ការឱនក្បាលជាលក្ខណៈនៃមនុស្សដែលមានចិត្តរាបសារ ចេះស្តាប់អ្នកដទៃដើម្បីលើកកម្ពស់ខ្លួនឯង មិនមែនការឱន មានន័យថា អន់ ឬថោកនោះឡើយ ដូច្នេះហើយ នៅចំពោះមុខមនុស្ស ២ ប្រភេទនេះ មនុស្សឆ្លាត មិនខ្មាស ក៏មិនខ្លាចនឹងឱនក្បាលនោះដែរ។
១. ឱនគោរពចំពោះឪពុកម្តាយ អ្នកមានគុណ
វាជាការពិត មិនមែនគ្រប់ឪពុកម្ដាយទាំងអស់ សុទ្ធតែជាអ្នកមាន ស្ដុកស្ដម្ភ ឋានៈខ្ពស់នោះឡើយ។ ប៉ុន្តែឪពុកម្ដាយ គឺជាព្រះរស់ ពួកគាត់ មានអំណាចធំជាងអ្វីទាំងអស់ ដែលកូនៗគ្រប់រូប ត្រូវតែដឹង ដូច្នេះហើយ កូនៗគ្មានអ្វីដែលត្រូវខ្មាសអៀន ក្នុងការឱនក្បាល ក្រាបសំពះអ្នកមានគុណនោះឡើយ។
ក្នុងដំណើរការបង្រៀនយើង ឪពុកម្តាយតែងតែចេញពីចិត្ត ចង់បានរបស់ល្អបំផុតសម្រាប់កូន។ តាមការប្រាថ្នារបស់ឪពុកម្ដាយ យើងធំឡើងមួយជំហានម្ដងៗ ជួនកាលយើងនឹងត្រូវជួបនឹងស្ថានភាពមិនដូចចិត្ត។ ប៉ុន្តែនៅពេលនោះ បើចេះធ្វើតាមការប្រៀនប្រដៅរបស់ឪពុកម្តាយ នោះអនាគតនឹងពោរពេញដោយពន្លឺរស្មី។
២. ឱននៅចំពោះមុខសប្បុរស
បុរាណបានពោលថា ៖ «មនុស្សដែលមានចិត្តល្អ មិនគួរប៉ះសូម្បីមួយចុងក្រចក» ។ ពួកគេមានភាពថ្លៃថ្នូររួចទៅហើយ ប៉ុន្តែមានភាពថ្លៃថ្នូរ មិនមែនដោយសារតែពួកគេមានអំណាចដ៏អស្ចារ្យនោះទេ ប៉ុន្តែពួកគេ គឺជាអ្នកដែលមានសមត្ថភាពប្រមូលផ្តុំចិត្តមនុស្ស។ នេះគឺជាសញ្ញានៃមនុស្សសប្បុរស។
ដូច្នេះ មនុស្សឆ្លាតប្រាកដជាដឹងពីវិធីឱនក្បាលចំពោះមនុស្សសប្បុរស និងនៅខាងមនុស្សសុចរិត។ ទោះមនុស្សឆ្លាតប៉ុនណាក៏ដោយ បើគ្មានមូលដ្ឋាននៃសេចក្ដីសប្បុរសទេ នោះប្រាកដជាបរាជ័យ។ សីលធម៌នេះតែងតែត្រូវបានពិភពលោកគោរព និងឱ្យតម្លៃខ្លាំងបំផុត៕
ប្រភព ៖ បរទេស / Knongsrok