នេះជាសារក្រើនរំឭកមិនថាចំពោះអ្នកមាន ឬអ្នកក្រ ដើម្បីជាការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បើចង់ប្រឡូកក្នុងសង្គមមួយនេះ ព្រោះថា ការរស់នៅ និងសេពគប់ បើមិនគិតឱ្យបានល្អិតល្អន់ ច្បាស់ជានាំគ្រោះ និងបញ្ហាដល់ខ្លួនមិនខាន។ យ៉ាងណាមិញ ខាងក្រោមនេះ ជាសារមួយចំនួន ចំពោះអ្នកក្រ កុំធ្វើរឿងទាំង ៣ យ៉ាងនេះ ចំណែកអ្នកមាន កុំទៅពាក់ព័ន្ធ រញ៉េរញ៉ៃនឹងមនុស្ស ៤ ប្រភេទ។
១. រឿង ៣ យ៉ាងដែលអ្នកក្រមិនគួរធ្វើ
- ពេលក្រ កុំរឹងរូស
ជាដំបូង អ្នកនឹងមិនរកលុយដោយការប្រឹងប្រែងនោះទេ សួរថាហេតុអ្វីបានជាអ្នកត្រូវខំធ្វើការដើម្បីផលប្រយោជន៍ចៅហ្វាយរបស់អ្នក ហើយវានឹងប៉ះពាល់ដល់សុខភាពរបស់អ្នក ក៏ដូចជាហិរញ្ញវត្ថុរបស់អ្នក។
ម្យ៉ាងទៀត បើផ្លូវនេះមិនសមរម្យ ហេតុអ្វីអ្នកមិនជ្រើសរើសផ្លូវផ្សេង? អ្នកដឹងទេថាពេលអ្នកក្រយ៉ាងនេះ អ្នកគ្មានអ្វីត្រូវបាត់បង់ទៀតនោះឡើយ។ ជំនួសឱ្យការព្យួរនៅលើដើមឈើដោយសារតែការជាប់គាំង អ្នកគួរតែផ្លាស់ប្តូរចិត្តគំនិតភ្លាមៗ ប្រហែលជាអ្នកនៅតែមានឱកាសរស់រានមានជីវិត។
- ពេលចុះខ្សោយកុំប្រញាប់
រហូតដល់ទៅ ៩៩% នៃអ្នករស់នៅក្នុងសង្គមទំនើប មានភាពមមាញឹកដូចការវិលជុំ ប៉ុន្តែពួកគេមិនដឹងថា ហេតុអ្វីបានជាពួកគេរវល់យ៉ាងនេះនោះឡើយ។ ពួកគេមិនត្រឹមតែរស់នៅក្នុងគំនិតច្របូកច្របល់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេជាពិសេស គឺមិនចេះអត់ធ្មត់។ បើអ្នកធ្វើការដោយមិនគិត អ្នករវល់ខ្លាំង ហើយសម្រាកមិនបាននោះ អ្នកនឹងទទួលមិនបានអ្វីទាំងអស់។
ការមិនដឹងខ្លួនជាបញ្ហាក្តៅគគុកនៅក្នុងសង្គមបច្ចុប្បន្ន ដូច្នេះអ្នកត្រូវដឹងថាខ្លួនកំពុងធ្វើអ្វី។ តើយើងមានការយល់ដឹងកាន់តែប្រសើរដោយរបៀបណា? ប្រហែលជាចម្លើយដ៏ល្អបំផុត គឺត្រូវនៅស្ងៀម ហើយស្តាប់ដោយយកចិត្តទុកដាក់។
- ពេលហោប៉ៅទទេ កុំចេះតែប៉ាវអ្នកដទៃ
ត្រូវគិតពីខ្លួនឯងសិន មុននឹងទៅជួយ ឬពឹងអ្នកដទៃ។ ពាក្យថា "បំភ្លឺភ្លើងហើយដើរ" គឺជាការពិត។ ពេលអត់ ពេលក្រ កុំចិត្តល្អរហូតដល់បំផ្លាញខ្លួនឯង ជួយខ្លួនឯងសិន ខំប្រឹងដោយកម្លាំងញើសឈាមខ្លួនឯង មុននឹងទៅពឹងអ្នកដទៃ។
