាមនុស្សអាក្រក់ផងដែរ។ ធ្វើ​ដូច្នេះ​ក៏​ធ្វើ​ឱ្យ​ខ្លួន​ឯង​ជា​មនុស្ស​អាក្រក់​ដែរ។

បុគ្គល​ដែល​មាន​ចិត្ត​ជួយ​ជ្រោមជ្រែង​ពេល​ដឹង​ខុស​ពី​អ្នក​ដទៃ គួរ​ស្ទាត់​ជំនាញ​រំឭក​ដោយ​ឡែក។ ធ្វើដូច្នេះ អ្នកដែលធ្វើខុសក៏សប្បាយចិត្ត នឹងទទួលយកការកែតម្រូវ ហើយនឹងដឹងគុណចំពោះអ្នកដែលរំលឹកគាត់ថាជាអ្នកមានគុណ។

បុគ្គលដែលមានសីលធម៌ល្អ មិននិយាយដើមអ្នកដទៃពីក្រោយខ្នង ទោះបីវាជារឿងតូចតាចក៏ដោយ ពួកគេមិនដែលនិយាយលេងសើចនឹងអ្នកដទៃឡើយ។ ទោះបីជាវាគ្រាន់តែជាការលេងសើចដោយអចេតនាក៏ដោយ វានឹងធ្វើឱ្យភាគីម្ខាងទៀតឈឺចាប់។

៤. ត្រូវ​គេ​កុហក ក៏មិនគុំកួន អន់ចិត្ត ត្រូវគេកុហក បោកប្រាស់ កុំមិនខឹងច្រឡោត មិនគុំកួន នេះឯងជាបុគ្គលមានប្រាជ្ញាខ្ពស់ អាចត្រេកអរ ឬសោកសៅ ក៏មុខមិនប្រែពណ៌។ ទោះបីអ្នកដទៃមានចេតនាអាក្រក់ក៏ដោយ ក៏គួរតែស្ងប់ចិត្ត ហើយពិចារណាខ្លួនឯង រកវិធីគិតរកវិធីដោះស្រាយបញ្ហាដោយសន្តិវិធី។

៥. កុំភ្លេចការដឹងគុណ ទទួល​បាន​តំណក់​នៃ​ព្រះគុណ​មួយ ខ្សែ​នៃ​ការ​ដឹង​គុណ​ចំពោះ​គុណ​ស្រ័យអ្នក​ដទៃ អ្នក​ត្រូវ​ចាំ​ឆ្លាក់​ជាប់ក្នុងចិត្ត។ ភាពជាអ្នកស្គាល់គុណរបស់អ្នកដទៃ គឺជាគុណធម៌មួយ ការរៀនដឹងគុណអ្នកដទៃ គឺជួយខ្លួនឯងឱ្យកាន់តែមានភាពចាស់ទុំ។ មនុស្សដែលមានចិត្តកតញ្ញូ ត្រូវតែជាមនុស្សស្មោះត្រង់ ចេះរស់នៅដោយសន្តិភាពជាមួយមនុស្សគ្រប់គ្នា។

៦. ការមិនប្រកួតប្រជែងគឺជាសំណាង អ្នក​ដែល​មិន​ប្រកួត​ប្រជែងមិន​មែន​ជា​មនុស្ស​ល្ងីល្ងើ​ទេ តែ​នេះគឺជា​ពរជ័យ។ នៅពេលដែលមនុស្សរស់នៅដោយភ្នែករបស់ពួកគេតែងតែ "សម្លឹង" ទៅកាន់អ្នកដទៃ ជីវិតត្រូវតែនឿយហត់ខ្លាំងណាស់ រស់នៅក្នុងលោកនេះ កុំគិតថាអ្វីៗត្រូវប្រកួតប្រជែងខ្ពស់ និងទាប របស់ខ្លះក្នុងជីវិត មិនចាំបាច់ទទួលបានដោយការតស៊ូទេ តែបើមាន ក៏មិនប្រាកដថាសប្បាយចិត្តដែរ។ អ្នកផ្សេងទៀតមានភាពត្រចះត្រចង់របស់ពួកគេ ហើយយើង ក៏មានភាពភ្លឺថ្លារបស់យើងដែរ។

ពិភពលោកនេះពោរពេញដោយភាពច្របូកច្របល់ វិវាទ ការលួចប្លន់ ការច្រណែន ការអាក់អន់ចិត្ត និងការបំភិតបំភ័យ ព្រោះតែរូបភាពតែមួយ។ «ប្រយុទ្ធក្នុងពន្លឺស្ងាត់ ប្រយុទ្ធគ្នាក្នុងទីងងឹត» ប្រជែងគ្នាដណ្តើមផលប្រយោជន៍ពីធំដល់តូច ថ្ងៃនេះប្រយុទ្ធ ថ្ងៃស្អែកប្រយុទ្ធ ដើម្បីតែផ្គាប់ភាពលោភលន់ តើបានអ្វីមកវិញ?

បើ​គិត​បន្តិច​កុំ​ប្រជែង​នឹង​ជីវិត​មើល​ស្រាល​ការ​ចំណេញ ខាត ទម្លាក់​គោលដៅ ហើយ​មើល​ស្រាល​កេរ្តិ៍ឈ្មោះ​ និងផល​ចំណេញ ចេះគិតដល់អ្នកដទៃ... ជីវិតនឹងកាន់តែធូរស្រាលជាងមុន។ ក្នុងជីវិតមានហេតុផលច្រើនណាស់ដែលមិនគួរឈ្លោះគ្នា កុំព្រោះតែមហិច្ឆតា ការលោភលន់ បំពេញចំណង់ខ្លួនឯង ប្រជែង ប្រកួតចង់ឈ្នះអ្នកដទៃ វាគ្មានន័យអ្វីឡើយ៕

ប្រភព ៖ បរទេស / Knonsgrok