មនុស្ស ៩ ក្រុម កុំភ្លេចនឹក និងដឹងគុណពួកគេឱ្យសោះ

ជីវិតនេះអាចនាំមកនូវសុភមង្គលគ្មានព្រំដែនបាន លុះត្រាតែអ្នកចេះរស់នៅក្នុងការដឹងគុណ ត្រូវមានចិត្តទូលាយ ហើយរស់នៅឱ្យពេញលេញបំផុត សម្រាប់ក្ដីស្រឡាញ់ដែលអ្នកទទួលបាន។ យ៉ាងណាមិញ មនុស្សទាំង ៩ ក្រុមនេះ ដាច់ខាតកុំភ្លេចគុណ កុំរមិឡគុណពួកគេឱ្យសោះ បើមិនដូច្នោះទេ ទោះអ្នកខំប្រឹងប៉ុនណា ក៏មិនអា​ចរីកចម្រើនបានដែរ។

១. ឪពុកម្តាយ

បើសួរថាលើលោកនេះ អ្នកណាស្រលាញ់យើងមិនលម្អៀងបំផុត ចម្លើយមានតែមួយគត់គឺ ឪពុកម្តាយ។ យើងត្រូវអរគុណឪពុកម្តាយរបស់យើង ដែលបានផ្តល់ឱ្យយើងនូវជីវិតមួយដ៏មានតម្លៃ ឱកាសដើម្បីរស់រៀនមានជីវិត អនុញ្ញាតឱ្យយើងធំឡើងនិងស្រឡាញ់យើងដោយគ្មានលក្ខខណ្ឌ។

សូមអរគុណដល់ឪពុកម្តាយរបស់យើង យើងអាចទទួលនូវរសជាតិជូរចត់ ប្រៃ និងផ្អែមក្នុងជីវិត តើយើងអាចមានឱកាសទទួលនូវភាពរីករាយនៃភាពជោគជ័យ ដែលជាទឹកដមដ៏ផ្អែមនៃក្តីស្រលាញ់នេះបានទេ បើសិនជាគ្មានពួកគាត់? ឆ្លងកាត់ជីវិតយើងនឹងដឹងពីភាពអស្ចារ្យនៃជីវិត ហើយបន្ទាប់មកយើងក៏នឹងឃើញផងដែរថា តើការចិញ្ចឹមរបស់ឪពុកម្តាយយើងចំពោះយើងអស្ចារ្យប៉ុនណា។

9cb1249e914664b2579b7ef37c2cdaef

២. ក្រុមគ្រួសារ

សមាជិកគ្រួសារ គឺជាអ្នកដែលផ្តល់ការសម្រាលទុក្ខដល់យើង ពេលយើងឈឺចាប់ ការលើកទឹកចិត្តនៅពេលយើងបរាជ័យ។ អាស្រ័យហេតុនេះ សូមបងប្អូនក្រុមគ្រួសារទាំងអស់ ចេះអំណរគុណចំពោះពួកគាត់ដែលជាខ្នងបង្អែកដ៏រឹងមាំសម្រាប់ពួកយើងឈានទៅមុខក្នុងជីវិត។ ពេល​អ្នក​នៅ​ក្នុង​រង្វង់​ដៃ​គ្រួសារ កុំ​លាក់​ទឹកភ្នែក តែ​ទទួល​បាន​ស្នាម​ញញឹម​ដ៏​កក់ក្តៅ​បំផុត។

៣. គ្រូ

ភាពជោគជ័យរបស់មនុស្សគ្រប់រូប តែងតែចេញមកនៅពេលដែលថាមពលត្រូវបានប្រមូលផ្តុំគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាណាមួយ។ ទោះយ៉ាងណាក៏ដោយ មុននោះ អ្វីដែលយើងត្រូវធ្វើ គឺសិក្សា ឈ្វេងយល់បន្តិចម្តងៗ និងពង្រីកការយល់ដឹងរបស់យើងជានិច្ច។

អាស្រ័យហេតុនេះ យើងត្រូវចេះអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀន និងផ្តល់ចំណេះដឹងដល់ពួកយើងដោយមិនលម្អៀង។ មិនថានៅសាលា ឬក្នុងជីវិតពិត ឱ្យតែគ្រូបង្រៀនយើង គួរតែរក្សាពួកគាត់នៅក្នុងបេះដូងរបស់យើងទាំងអស់គ្នា ព្រោះថ្ងៃណាមួយគ្រូបង្រៀនជាឪពុកអស់មួយជីវិត។

