ពេលចាស់ទៅ! រឿង ៣ យ៉ាងនេះ វាគួរឱ្យខ្លាច ជាងការដែលនៅម្នាក់ឯងទៅទៀត

នៅពេលដែលអ្នកអាយុកាន់តែច្រើន វ័យកាន់តែចាស់ យើងនឹងដឹងកាន់តែច្បាស់ថា ការរស់នៅម្នាក់ឯង វាមិនគួរឱ្យខ្លាចដូចអ្វីដែលយើងមិនគិតនោះឡើយ។ ផ្ទុយទៅវិញ មានរឿង ៣ យ៉ាង ដែលនឹងធ្វើឱ្យយើងមានអារម្មណ៍ខូចចិត្ត ឈឺចាប់ ហើយវាក៏ជារឿងដែលគួរឱ្យខ្លាច ជាងការរស់នៅម្នាក់ឯងទៅទៀត។

១. ខ្លាចការដែលមានដៃគូ តែគេធ្វើឱ្យយើងមានអារម្មណ៍ថា ឯកា

ពេល​មនុស្ស​កាន់តែចាស់ ប្ដី​ប្រពន្ធ​ក៏​ចាស់​ដែរ។ នេះគឺជាពេលវេលាដែលភាគីទាំងពីរត្រូវយកចិត្តទុកដាក់បន្ថែមទៀត ជួយគ្នា រស់នៅជាមួយគ្នា មើលថែគ្នា និងស្រឡាញ់គ្នារហូតដល់ថ្ងៃចុងក្រោយនៃជីវិត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​និយាយ​ថា​ ស្នេហា​មាន​តម្លៃ ប៉ុន្តែ​ស្នេហា​ចាស់​កាន់​តែ​ល្អពិសិដ្ឋ។

ទោះជាយ៉ាងនេះក្តី វានឹងមិនប្រែប្រួលឡើយ នៅពេលដែលមនុស្សកំដរយើងដល់វ័យចាស់ ជាមនុស្សគ្មានស្ងៀមស្ងាត់ តឹងតែង មិនមានភាពស្និទ្ធស្នាល មិនមានការយកចិត្តទុកដាក់ មិនយល់ពីយើង តែងតែទុកយើងចោលដផយមិនខ្វល់ពីយើងសោះ នោះហើយ ជាជីវិតគូដែលគ្មានន័យ និងគួរឱ្យខ្លាចបំផុត។

ការរស់នៅបែបនេះ គឺគួរឱ្យខ្លាចជាងការនៅម្នាក់ឯងរាប់រយដង វាធ្វើឱ្យយើងមានអារម្មណ៍ខកចិត្ត និងឈឺចាប់ ដូចធ្វើទារុណកម្មខ្លួនឯងអ៊ីចឹង។ ដូច្នេះ ជំនួសឱ្យការត្អូញត្អែរច្រើនពេក ចូរយើងចេះយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។ ដូច្នេះ​ពេល​ចាស់​ទៅ​ ត្រូវចេះ​ថែ​ទាំ​អស់​ពី​ចិត្ត មិនថាក្ដៅរងា ត្រូវចេះមើលថែ ការពារ ចែករំលែកអំពីជីវិតជាមួយគ្នាទៅវិញទៅមក។

1

២. គ្មានប្រាក់សន្សំ ឬលុយបម្រុងនៅជាប់នឹងខ្លួន

មនុស្សតែងតែគិតថាអាយុចាស់ គឺជាពេលសម្រាក។ នៅពេលនេះ យើងលែងមានការរំពឹងទុកច្រើន ឬត្រូវទទួលខុសត្រូវខ្ពស់ទៀតហើយ ប៉ុន្តែបានធ្លាក់ចូលទៅក្នុងគន្លងដែលមានស្ថិរភាព។ ដូច្នេះ ក្នុងស្ថានភាពនេះដោយគ្មានមូលនិធិសន្សំសំខាន់ គឺជាបញ្ហានៃវិបត្តិដ៏ធំធេង។

នៅលើលោកនេះ អ្វីៗសុទ្ធតែប្រថុយប្រថាន។ ដូច្នេះហើយ អ្នកត្រូវតែមានការរៀបចំទំនុកបម្រុងទុកជាមុន ក៏ដូចជាសមត្ថភាពក្នុងការទប់ទល់នឹងពួកគេ ជាពិសេសក្នុងវ័យចំណាស់ នៅពេលដែលហ៊ុំព័ទ្ធដោយបញ្ហាជាច្រើនដូចជា ការហូបចុក ថ្នាំសង្កូវ ពេទ្យ ជួបជុំមិត្តភ័ក្តិ ឬការធ្វើដំណើរកម្សាន្ត អ្វីៗសុទ្ធតែត្រូវការលុយ។ ដូច្នេះចាប់ពីពេលនេះទៅ អ្នកគួរតែខំប្រឹងសន្សំប្រាក់ទុកសម្រាប់ខ្លួនឯង កុំចាយវាយ ខ្ជះខ្ជាយច្រើនពេក ជាពិសេសគឺទៅលើរបស់ដែលគ្មានប្រយោជន៍។

2

៣. រងទុក្ខដោយសារជំងឺរុំារ៉ៃ

ក្នុងវ័យចាស់ មនុស្សជាច្រើនពេលដេកលើគ្រែ កើតជំងឺនឹងសោកស្ដាយថា ហេតុអ្វីបានជាពួកគេរស់នៅដោយមិនខ្វល់អំពីសុខភាពសោះកាលពីមុន ហើយមិនដឹងពីរបៀបថែរក្សាសុខភាពទៀតផង។ ពេលដែលសុខភាពនៅតែពោរពេញដោយថាមពល មិនដែលខ្វល់ យកចិត្តទុកដាក់ទេ រស់នៅគ្មានច្បាប់វិន័យ ហូបចុកមិនប្រុងប្រយត្ន័ រហូតធ្លាក់ចូលក្នុងទម្លាប់អាក្រក់គ្រប់បែបយ៉ាង។ ដល់​ពេល​រាង​កាយទ្រុឌទ្រោម​ទ្រាំ​មិន​បាន វា​ក៏​យឺត​ពេល ឈឺហៅលែងឮទៅហើយ។

ដូច្នេះ​បើ​នៅ​ក្មេង​ត្រូវ​ចេះ​រក្សា​ទម្លាប់​រស់​នៅ​ឱ្យបានល្អ កុំ​ខ្ជះខ្ជាយ​លុយកាក់ និង​សុខភាព​តាម​ទម្លាប់​គ្មាន​ប្រយោជន៍។ បើ​ចាស់​ចេះ​ថែ​រក្សា​ចិត្ត ធ្វើ​លំហាត់​ប្រាណ ទើប​បាន​សុខ​សប្បាយ​ជា​រៀង​រាល់​ថ្ងៃ៕

ប្រភព ៖ បរទេស / Knongsrok