គ្មានអ្នកណាទៅដល់គោលដៅទេ បើគេមិនយល់ច្បាស់ថា គោលដៅរបស់គេជាអ្វី? ពួកយើងភាគច្រើនចង់ក្លាយជាអ្នកមាន ប៉ុន្តែជារឿយៗ វាជាគំនិតមិនច្បាស់លាស់ដែលធ្វើឱ្យវាពិបាកក្នុងការអនុវត្តន៍ជាក់ស្ដែង។ យ៉ាងណាមិញ ឱ្យតែអ្នកចេះ ៥ ក្បាច់នេះ វានឹងជួយឱ្យអ្នកងាយស្រួលទាញយកទ្រព្យសម្បត្តិ និងគ្រប់យ៉ាងដែលអ្នកចង់បាន។
១. ភ្ញាក់ពីគេងពីព្រលឹម
យើងមានផលិតភាពបំផុតនៅពេលថាមពលរបស់យើងខ្ពស់។ ពេលព្រឹក គឺជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីចាប់ផ្តើមគំនិតល្អៗ ថ្មីៗ។ ការភ្ញាក់ពីដំណេក ១៥-២០ នាទីឆាប់អាចធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ការក្រោកពីព្រលឹម ត្រូវបានគេចាត់ទុក ថាជាទម្លាប់របស់មនុស្សជោគជ័យ ព្រោះវាជួយយើងគ្រប់គ្រងពេលវេលា និងជីវិតរបស់យើងបានល្អ។
២. ចក្ខុវិស័យច្បាស់លាស់នៃគោលដៅ
គ្មាននរណាម្នាក់អាចទៅដល់គោលដៅរបស់ពួកគេ ដោយមិនយល់ច្បាស់ថាគោលដៅរបស់ពួកគេគឺជាអ្វីនោះទេ។ ពួកយើងភាគច្រើនចង់ក្លាយជាអ្នកមាន ប៉ុន្តែជារឿយៗ វាជាគំនិតមិនច្បាស់លាស់ ដែលធ្វើឱ្យវាពិបាកក្នុងការអនុវត្តន៍។ ភាពជាក់លាក់អំពីបំណងប្រាថ្នារបស់អ្នក នឹងជម្រុញអ្នក ជួយឱ្យអ្នកមានផែនការកាន់តែច្បាស់។ ដូច្នេះស្រមៃដល់ក្ដីសុបិនរបស់អ្នកហើយព្យាយាមសម្រេចវាឱ្យបាន។
៣. សិល្បៈនៃការស្លៀកពាក់នាំទៅរកទ្រព្យសម្បត្តិ
អ្នកដឹងទេ សម្លៀកបំពាក់ ក៏ជាមធ្យោបាយទាក់ទាញទ្រព្យសម្បត្តិផងដែរ។ ចង់ក្លាយជាអ្នកមាន ត្រូវស្លៀកពាក់តាមរបៀបដែលអ្នកចង់ក្លាយជាអ្នកមាន។ នៅពេលអ្នកជោគជ័យ និងមានទ្រព្យសម្បត្តិ អ្នកនឹងកាន់តែមានទំនុកចិត្ត និងមានថាមពលកាន់តែច្រើនក្នុងការងារ។ វានឹងផ្តល់ឱ្យមនុស្សនូវទស្សនៈខុសគ្នាចំពោះអ្នក។ ម្យ៉ាងវិញទៀត វាក៏នឹងជួយអ្នកឱ្យមានឱកាសកាន់តែច្រើន និងទំនាក់ទំនងកាន់តែប្រសើរឡើងនាពេលអនាគតផងដែរ។
៤. បង្កើត "Mantra" ដើម្បីទាក់ទាញទ្រព្យសម្បត្តិ
ប្រសិនបើអ្នកចង់ទាក់ទាញអ្វីដែលវិជ្ជមាន អ្នកត្រូវមានផ្នត់គំនិតវិជ្ជមាន និងសុទិដ្ឋិនិយមជាមុនសិន។ រាល់ព្រឹកចំណាយពេល ៥ នាទីសម្រាប់ខ្លួនអ្នកនៅមុខកញ្ចក់ហើយនិយាយទៅកាន់ខ្លួនអ្នកថា "ខ្ញុំនឹងទាក់ទាញទ្រព្យសម្បត្តិ" "ខ្ញុំនឹងស្វែងរកឱកាសដើម្បីក្លាយជាអ្នកមាន" "ខ្ញុំសមនឹងទទួលបានជីវិតដ៏រីករាយ និងសម្បូរបែប" ។
តាមរយៈការបញ្ជាក់ឡើងវិញនូវសេចក្តីថ្លែងការណ៍ទាំងនោះ អ្នកនឹងបង្កើតជំនឿយ៉ាងមុតមាំលើខ្លួនអ្នក ដោយហេតុនេះបង្កើតប្រភពថាមពលដែលទាក់ទាញអ្វីដែលល្អមករកអ្នក។
៥. បញ្ឈប់ការច្រណែន
ចូលចិត្ត ឬមិនចូលចិត្ត យើងម្នាក់ៗច្រណែននឹងភាពជោគជ័យរបស់នរណាម្នាក់ នៅចំណុចមួយ ឬមួយផ្សេងទៀត។ ប៉ុន្តែយើងទាំងអស់គ្នាមានផ្លូវផ្ទាល់ខ្លួន ដូច្នេះវាមិនចាំបាច់ក្នុងការប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃនោះទេ។
ជំនួសឱ្យការភ័យស្លន់ស្លោ និងការច្រណែនពេលឃើញអ្នកដទៃជោគជ័យ ហេតុអ្វីមិនឆ្លៀតពេលធ្វើឱ្យខ្លួនឯងល្អឥតខ្ចោះ? ពេលអ្នកកម្ចាត់ចោលនូវអ្វីដែលមិនស័ក្តិសម នោះអ្នកនឹងឃើញថាខ្លួនឯងកាន់តែរីកចម្រើន៕
ប្រភព ៖ បរទេស / Knongsrok