សុភមង្គលដ៏ធំទាំង ៤ យ៉ាង ក្នុងជីវិតមនុស្សស្រី

ក្នុងជីវិតមនុស្សស្រី​ មានរឿង ៤ យ៉ាងដែលធ្វើឱ្យនាងមានក្ដីសុខ និងសុភមង្គលខ្លាំងបំផុត ប្រសិនបើអ្នកមានទាំង ៤ ចំណុចនេះ វាបញ្ជាក់ថា អ្នកក៏ជាស្ត្រីដែលមានសំណាងខ្លាំងផងដែរ។

១. មានលុយពេញៗក្នុងកាបូប ឬហោប៉ាវ

មនុស្ស​ស្រី​គ្មាន​លុយ ​គឺជាមួយដែល​អាម៉ាស់​ និងកម្សត់ខ្លាំង​ណាស់ ទោះ​ធ្វើ​អ្វី​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រសែ​ភ្នែក​បុរស​ក្បែរ​ខ្លួនដែរ។ ដូច្នេះមនុស្សស្រីត្រូវចាំថា សុភមង្គលបំផុត គឺមិនមែនបានប្តីអ្នកមានទេ តែធ្វើជាអ្នកមានដោយខ្លួនឯង រកលុយបានដោយខ្លួនឯង ដើម្បីទិញ និងធ្វើរឿងដែលខ្លួនឯងចូលចិត្ត។

១

២. មានការងារធ្វើ មានមុខរបរ អាចរកលុយដើម្បីចិញ្ចឹមជីវិតបាន

ស្ត្រី​ដែល​ចង់​រស់​នៅ​ក្នុង​ជីវិត​ដោយឯករាជ្យ គួរ​តែ​ជា​ដើម​ត្រសក់​ដ៏​រឹង​មាំ មិន​មែន​ជា​ដើម​ដូង​ទន់​ខ្សោយ ​ដែល​ត្រូវ​ខ្យល់​បក់​រារាំតាមខ្យល់នោះឡើយ។ បើទោះជាប្តីអ្នកមាន ឬនិយាយថា គាត់នឹងមើលថែអ្នកក៏ដោយ ក៏ដាច់ខាតកុំជឿ។ ក្នុង​សម័យ​ទំនើប​នេះ ស្ត្រី​គួរ​ព្យាយាម​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​មាន​ទំនុក​ចិត្ត​សម្រាប់ខ្លួនឯងគ្រប់​ពេល។

៣. មានសុខភាពល្អ

អ្នក​គឺ​ជា​អ្នក​ដែល​នឹង​សម្រេច​នូវ​អ្វី​ដែល​អ្នក​ប្រាថ្នា។ ដូច្នេះហើយ ត្រូវតែថែរក្សាសុខភាពឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីមានសុខភាពល្អអាចបំពេញការងារ និងរីករាយក្នុងជីវិត។

សុខភាពគឺជារឿងសំខាន់បំផុតក្នុងលោកនេះ។ ពេល​ដែល​នារីៗ​មិន​គិត​ថា​សម្រស់ និងសុខភាពរបស់ខ្លួនទេ ជីវិតអ្នកគឺពិតជាគ្មានន័យឡើយ។ ស្ត្រី​ដែល​មាន​ប្រាជ្ញា​ គឺ​នៅ​ពេល​ដែល​នាង​ចេះ​ឱ្យ​តម្លៃ​សុខភាព​។ រូបកាយនេះត្រូវបានឪពុកម្តាយរបស់អ្នកប្រគល់ឱ្យអ្នក ដូច្នេះសូមថែវាឱ្យបានល្អ។

២

៤. អាចមានលទ្ធភាពជួយឪពុកម្ដាយ ពេលគាត់លំបាក

បុណ្យគុណមាតាបិតា ប្រៀបបាននឹងមេឃ និងសមុទ្រ មិនអាចវាស់វែង និងរាប់បានឡើយ។ ដូច្នេះ​ក្នុង​នាម​ជា​ស្ត្រី អ្នក​ត្រូវ​តែ​ព្យាយាម​រក​ប្រាក់​ ដើម្បី​ឱ្យ​ឪពុក​ម្តាយ​របស់​អ្នក​សោយសុខ ស្រណុលស្រួលពេលចាស់ទៅ ឬពេលគាត់លំបាក យើងអាចមានលទ្ធាភាពជួយគាត់បាន។ ជាមួយនឹងលុយ ស្ត្រីអាចមើលថែកូនៗ ខ្លួនឯង និងមនុស្សជាទីស្រលាញ់បានដោយងាយ ដូច្នេះហើយ អ្នកត្រូវខំប្រឹងធ្វើការ​ រកលុយ កុំឡេះឡោះ កុំធ្វើខ្លួនផ្ដេសផ្ដាសឱ្យសោះ៕

ប្រភព ៖ បរទេស ​/ Knongsrok