ពាក្យទាំងប៉ុន្មាននេះ ដាច់ខាតកុំនិយាយ បើអាចចៀសបាន ត្រូវតែចៀស អត់ធ្មត់បាន ត្រូវតែអត់ធ្មត់ ព្រោះពាក្យទាំងអស់នេះ កាន់តែនិយាយ កាន់តែមានបញ្ហា ដូចនាំគ្រោះដាក់ខ្លួនអ៊ីចឹង។
១. ពាក្យកុហក បោកប្រាស់
កុហកម្ដង អាចជារឿងអចេតនា តែបើកុហកម្ដងហើយម្ដងទៀត ច្បាស់ណាស់ថា ជាការគេចវេស យករួចខ្លួន ការកុហកកាន់តែច្រើន កាន់តែធ្វើឱ្យគេលែងទុកចិត្ត។ នៅពេលដែលអ្នករក្សាទម្លាប់នៃការកុហក អ្នកអាចនឹងបង្កឱ្យកើតមាននូវកំហុស នាំឱ្យស្ដាយក្រោយមួយជីវិត។ ក៏មានពិតមែន មនុស្សខ្លះ បើកមាត់និយាយម្ដងណា ក៏កុហកដែរ កុហកមិនព្រិចភ្នែក កុហកទាំងបំពាន កុហកទាំងមិនគិត។
ការភូតភរមានច្រើនប្រភេទ៖ កុហកដើម្បីកម្សាន្ដ កុហកដើម្បីបញ្ឆោត កុហកដើម្បីបង្អួតខ្លួន កុហកដោយភ័យខ្លាច កុហកដើម្បីផលប្រយោជន៍ខុសច្បាប់... ប្រហែលជាអ្នកកុហកខ្លួនឯងគ្រាន់តែគិតថាវាជាការកុហកធម្មតា។ ពាក្យដែលគ្មានកំហុស មិនប៉ះពាល់ដល់អ្នកណាឡើយ ប៉ុន្តែការកុហក គឺប្រឆាំងនឹងធម្មជាតិ។ ជាធម្មតាអ្វីដែលខុសពីធម្មជាតិ ក៏មានរឿងអាស្រូវខ្លះប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ខ្លួនដែរ។
អាស្រ័យលើគោលបំណងនៃការនិយាយកុហកបង្កើតកម្មផលធ្ងន់ និងស្រាលខុសៗគ្នា។ ទោះយ៉ាងណាក៏ដោយ មានករណីខ្លះដែលការកុហកក្នុងគោលបំណងសង្គ្រោះ ឬការពារអាយុជីវិតអ្នកដទៃ មិនគួរត្រូវបានចាត់ទុកថាជា "កម្មផលផ្ទាល់មាត់" នោះទេ។
២. និយាយព្យាបាទ
មនុស្សដែលនិយាយពាក្យអាក្រក់ តែងមានចិត្តគំនិតមិនល្អ។ ពាក្យជេរប្រមាថអ្នកដទៃ បំផ្លាញកិត្តិយសអ្នកដទៃ គឺជាការលាបពណ៌ចេញពីមាត់ ពោលពាក្យមិនសមរម្យ នាំឱ្យប៉ះពាល់ដល់ខ្លួនឯង នាំបញ្ហាដល់ខ្លួនឯង។
បើចិត្តអាក្រក់ គេនិយាយអាក្រក់ ហើយក៏ធ្វើអាក្រក់។ បើកាយវាចា និងចិត្តអាក្រក់ ថ្ងៃទៅនរកមិនឆ្ងាយប៉ុន្មានទេ។ ទស្សនៈព្រះពុទ្ធសាសនា កម្មជាកម្មបង្កើតដោយចេតនាច្រើនដង ទាំងផ្លូវកាយ មាត់ និងចិត្ត ជាហេតុនាំទៅរកវិនាស ទាំង "កម្ម" និង "វិបាក" បង្កើតជា "ច្បាប់នៃហេតុ និងផល" ។ ការបញ្ចប់មិនចេះចប់ នាំមនុស្សទៅចាប់បដិសន្ធិឡើងវិញ ទូទាំងអាណាចក្រទាំង៦។
