អ្នកមានហើយឆ្លាត ដាច់ខាត មិនខ្ជះខ្ជាយលើរឿងទាំង ៣ នេះឡើយ

យើង​ប្រៀប​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ប្រញាប់​ទៅ​ណា​មក​ណា។ លើលោកនេះគ្មានអ្វីដែលយើងត្រូវតោងជាប់នោះឡើយ។ យ៉ាងណាក៏ដោយ មនុស្សឆ្លាតវៃ គេនឹងមិនខ្ជះខ្ជាយក្នុងរឿងទាំង ៣ នេះឡើយ។

១. មិនខ្ជះខ្ជាយពេលវេលារស់នៅក្នុងអតីតកាល

មាន​ពាក្យ​ចាស់​ពោល​ថា បើ​អ្នក​យំ​ព្រោះ​ព្រះអាទិត្យ​បាន​ចាក​ចោល​ជីវិត​អ្នក នោះ​ទឹកភ្នែក​អ្នក​នឹង​រារាំង​អ្នក​មិន​ឱ្យ​ឃើញ​ផ្កាយ។ ការ​ដែល​យើង​តែង​តែ​ឈឺក្បាល​រឿង​អតីតកាល ​មិន​សប្បាយ​ចិត្តរឿងដែលកន្លងហួស វាជាការខ្ជះជះខ្ជាយខ្លាំងបំផុត។ វា​នឹង​រារាំង​អ្នក​មិន​ឱ្យ​ដឹង​ពី​របៀប​រីករាយ​ក្នុង​ជីវិត​នា​ពេល​បច្ចុប្បន្ន​នេះ​។

ពេល​នឿយ​ហត់​ត្រូវ​រៀន​ដោះលែង​។ កុំនៅជាប់ជំពាក់នឹងអតីតកាល។ អ្វីៗ​នៅ​អតីតកាល​គឺ​ដូច​ជា​ថ្ងៃ​ម្សិលមិញ ដូច្នេះ​សូម​ឱ្យ​វា​ស្ថិត​នៅ​ក្នុង​អតីតកាល។ រឿងរ៉ាវនៃអនាគតត្រូវបានដាំដុះដោយការខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ននេះ។ កុំទុកក្នុងចិត្តរឿងអតីតកាល រឿងដែលបានចប់ហើយ ឱ្យវាចប់ទៅចុះ។ បើ​អ្នក​រក្សា​ទុក​ក្នុង​ចិត្ត នោះ​អ្នក​នឹង​ធ្វើ​ឱ្យ​ខ្លួន​ឯង​កាន់​តែ​មាន​បន្ទុក។

១

២. មិន​ខ្ជះខ្ជាយ​នូវ​ជីវិត​បច្ចុប្បន្ន​ឡើយ

ជីវិតនេះគឺដូចជាដំណើរកម្សាន្ត។ យើង​ប្រៀប​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ដែល​ប្រញាប់​ទៅ​មក។ លើលោកនេះគ្មានអ្វីដែលយើងត្រូវរឹងរូសចំពោះវានោះទេ។ ក្នុង​ជីវិត​នេះ​រៀន​មើល​រឿង​ល្អៗឱ្យបានច្រើន។ អ្នក​នឹង​មិន​ភ្លេច​អារម្មណ៍​រំភើប​ពេល​ឈរ​នៅ​មុខ​ទេសភាព​ដ៏​ស្រស់​ស្អាត​នោះ។

អតីតកាល គឺនៅពីក្រោយជារៀងរហូត ហើយអនាគតនៅតែជាអាថ៌កំបាំងនៅខាងមុខ។ មានតែបច្ចុប្បន្នទេដែលសក្តិសមសម្រាប់ការកោតសរសើររបស់យើង។

ដើមឡើយ គ្មានជោគជ័យណាដែលធ្លាក់ពីលើមេឃនោះទេ។ នៅ​ពី​ក្រោយ​សំណាង​ដែលអ្នកមាន ​គឺ​ដំណើរ​នៃ​ការ​បន្ត​ប្រមូលទាំង​តូច​ទាំង​ធំ។ ពេលខ្លះ ការប្រឹងប្រែងដែលអ្នកដាក់មិនមានប្រសិទ្ធភាពជាបណ្ដោះអាសន្ន។ ប៉ុន្តែ​ប្រាកដ​ណាស់​ថ្ងៃ​ណា​មួយ​អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​អ្នក​សម​នឹង​ទទួល។ ដូច្នេះ​សូម​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព ទុក​ឱ្យ​នៅ​សល់​ឱ្យ​ជោគ​វាសនា ។

២

៣. មិន​ខ្ជះខ្ជាយ​ពេល​វេលា​ទៅ​នឹង​អនាគត

អតីតកាលអាចជាវាសនា។ ការ​សោកស្ដាយ ឬ​ការ​វង្វេង​ គឺ​គ្មាន​ប្រយោជន៍​ទេ។ អនាគតក៏មិនដឹងដែរ។ ក្តីសង្ឃឹមកាន់តែខ្ពស់ ការខកចិត្តកាន់តែធំ។ ប្រសិនបើអ្វីៗមិនដំណើរការដូចការគ្រោងទុក ចូរជឿជាក់ថា អ្វីៗត្រូវបានរៀបចំដូចដែលវាគួរតែកើតមាន។

អ្វីនឹងមកដល់ អនាគតមិនដឹង។ គ្មាននរណាម្នាក់ដឹងថាអនាគតនឹងទៅជាយ៉ាងណានោះទេ។ ការ​ខ្វល់ខ្វាយ​ច្រើន​អំពី​អនាគត​នាំ​ឱ្យ​អ្នក​កាន់តែ​មាន​បញ្ហា​សម្រាប់​ខ្លួន​ឯង។ អ្វី​ដែល​ត្រូវ​កើត​ឡើង វា​ត្រូវ​តែ​កើត​ឡើង វា​មិន​អាចឃាត់ ឬបញ្ឈប់បានឡើយ។ ប្រសិនបើវាកើតឡើង ចូរយើងទទួលយកវា ហើយធ្វើវាឱ្យអស់ពីសមត្ថភាព។ ចិត្ត​ដែល​មិន​ហ៊ុំព័ទ្ធ​ដោយ​សៅហ្មង ជា​របស់​ដ៏​អស្ចារ្យ​ក្នុង​លោក៕

ប្រភព ៖ បរទេស / Knongsrok