លោក Jack Ma ជាមហាសេដ្ឋីជនជាតិ ជាប្រធានក្រុមហ៊ុន Alibaba។ មហាសេដ្ឋីរូបនេះ បានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ។ ក្រៅពីកេរ្តិ៍ឈ្មោះល្បីល្បាញខាងជំនួញ មហាសេដ្ឋីចិនរូបនេះ ត្រូវបានគេដាក់នាមឱ្យថា ជាអ្នកចែករំលែកដំបូន្មានដ៏ល្អមួយរូប សម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេស គឺការទូន្មានដែលជម្រុញដល់ផលិតភាពរបស់មនុស្ស។
នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ ២០១៩ នៅទីក្រុង Davos លោក Jack Ma បានប្រាប់ទស្សនិកជនថា គាត់ផ្តល់អាទិភាពដល់ការសម្រាក និងការគេង នៅពេលដែលគាត់ប្រឈមមុខនឹងភាពតានតឹងខ្លាំងពីការងារ ដោយលោកបាននិយាយថា " ស៊ូស្លាប់នៅលើឆ្នេរ ប្រសើរជាង ស្លាប់នៅក្នុងការិយាល័យ "។
លោក Jack Ma ក៏បានពន្យល់យ៉ាងក្បោះក្បាយថា « ប្រសិនបើអ្ន្គេងមិនបានស្កប់ស្កល់ទេ បញ្ហានៅតែមាន ផ្ទុយទៅវិញ បើអ្នកគេងបានស្កប់ សម្រាកបានគ្រប់គ្រាន់ អ្នកនឹងមានឱកាសប្រសើរច្រើនក្នុងការដោះស្រាយបញ្ហាតូចធំទាំងពួង »។ លើសពីនេះទៅទៀតគាត់បានបន្ថែមថា «ប្រសិនបើអ្នកមិនសប្បាយចិត្តទេ នៅពេលដែលមនុស្សនិយាយពាក្យដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ចូរអ្នកគេងឱ្យស្កប់ស្កល់ ពេលអ្នកគេងបានក្រោកមកវិញ អារម្មណ៍អ្នកនឹងបានល្អឡើងវិញ »។
ក្រៅតែពីទ្រឹស្តីរបស់លោក Jack Ma ដោយយោងតាមការស្រាវជ្រាវថ្មីៗនេះ ពីបណ្ឌិត្យសភាវេជ្ជសាស្ត្រអាមេរិច (AASM) បង្ហាញថា អ្នកដែលមានបញ្ហាគេងមិនលក់ ឬពិបាកគេងលក់ អាចបាត់បង់ផលិតភាព ៥៨% នៅថ្ងៃបន្ទាប់។ លើសពីនេះ ក្នុងករណីដែលមនុស្សដែលធ្វើការរហូតដល់មិនបានដេកពួន ពួកគេនឹងទទួលបានផលតិចជាង ១៩% នៅថ្ងៃបន្ទាប់។
ជាមួយគ្នានេះដែរ ក៏មានការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា ការគេងមិនលក់ ពិតជាប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ដល់ដំណើរការយល់ដឹងរបស់មនុស្ស រួមទាំងការចងចាំ ភាពច្នៃប្រឌិត ការសម្រេចចិត្ត និងអារម្មណ៍ផងដែរ។ សម្រាប់ហេតុផលទាំងអស់នេះ ការគេងអាចជាទម្លាប់សុខភាពដ៏សំខាន់បំផុតមួយ ដែលប៉ះពាល់ដល់ផលិតភាពរបស់អ្នក។
ជាការពិតណាស់ ការផ្តល់យោបល់របស់ លោក Jack Ma ការសម្រាក ឬការគេង នៅពេលអ្នកស្ត្រេស អាចនិយាយបានស្រួលជាងការធ្វើ ជាពិសេសសម្រាប់មនុស្សពេញវ័យ 30% ដែលគេងមិនលក់។ ស្ត្រេស គឺជាមូលហេតុទូទៅនៃការគេងមិនលក់ ពីព្រោះការគិតរំខានអាចធ្វើឱ្យមនុស្សពិបាកក្នុងការគេង។ យុទ្ធសាស្ត្រដូចជា ការព្យាបាលអាកប្បកិរិយាយល់ដឹង បច្ចេកទេសសម្រាកកាយ និងការធ្វើសមាធិ ត្រូវបានបង្ហាញទាំងអស់ ដើម្បីជួយសម្រួលដល់ការគេងមិនលក់។
យោងតាមអ្នកជំនាញផ្នែកសុខភាព និងជាសហគ្រិន Deepak Chopra បច្ចេកទេសនៃការគិតដូចជាការដកដង្ហើម តាំងសមាធិ អាចជួយអ្នកឱ្យគេងលក់ស្រួល សូម្បីតែពេលដែលចិត្តរបស់អ្នកកំពុងតែស្មុគស្មាញក៏ដោយ ។ លើសពីសុខភាពរបស់អ្នក ការស្រាវជ្រាវពី AASM បានរកឃើញថាការគេងមិនលក់ធ្វើឱ្យប្រទេសជាតិខាតបង់ការងារ 252.7 ថ្ងៃ និង 63.2 ពាន់លានដុល្លារក្នុងមួយឆ្នាំ៕
ប្រភព ៖ បរទេស / Knongsrok