មនុស្ស ៣ ប្រភេទនេះ ត្រូវបានគេដឹងថា ជាមនុស្សដែលឆ្លាត ពូកែខ្លាំង តែយ៉ាងណា មនុស្សទាំង ៣ ប្រភេទនេះ ងាយនឹងទទួលរងការឈឺចាប់ ធ្វើឱ្យខ្លួនឯងរងទុក្ខ មានបញ្ហាទៅវិញតែប៉ុណ្ណោះ ពេលខ្លះ ដោយហេតុតែភាពឆ្លាតពូកែរបស់គេនេះហើយ ដូចធ្វើឱ្យពួកគេធ្វើបាបខ្លួនឯងទៅវិញ។
១. ពូកែវិភាគ គិត ប្រយ័ត្ន សង្ស័យច្រើន
មនុស្សឆ្លាត កាលណាជួបទុក្ខលំបាកច្រើន ត្រូវគេធ្វើបាប និងត្រូវមនុស្សតូចតាចតាមយារយី ពួកគេនឹងកាន់តែមានការសង្ស័យ ល្អិតល្អន់ និងប្រុងប្រយ័ត្នកាន់តែខ្លាំង។ ដោយសារធាតុដើមនៃការសង្ស័យ គឺព្រោះតែការភ័យខ្លាច។ ពួកគេខ្លាចគេក្បត់ ចេះតែខ្លាចគេចាក់ពីក្រោយខ្នង ទើបចេះតែប្រយ័ត្នគ្រប់ពេល។ ដូច្នេះហើយ ពួកគេច្រើនតែគិតច្រើនហួសហេតុ និងវិភាគល្អិតខ្លាំងរាល់បញ្ហាដែលកើតឡើងក្នុងជីវិត ជាពិសេសទទួលបានលទ្ធផលដែលមិនចង់បាន។ ជាលទ្ធផល ពួកគេតែងតែឈឺក្បាល ហើយហ៊ុំព័ទ្ធដោយភាពសៅហ្មង។
ទោះជាយ៉ាងណាក៏ដោយ មិនថាយើងមានទេពកោសល្យយ៉ាងណានោះទេ វាពិបាកក្នុងការយល់ពីគំនិត និងអារម្មណ៍របស់អ្នកដទៃឱ្យបានហ្មត់ចត់ណាស់។ សូម្បីតែឃើញការធ្លាក់ចុះនៃពិភពពិតក៏នឹងធ្វើឱ្យយើងខកចិត្ត បើយើងឈ្លក់វង្វេងនឹងវា នោះយើងនឹងមានអារម្មណ៍មិនសុខ។ ដូច្នេះពេលខ្លះ «ភាពល្ងង់ជាជាសុភមង្គល» ពិតជាមិនខុសទេ។
២. មនុស្សដែលកំណត់ស្តង់ដារខ្ពស់ពេក តឹងរឹងជាមួយខ្លួនឯងពេក
មនុស្សឆ្លាតកាន់តែច្រើនជាធម្មតា តែងតែតឹងរឹង និងកំណត់ស្តង់ដារខ្ពស់ខ្លាំង។ ដូច្នេះនៅពេលដែលពួកគេបរាជ័យ ឬអ្វីៗមិនដំណើរការ ពួកគេតែងតែខកចិត្ត បាក់ទឹកចិត្ត ថែមទាំងមានអារម្មណ៍ថាគ្មានប្រយោជន៍ ទោះបីជាពួកគេជាមនុស្សឆ្លាតជាងអ្នកដទៃក៏ដោយ។ ទុក្ខដែលមនុស្សឆ្លាតត្រូវស៊ូទ្រាំ គឺតែងតែចាក់ឫសតាមធម្មជាតិរបស់ខ្លួន។ មិនត្រឹមតែមានការរំពឹងទុកពេកទេ ពួកគេក៏តឹងរឹងជាមួយខ្លួនឯងខ្លាំងណាស់ដែរ។
ជារឿយៗពួកគេរំឭកពីព្រឹត្តិការណ៍ និងស្ថានភាពដែលបានកើតឡើងកាលពីអតីតកាល សូម្បីតែត្រូវបានលងបន្លាចដោយអំពើបាបដែលបានកើតឡើងតាំងពីយូរឆ្នាំមកក៏ដោយ។ អារម្មណ៍អវិជ្ជមានដូចជាកំហុស ឬការមិនពេញចិត្តបានជន់លិចក្នុងចិត្ត និងរំខានដល់អារម្មណ៍របស់ពួកគេ ធ្វើឱ្យពួកគេមិនមានអារម្មណ៍រីករាយទាល់តែសោះ។
៣. មនុស្សដែលតែងតែមានអារម្មណ៍ឯកា
មនុស្សយើងមិនថាជានរណាទេ តែងតែចង់ឱ្យគេយល់ចិត្ត និងខ្វល់ពីខ្លួន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សឆ្លាតវៃភាគច្រើនតែងតែពិបាកក្នុងការស្វែងរកមិត្តយល់ចិត្តចិត្ត ដែលត្រូវរ៉ូវគ្នា មានសមត្ថភាពកោតសរសើរ និងរីករាយជាមួយប្រាជ្ញារបស់ពួកគេ។ ពួកគេនិយាយច្រើនអំពីរឿងដែលមានអត្ថន័យ និងអស្ចារ្យជាងអ្វីផ្សេងទៀត ដូច្នេះមនុស្សតិចណាស់ដែលអាចចាប់បានគ្រប់យ៉ាងពីពួកគរ។ ដូច្នេះ ថ្វីដ្បិតតែមានខួរក្បាលដ៏ប៉ិនប្រសប់ក៏ដោយ មនុស្សឆ្លាតវៃតែងតែមានអារម្មណ៍ឯកោខ្លាំង។
ចំពោះមនុស្សឆ្លាត ឯកោព្រោះគេមានអារម្មណ៍ថាគ្មានអ្នកណាខ្វល់ពីពួកគេ។ ឯកាព្រោះពិភពលោកនេះហាក់ដូចជារីករាយ លើកលែងតែខ្លួនគេ។ ប៉ុន្តែ តើភាពឯកាជាអារម្មណ៍ដែលកើតចេញពីភាពអាត្មានិយមរបស់អ្នកមែនទេ? ពេលខ្លះអ្នកគិតថាអ្នកនៅម្នាក់ឯងដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃ? ដូច្នេះបើកចិត្តអាណិតអ្នកដទៃបន្តិច អ្នកនឹងឃើញថាពិភពលោកនេះស្រស់ស្អាតប៉ុនណា៕
ប្រភព ៖ បរេទស / Knongsrok