ក្នុងជិវិតនេះ យើងសាបព្រោះពូជណា រមែងទទួលបានមកនូវផ្លែផ្កានោះ សាបព្រោះក្ដីស្រឡាញ់ សេចក្ដីល្អ ភាពស្មោះត្រង់ យើងក៏នឹងទទួលបាននូវគ្រប់យ៉ាងទាំងនោះត្រឡបើមកវិញ ពីអ្នកដែលនៅីជុំវិញខ្លួន។ យ៉ាងណាមិញ ក្នុងជីវិតយើង ក៏នឹងមានមនុស្ស ៣ នាក់ ដែលយើងត្រូវតែចងចាំ រផនអត់ធ្មត់ និងថែរក្សាពួកគេឱ្យបានល្អ ព្រោះមនុស្ស ៣ នាក់នេះ សំខាន់ខ្លាំងណាស់នៅក្នុងជីវិតយើង បើធ្វើឱ្យបាត់បង់ ជីវិតយើងក៏នឹងគ្មានន័យអ្វីដែរ។
១. អត់ធ្មត់ជាមួយឪពុកម្តាយ
យើងទាំងអស់គ្នាមិនមែនកើតមកមានសិទ្ធិជ្រើសរើសឪពុកម្តាយទេ។ ការចិញ្ចឹមបីបាច់ថែរក្សាកូនៗ ឪពុកម្ដាយគ្រប់រូប សុទ្ធតែមិនអាចចៀសផុតពីការខ្វះខាតមុខក្រោយនោះឡើយ។ មនុស្សគ្រប់រូបមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។
ប៉ុន្តែត្រូវចាំថា ឪពុកម្តាយរបស់អ្នកគឺជាមនុស្សសំខាន់បំផុតក្នុងជីវិតរបស់អ្នក។ នៅពេលដែលឪពុកម្តាយរបស់អ្នកមានសុខភាពល្អ ពេលខ្លះអ្នកអន់ចិត្តនឹងពួកគាត់ ដោយសារតែពួកគាត់យកចិត្តទុកដាក់ចំពោះអ្នកខ្លាំងពេក តឹងតែខ្លាំងពេក។ ប៉ុន្តែពេលឪពុកម្តាយយើងស្លាប់ យើងនឹងដឹងថាវាមានតម្លៃយ៉ាងណា ដែលមាននរណាម្នាក់ចាំរអ៊ូរទាំ និងមើលថែ ក្រើនរំឭកយើង។
ឱ្យតែឪពុកម្តាយអ្នកមានសុខភាពល្អ ត្រូវមានចិត្តទូលាយ និងមានការអត់ធ្មត់បន្តិចជាមួយនឹងពួកគាត់។ ពាក្យជេរស្ដីបន្ទោសរបស់ឪពុកម្ដាយ គឺពិតជាចង់បានអ្វីដែលល្អបំផុតសម្រាប់កូនៗ។ មិនថាឪពុកម្តាយយើងជានរណាទេ យើងទាំងអស់គ្នាត្រូវតែមានចិត្តស្មោះត្រង់ និងស្រឡាញ់ ការគោរពចំពោះពួកគាត់។ បុគ្គលដែលមិនចេះអត់ធ្មត់ ចំពោះឪពុកម្តាយខ្លួន ពួកគេក៏មិនអាចគោរព ស្រឡាញ់ ស្មោះត្រង់ចំពោះអ្នកដទៃ ហើយក៏មិនអាចធ្វើរឿងអស្ចារ្យ ជីវិតក៏មិនអាចជោគជ័យធំក្នុងជីវិតដែរ។
២. អត់ធ្មត់ជាមួយដៃគូ
ជីវិតគូនឹងមានពេល«បាយមិនឆ្ងាញ់ ស៊ុបមិនផ្អែម» នៅពេលដែលអ្នកឈ្លោះប្រកែកគ្នា គុណសម្បត្តិក៏មើលលែងឃើញ ឃើញតែចំណុចអាក្រក់ៗ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ត្រូវចាំថាការជួបគ្នាមិនមែនជារឿងងាយស្រួលនោះទេ។ កុំសម្រេចចិត្តឱ្យខ្លួនឯងសម្រេចលើការឈ្នះចាញ់ រិះគន់ និងថ្កោលទោសដៃគូរបស់អ្នក។
ការអធ្យាស្រ័យឱ្យដៃគូ មិនមែនគ្រាន់តែអធ្យាស្រ័យដល់គ្នាទៅវិញទៅមកនោះទេ ប៉ុន្តែនៅពេលដែលអ្នកទាំងពីរមានជម្លោះ និងការយល់ច្រលំ ពួកគេនឹងអង្គុយជជែកគ្នាអំពីអារម្មណ៍របស់ពួកគេ បន្ទាប់មកស្វែងរកដំណោះស្រាយដ៏ល្អបំផុត។ យ៉ាងណាមិញ អ្នកទាំងពីរនឹងមិនត្រូវគាបសង្កត់ នាំឱ្យមានការបែកបាក់អាពាហ៍ពិពាហ៍ឡើយ។ លុះតែប្ដីប្រពន្ធចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបអាចដើរបានយ៉ាងសប្បាយ និងពេញចិត្ត។
៣. អត់ធ្មត់ចំពោះខ្លួនឯង
ជីវិតនេះខ្លីណាស់ បណ្តោយខ្លួនឱ្យមានកំហុស និងចេះអធ្យាស្រ័យចំពោះអតីតកាលរបស់ខ្លួន ។ ប្រសិនបើអ្នកអាចធ្វើបាន ចូរដើរតាមអ្វីដែលអ្នកពេញចិត្ត បោះបង់ទិសដៅដែលអ្នកមិនចូលចិត្ត ហើយអនុញ្ញាតឱ្យខ្លួនអ្នកស្មោះត្រង់នឹងអារម្មណ៍របស់អ្នក។
កុំតឹងរឹងពេក ហើយបន្ទោសខ្លួនឯងចំពោះរឿងអាក្រក់ៗដែលបានកើតឡើង ជីវិតមិនងាយស្រួលទេ ហេតុអ្វីមិនអាចអត់ឱនឱ្យខ្លួនឯងបន្តិច ទើបធ្វើឱ្យជីវិតកាន់តែហត់នឿយ?
ប្រភព ៖ បរទេស / Knongsrok