D24513a0ba2a2ec1878aa779c26f4930

៤. ដៃគូជីវិត

ស្នេហាអនុញ្ញាតឱ្យអ្នកខាងក្នុងឈ្វេងយល់ពីអត្ថន័យជីវិតមួយទៀត ធ្វើឱ្យមនុស្សដែលមិនធ្លាប់មានស្នេហា សក្តិសមនឹងរង់ចាំ និងរំពឹងទុក។ ទោះបីជាមានការស្រក់ទឹកភ្នែក ការខកចិត្ត ឬគ្មានទីបញ្ចប់ដ៏រីករាយដូចការគិតក៏ដោយ ក៏យើងនៅតែគួរអរគុណដល់ដៃគូរបស់យើង អរគុណពួកគេសម្រាប់ការរស់នៅជាមួយយើង រីកចម្រើនជាមួយយើង រួមគ្នាជាមួយយើង។

៥. មិត្ត

មិត្ដភក្ដិកាន់កាប់មុខតំណែងដ៏សំខាន់មួយក្នុងជីវិតរបស់មនុស្សថ្មី ទាំងមិនងាយផ្លាស់ប្តូរ ឬងាយស្រងាកចិត្តឡើយ។ ពេល​យើង​មាន​បញ្ហា អ្នក​ត្រៀម​ខ្លួន​ជួយ​ដោយ​មិន​បាច់​គិត។ នៅពេលដែលយើងប្រឈមមុខនឹងបញ្ហា ដែលមិនងាយស្រួលក្នុងការសម្រេចចិត្ត មិត្តភ័ក្តិក៏នឹងជាអ្នកជួយយើងស្រាវជ្រាវ និងវិភាគឱ្យបានហ្មត់ចត់ និងឈ្លាសវៃ។ ជាមួយអ្នក យើងនឹងមិនមានអារម្មណ៍ឯកោទេ ទុក្ខព្រួយនឹងត្រូវបានកាត់បន្ថយ ហើយភាពរីករាយនឹងកើនឡើង។

Dabd1110a92c888c86ae448f6366aa07

៦. មនុស្សដែលតែងតែអភ័យទោសឱ្យយើង

យើង​ត្រូវ​ដឹង​គុណ​អ្នក​ដែល​សុខ​ចិត្ត​អត់​ឱន​ឱ្យ​យើង។ ពេល​យើង​ធ្វើ​ខុស គេ​អាច​អត់​ឱន​ឱ្យ​បាន ហើយ​ផ្តល់​ដំបូន្មានល្អៗ ចាំដាស់តឿនយើងផងដែរ។ នៅពេលដែលយើងច្របូកច្របល់ និងឆ្ងល់ ពួកគេនឹងលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត ជួយយើងឱ្យគេចផុតពីកង្វល់របស់យើង បង្រៀនយើងពីរបៀបប្រឈមមុខនឹងការលំបាក នៅពេលក្រោយដោយវិធីទន់ភ្លន់ជាងមុន។

៧. អ្នកដែលនាំយើងរីករាយ

សេចក្តីអំណររបស់មនុស្សម្នាក់ៗមានកម្រិត ដូច្នេះអ្នកដែលអាចនាំយើងនូវសេចក្តីអំណរកាន់តែច្រើន គឺពិតជាសមនឹងការដឹងគុណរបស់យើង។ ភាពរីករាយផ្សេងគ្នាអនុញ្ញាតឱ្យយើងមានអារម្មណ៍រីករាយផ្សេងគ្នានៃជីវិត។

630b0c4015f65149711cf72ad721d336

៨. មនុស្សដែលធ្វើបាបយើង

មានពេលខ្លះដែលមនុស្សរឹងរូសខ្លាំងពេក រហូតដល់ឈឺចាប់ ស្រាប់តែភ្ញាក់ព្រើតឡើង សេចក្តីស្អប់នាំតែទុក្ខសោក និងទុក្ខព្រួយកាន់តែខ្លាំង។ ហើយនៅពេលនោះ យើងក៏នឹងដឹងដែរថា វាជាការត្រឹមត្រូវក្នុងការអរគុណអ្នកដែលបានធ្វើឱ្យយើងឈឺចាប់ ពួកគេបានជួយយើងឱ្យយល់ថា អ្វីមួយពិតជាមានតម្លៃគួរឱ្យស្រឡាញ់ និងពេញចិត្ត។

៩. គូប្រជែង

ឧបសគ្គ​ជួយ​យើង​ឱ្យ​ប្រឹងប្រែង​ពង្រឹង​ខ្លួន​ឯងកាន់តែល្អ។ ការ​ប្រកួត​ប្រជែង​ធ្វើ​ឱ្យ​កម្លាំង​ប្រយុទ្ធ​របស់​យើង​ ពោរពេញ​ដោយ​ការ​ស្វែង​រក​ការ​ច្នៃ​ប្រឌិត​ឥត​ឈប់ឈរ។ ទន្ទឹម​នឹង​ការ​ជួប​គូ​ប្រកួត​ដោយ​របៀប​នេះ​ យើងខ្លួនឯងនឹងកាន់តែខំប្រឹងទ្វេដង៕

ប្រភព ៖ បរទេស / Knongsrok