ការនិយាយពាក្យព្យាបាទ មិនថាដើម្បីការពារខ្លួន ឬវាយប្រហារ ធ្វើឱ្យខូចកិត្តិយស របស់អ្នកដទៃ ក៏មានន័យថា អ្នកបានប្រមូលកម្មផលសម្រាប់ខ្លួនឯងកាន់តែច្រើន។ មិនខ្វះទេ មនុស្ស "និយាយកម្ម" ដើម្បីសេចក្តីសុខ ប្រើពាក្យគំរោះគំរើយ ជេរប្រមាថអ្នកដទៃ មិនអើពើនឹងផលដែលខ្លួនទទួល។ គោរពអ្នកដទៃ ក៏ដូចជាគោរពខ្លួនឯង ត្រូវចាំថាអ្នកនិយាយពាក្យអាក្រក់ ជាដំបូងវាក៏បង្ហាញពីការខ្វះគុណភាព សីលធម៌ និងសុជីវធម៌ ក្នុងការនិយាយ និងការប្រាស្រ័យទាក់ទងគ្នា ហើយនាំឱ្យមានកិត្យានុភាពទាប ទំនុកចិត្តលើខ្លួនឯង។
៣. ពាក្យឃោឃៅ អវិជ្ជមាន
បុគ្គលដែលតែងប្រើពាក្យអវិជ្ជមាន ឬវាយប្រហារអ្នកដទៃ ជាមនុស្សអាក្រក់ចំពោះព្រះពុទ្ធសាសនា។ ជេរប្រមាថអ្នកដទៃ បំផ្លាញកិត្តិយសអ្នកដទៃ គឺជាការលាបពណ៌ចេញពីមាត់ ពោលពាក្យមិនសមរម្យ នាំឱ្យពាល់ដល់ខ្លួនឯង នាំបញ្ហាដល់ខ្លួនឯង។
ដូច្នេះហើយបានជាព្រះពុទ្ធបានបង្រៀនថា ការគោរពអ្នកដទៃ គឺការគោរពខ្លួនឯង។ ពេលនិយាយពាក្យប្រមាថដល់អ្នកដទៃ វាក៏ជាពេលដែលខ្លួនឯងថោកទាបដែរ ប៉ុន្តែការនិយាយពាក្យដាក់បណ្ដាសា ក៏នាំឱ្យអន្តរាយដែរ គឺមិនគួរធ្វើឡើយ។
៤. ពាក្យរិះគន់ ពាក្យប្រៀបធៀប
តាំងពីកុមារភាពរហូតដល់ពេញវ័យ យើងតែងតែរស់នៅក្នុងបរិយាកាសមួយដែលត្រូវបានវិនិច្ឆ័យដោយអ្នកដទៃ។ កុមារដែលទៅសាលារៀនត្រូវបានវិនិច្ឆ័យដោយថ្នាក់របស់ពួកគេ មនុស្សពេញវ័យដែលទៅធ្វើការ ត្រូវបានវិនិច្ឆ័យដោយសមត្ថភាព ប្រាក់ខែ និងឋានៈរបស់ពួកគេ។
មើលមិនឃើញ វត្ថុទាំងនេះនឹងបង្កើតឱ្យមានចិត្តគំនិតនៃការប្រៀបធៀប និងការច្រណែននៅក្នុងចិត្តរបស់យើង ដែលនឹងប្រមូលផ្តុំបន្តិចម្តងៗទៅជាទម្លាប់នៃការលោភលន់ ការប្រកួតប្រជែង និងអំពើអាក្រក់ដែលយើងមិនដឹង។ ដើម្បីចៀសវាងបញ្ហានេះ យកល្អគួរតែចាប់អារម្មណ៍ក្នុងការសង្កេត រៀន និងគូរបទពិសោធន៍សម្រាប់ខ្លួនអ្នក ជាជាងការជ្រៀតជ្រែកក្នុងការបញ្ចេញមតិដែលគ្មានន័យ៕
ប្រភព ៖ បរទេស / Knongsrok