មនុស្សដែលអាចបំពេញ ៣ ចំណុចនេះបាន ជីវិតរឹតតែមានលាភសំណាង សម្បូរទ្រព្យ សុខសប្បាយ

ជីវិតកាន់តែទាមទារ រឹតតែស្មុគស្មាញ បញ្ហាកើនឡើងក៏កាន់តែច្រើន។ របស់ដែលមិនចាំបាច់មួយចំនួន យើងមិនគួរយកខ្លួនទៅពាំង ហើយរឹតតែមិនសមនឹងយកខ្លួនឯងទៅរ៉ាប់រងនោះឡើយ។ ដូច្នេះហើយ ប្រសិនបើយើងអាចបំពេញនូវចំណុចទាំង ៣ នេះបាន ជីវិតនឹងសុខសាន្ត សំណាងល្អ រស់នៅពោរពេញដោយក្ដីសុខ និងសម្បូរទ្រព្យ។

១. ប្រៀបធៀបកាន់តែតិច ក្ដីសុខកាន់តែច្រើន

១

នៅលើលោកនេះ មនុស្សជាច្រើនងាយនឹងបណ្តោយឱ្យសេចក្តីប្រាថ្នា ដែលមិនចេះឆ្អែតឆ្អន់មកគ្រប់គ្រងលើចិត្តរបស់ពួកគេ ប៉ុន្តែក៏មានមនុស្សដែលមិនចង់បានអ្វីឡើយ ព្រោះពួកគេចេះគ្រប់គ្រាន់ ហើយក៏ចេះពេញចិត្តនូវអ្វីដែលពួកគេមាន។ នោះគឺជាអាកប្បកិរិយារបស់មនុស្សចេះដឹង និងចេះគោរពឱ្យតម្លៃចំពោះជីវិត។ នៅពេលអ្នកដឹងពីការពេញចិត្ត ជីវិតនឹងតែងតែមានផាសុកភាព។

ក្នុងជីវិត អ្វីៗដែលយើងភ្ជាប់សារៈសំខាន់ខ្លាំងពេក នឹងត្រូវលង់ក្នុងអន្ទាក់នៃការគិតខ្វល់ ធ្វើឱ្យខ្លួនយើងឃើញតែគិតអំពីផលប្រយោជន៍។ កាលណា​អ្នក​គិត ​និង​ប្រៀបធៀប​ក្នុង​ចិត្ត​កាន់តែច្រើន នោះ​ជីវិត​រីករាយ និង​សុភមង្គល​នឹង​បាត់បង់​កាន់តែច្រើន។ មនុស្ស​ដែល​រក្សា​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ជា​រៀង​រហូត​ នឹង​មិន​បាន​រស់​នៅ​ដោយ​រីករាយ​ និង​សន្តិភាព​។

២. មិនឈ្លោះប្រកែក

២

ក្នុង​មួយ​ជីវិត​នេះ មាន​បញ្ហា​ជា​ច្រើន​កើតឡើងព្រោះតែមាត់​។ មាន​ពាក្យ​ចាស់​ពោល​ថា «​សម្ដីជាអាវុធ​ដែល​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​ខ្លាំង​ជាង​គ្រាប់បែកទៅទៀត» ។ ដូច្នេះ​កុំ​និយាយ​ពាក្យ​ញុះញង់​បង្ខូច​កេរ្តិ៍ឈ្មោះ​អ្នក​ដទៃ​តាម​អំពើ​ចិត្ត។ ដូច្នេះ​បើ​អ្នក​ស្តាប់​ច្រើន អ្នក​សង្កេត​កាន់​តែ​ច្រើន ហើយ​ពាក្យ​មិន​ចាំ​បាច់​ដែល​អ្នក​និយាយ​កាន់​តែ​តិច នោះ​អ្នក​នឹង​ចៀស​វាង​ជម្លោះ​កាន់​តែ​ខ្លាំង។

ការនិយាយ គឺជាសិល្បៈដែលមិនមែនគ្រប់គ្នាអាចធ្វើបាននោះទេ។ សតិសម្បជញ្ញៈ ក្នុង​កម្រិត​មធ្យម ចូរ​ពិចារណា​នូវ​អ្វី​គួរ ឬ​មិនគួរ​និយាយ​ដោយ​ប្រុង​ប្រយ័ត្ន។ កុំនិយាយអាក្រក់ពីអ្នកដទៃពីក្រោយខ្នង ព្រោះនោះជាប្រភពនៃជម្លោះ និងបញ្ហា។

៣. ឈប់ដឹកនាំអ្នកដទៃ

៣

គ្រប់​គ្នា​គួរ​គ្រប់គ្រង​ការងារ​របស់​ខ្លួន​ បំពេញតួនាទីខ្លួនឯងឱ្យ​បាន​ល្អ កុំ​ប្រកាន់​រឿង​ច្រើន​ពេក។ ទុក្ខ​ទាំង​អស់​មិន​កើត​មក​ពី​ការ​រំពឹង​ទុក​ច្រើន​ពេក​ទេ​ឬ? អ្នករំពឹងថា អ្នកដទៃធ្វើអ្វីដែលអ្នកចង់បាន នៅពេលដែលពួកគេធ្វើខុសពីអ្នក អ្នកនឹងមានការរំខាន។ ការ​ដាក់​ខ្លួន​ឯង​ទៅ​លើ​អ្នក​ផ្សេង​ នឹង​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​កាន់​តែ​មិន​ស្រួល។

ទោះបីជាអ្នកជាសាច់ញាតិ ប្តីប្រពន្ធ ឬកូនក៏ដោយ អ្នកមិនអាចផ្លាស់ប្តូរការសម្រេចចិត្តរបស់អ្នកដទៃអំពីជីវិតរបស់ពួកគេបានទេ។ ក្នុងគ្រួសារ កុំជ្រៀតជ្រែកជ្រៅពេកក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកដទៃ។ សូម​ឱ្យ​ម្នាក់ៗ​មាន​ទីធ្លា​រៀង​ខ្លួន​ដោយ​សេរី​ក្នុង​ជីវិត​រៀងៗ​ខ្លួន ដើម្បី​ឱ្យ​គ្រួសារ​មាន​ភាព​សុខដុម និង​សុខសាន្ត៕

ប្រភព ៖ បរទេស / Knongsrok