មុននឹងចង់ក្លាយជាអ្នកជោគជ័យ មុននឹងចង់ក្លាយជាអ្នកមាន អ្នកត្រូវរៀនធ្វើជាមនុស្សឱ្យបានល្អជាមុនសិន ធ្វើជាមនុស្សដែលមានគុណធម៌ សច្ចៈធម៌ ថែរក្សានូវធម៌ទាំង ៥ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេស បើទោះជាបានក្លាយជាអ្នកមានបាន ខ្ពង់ខ្ពស់ ជោគជ័យ ខ្លាំងពូកែយ៉ាងណា ត្រូវតែរក្សា ៤ ចំណុចនេះឱ្យបានល្អ កុំបោះបង់ចោលឱ្យសោះ។
១. ភាពជឿជាក់ តែចេះដាក់ខ្លួន មិនក្រអឺតក្រទម
ផ្ទុយពីការបន្ទាបខ្លួន គឺមោទកភាព។ ធម្មជាតិនេះជាអ្វីដែលយើងត្រូវតែមានជាចាំបាច់ ដែលមិនអាចខ្វះបាន ដើម្បីប្រឈមនឹងហានិភ័យដែលមើលមិនឃើញ។ មនុស្សដែលមិនមានភាពជឿជាក់គ្រប់គ្រាន់ បើទោះជាមានសមត្ថភាពក៏ពិបាកនឹងជោគជ័យដែរ។
ក្នុងជីវិតសព្វថ្ងៃ អ្នកអាចរកឃើញមនុស្សបែបនេះនៅគ្រប់ទីកន្លែង។ ប្រភេទមនុស្សដែលមានទេពកោសល្យ សមត្ថភាព មានជំនឿលើខ្លួនឯង មានអារម្មណ៍ថាគ្មានអ្នកណាអាចល្អជាងខ្លួននោះទេ។ មិនថាអ្នកជានរណា ទោះអ្នកល្អប៉ុនណាក៏ដោយ អ្នកត្រូវតែចេះបន្ទាបខ្លួនបន្តិច ទាល់តែអ្នកអាចយល់ពីខ្លួនឯង និងអ្នកដទៃ។ មនុស្សជោគជ័យតែងតែមានស្មារតីរីកចម្រើន ហើយគិតថាវាមិនគ្រប់គ្រាន់ទេ ពួកគេនឹងតែងតែទទួលនូវអ្វីដែលល្អ និងរឹតតែល្អពីអ្នកជុំវិញខ្លួនដោយភាពជឿជាក់ តែមិនអំនួត មិនក្អេងក្អាង។
២. ឧស្សាហ៍ ព្យាយាម មានចិត្តតស៊ូ អំណត់
រស់នៅក្នុងលោកនេះ ទាល់តែអ្នកធ្វើការ ទើបមានលុយចាយ មានបាយហូប ការប្រឹងប្រែង និងថាមពលដែលអ្នកបានចំណាយទៅប៉ុនណា អ្នកនឹងទទួលបានមកវិញច្រើនប៉ុណ្ណឹង ដូចពាក្យគេថា អ្នកណាប្រឹង អ្នកហ្នឹងបាន។ ប៉ុន្តែប្រសិនបើអ្នកមិនចេះចាយគំនិត និងថាមពលរបស់អ្នកទេ កុំសង្ឃឹមថានឹងជោគជ័យឱ្យ។
មានមនុស្សជាច្រើនដែលមានទំនុកចិត្តខ្លាំង គិតថាគ្រាន់តែមានទេពកោសល្យពីធម្មជាតិ គឺគ្រប់គ្រាន់ហើយ មិនថាពួកគេធ្វើអ្វីក៏ដោយ ពួកគេនឹងជោគជ័យ។ ដើម្បីទទួលបានជោគជ័យ វាជារឿងមិនអាចខ្វះបានសម្រាប់ការខិតខំប្រឹងប្រែង និងការតស៊ូ អំណត់ ព្យាយាម។
៣. ទស្សនៈកម្មវត្ថុ ស្តាប់អ្នកដទៃ
អ្នកអភិរក្សដែលកែខ្លួនឡើងវិញ គឺជាមនុស្សដែលរក្សាគំនិតខ្លួនឯង ហើយមិនដែលស្តាប់យោបល់ឬយោបល់ពីអ្នកដទៃឡើយ។ ប្រសិនបើមនុស្សតែងតែមានគំនិតអភិរក្សនិយម នោះវាប្រាកដជាពិបាកក្នុងការបំពេញការងារ មិនអាចជោគជ័យបានឡើយ។ លើលោកនេះគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ មនុស្សគ្រប់រូបមានគុណវិបត្តិ ដូច្នេះព្យាយាមស្តាប់ដំបូន្មានពីអ្នកដទៃខ្លះផង កុំយល់តែអារម្មណ៍ កុំប្រកាន់តែគំនិតខ្លួនឯងអី វាមិនរីកចម្រើនឡើយ។
៤. យល់ពីមនុស្សជុំវិញខ្លួន ហើយក៏យល់ពីខ្លួនឯងដែរ
មនុស្សដែលពឹងផ្អែកលើភាពប៉ិនប្រសប់ អ្វីដែលពួកគេមាន ប៉ុន្តែមើលងាយ និងមិនឱ្យតម្លៃអ្នកដទៃគឺ មិនគួរឱ្យគោរពឡើយ។ មនុស្សប្រភេទនេះ ប្រាកដជាមិនជោគជ័យទេ។ ទោះជាមនុស្សមានទេពកោសល្យយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សដែលល្អជាងគេដែរ ត្រូវចាំថា ភ្នំមួយខ្ពស់ ក៏មានភ្នំមួយទៀត ខ្ពស់ជាងដែរ ដូច្នេះហើយ មើលខ្លួនឯង ហើយរៀនមើលគេឯងខ្លះផង៕
ប្រភព ៖ បរទេស / Knongsrok