២. សម្រាប់អ្នកមាន កុំយកខ្លួនទៅពាក់ព័ន្ធ រញ៉េរញ៉ៃនឹងមនុស្ស ៤ ប្រភេទ
- ចៀសឱ្យឆ្ងាយពីមនុស្សឆ្លាត ខ្សែលល
នៅពេលអ្នកក្លាយជាអ្នកមាន នឹងមានអ្នកនិយាយសរសើរ បញ្ជោជាច្រើនចូលមកក្បែរ។ មិនមែនពាក្យផ្អែមល្ហែមទាំងអស់សុទ្ធតែអាក្រក់នោះទេ ប៉ុន្តែនៅពេលដែលអ្នកមានលក្ខខណ្ឌសេដ្ឋកិច្ចប្រសើរជាងមុន មុននឹងស៊ីជោរនឹងពាក្យសរសើរ អ្នកគួរតែប្រើហេតុផលដើម្បីវិភាគ។ អ្នកសរសើរច្រើនតែមិនស្មោះត្រង់ ហើយពួកគេអាចនឹងមានគំនិតមិនល្អមកលើអ្នក។ វាជាផ្នែកត្រឡប់នៃជីវិត ប៉ុន្តែវាជាការពិត។
- កុំមើលងាយអ្នកក្រ
មានអ្នកមានច្រើនណាស់ ដែលតែងតែមើលងាយអ្នកក្រ។ ច្បាប់នៃជីវិត គឺគួរឱ្យចាប់អារម្មណ៍ជាពិសេស អ្នកកាន់តែមើលងាយមនុស្សប្រភេទណាមួយ នោះអ្នកទំនងជាក្លាយជាមនុស្សម្នាក់ក្នុងចំណោមពួកគេនៅថ្ងៃក្រោយ។
ពេលរកលុយបាន យើងគួរយកចិត្តទុកដាក់បន្ថែមទៀតចំពោះការលំបាករបស់អ្នកដែលមិនអាចរកបានច្រើន។ រក្សាចិត្តល្អ អ្នកនឹងក្លាយជាមនុស្សល្អ សំណាងក៏ចូលមករកអ្នកកាន់តែច្រើនផងដែរ។
- កុំទាក់ទងនឹងមនុស្សចេះតែផឹកស៊ីសប្បាយ
នៅពេលដែលអ្នកក្លាយជាអ្នកមាន មនុស្សដែលនៅជុំវិញខ្លួនអ្នកអាចជាកូនអ្នកមានស្ដុកស្ដម្ភ ជាធម្មតា ពួកគេច្បាស់ជាមានការចាយវាយ ស៊ីផឹកច្រើន ការទិញទំនិញប្រណីត និងការសប្បាយ។ ឪពុកម្តាយរបស់ពួកគេមានលក្ខខណ្ឌច្រើនគ្រប់គ្រាន់សម្រាប់ពួកគេដើម្បីរីករាយនឹងជីវិតដ៏ប្រណិត។
មនុស្សជាច្រើនគិតថា មនុស្សខំធ្វើការគ្រាន់តែមានជីវិតពេញបរិបូរណ៍ គ្រួសារខ្ញុំជាអ្នកមាន តើមានអ្វីខុសដែលខ្ញុំរកមិត្តភ័ក្តិដើម្បីសប្បាយ? ប៉ុន្តែចំណុចដែលគួរលើកយកមកនិយាយនៅទីនេះគឺថា មនុស្សដែលគិតតែផឹកស៊ីសប្បាយ នឹងធ្វើឱ្យអ្នកបាត់បង់ទ្រព្យសម្បត្តិ។
នៅពេលអ្នកក្លាយជាអ្នកមាន គ្មាននរណាម្នាក់មានសិទ្ធិហាមឃាត់អ្នកឱ្យរីករាយនឹងជីវិតនោះទេ ប៉ុន្តែប្រសិនបើអ្នកសេពគប់ជាមួយមនុស្សចេះតែដើរស៊ីផឹកសប្បាយ សូម្បីតែភ្នំក៏អាចរលាយបានដែរ ជីវិតអ្នកនឹងធ្លាក់ចុះបានយ៉ាងងាយ៕
ប្រភព ៖ បរទេស / Knongsrok