គេតែងនិយាយថា លុយកាន់តែចាយ កាន់តែអស់ ក្រគ្មានសល់អ្វីឡើយ តែទោះជាយ៉ាងណាក៏ដោយ ការចាយលុយលើ ៣ យ៉ាងខាងក្រោមនេះ ទោះអ្នកអត់ អ្នកក្រយ៉ាងណា ទោះអ្នកចាយច្រើនប៉ុនណា ក៏គ្មានថ្ងៃក្រដែរ។ ផ្ទុយទៅវិញ បើអ្នកកាន់តែចាយ អ្នកនឹងកាន់តែមាន មានទាំងសំណាង មានទាំងឱកាសរកលុយត្រឡប់មកវិញថែមទៀតផង។
១. ចំណាយលើអ្នកមានគុណ ឪពុកម្ដាយ
គុណបំណាច់របស់ឪពុកម្តាយយើង ធំធេងហួសថ្លែង។ ពួកគាត់មិនត្រឹមតែផ្តល់ឱ្យយើងនូវរូបរាងកាយរបស់យើងប៉ុណ្ណោះទេ ឪពុកម្តាយរបស់យើង គឺជាអ្នកដែលចិញ្ចឹម បីបាច់ថែរក្សាយើងឱ្យក្លាយជាមនុស្សធំដឹងក្ដី។ ដូច្នេះហើយ ឪពុកម្តាយគឺជាមនុស្សដែលយើងត្រូវដឹងគុណបំផុតក្នុងជីវិតនេះ។
មនុស្សយើងម្នាក់ៗ មិនថាអ្នកក្រ ឬអ្នកមាននោះទេ គឺជាធម្មជាតិដែលមិនអាចប្រកែកបាន ឪពុកម្តាយតែងតែផ្តល់របស់មានតម្លៃជាច្រើនដល់យើង។ ក្នុងនាមជាកូនអ្នកមិនគួរគិតតែពីខ្លួនឯង ហើយបំភ្លេចការលះបង់ដ៏អស្ចារ្យរបស់ឪពុកម្តាយអ្នកឡើយ។
ដូច្នេះហើយ លុយដើម្បីសងគុណឪពុកម្ដាយមិនដែលសន្សំបានឡើយ ។ មិនថាអ្នកជំពាក់បំណុលគេ ឬអ្នកក្យ៉ាងណារ សូមកុំស្ទាក់ស្ទើរក្នុងការសងប្រាក់បំណាច់ ឬអ្នកគួរគណនាគ្រប់កាក់នៃចំនួនប្រាក់ដែលអ្នកបានចំណាយលើឪពុកម្តាយរបស់អ្នក។
លុយដែលអ្នកចំណាយលើឪពុកម្តាយបានមកពីការគោរពស្រលាញ់ និងការដឹងគុណដែលយើងមានចំពោះឪពុកម្តាយរបស់យើង។ ចំនួនទឹកប្រាក់នោះប្រហែលជាមិនច្រើនទេ ប៉ុន្តែតបស្នងឪពុកម្តាយរបស់អ្នក គឺសក្តិសមបំផុត ដែលពួកគាត់ត្រូវតែទទួលបាន។
ការដែលអ្នកចំណាយលុយលើឪពុកម្តាយ នឹងក្លាយជាគម្រូសម្រាប់កូនរបស់អ្នកធ្វើតាម ពួកគេនឹងឃើញពីរបៀបដែលឪពុកម្តាយរបស់ពួកគេប្រព្រឹត្តចំពោះជីដូនជីតារបស់ពួកគេ បន្ទាប់មករៀន និងឆ្លើយតបអ្នកនៅពេលក្រោយ។
២. ចំណាយប្រាក់លើចំណេះដឹង គ្មានដែនកំណត់
វិនិយោគលើខ្លួនឯង ចំណាយលុយជាថ្នូរនឹងចំណេះដឹង គឺជាជម្រើសដំបូង និងល្អបំផុត។ នេះជាការវិនិយោគដែលងាយស្រួលរកប្រាក់ចំណេញ ហើយក៏អាចនិយាយបានថាមានសុវត្ថិភាពខ្ពស់ មិនកំណត់ដោយពេលវេលានោះទេ ប៉ុន្តែថែមទាំងនាំមកនូវលទ្ធផលដែលមិននឹកស្មានដល់។
កាលណាយើងវិនិយោគលើខ្លួនយើងកាន់តែច្រើន នោះយើងនឹងទទួលបានតម្លៃកាន់តែច្រើនក្នុងរយៈពេលវែង។ លុយដែលអ្នកចំណាយលើខ្លួនអ្នក នឹងត្រូវបាន "ប្រមូលផល" តាមវិធីផ្សេងៗគ្នាជាច្រើន៖ ដើមទុនបញ្ញាដែលអ្នកមាន ការងារមានស្ថិរភាព ឬគ្រាន់តែផ្លាស់ប្តូរតម្លៃខ្លួនឯងតាមរបៀបវិជ្ជមាន...។
យើងតែងតែឮថា នៅពេលដែលអ្នកនៅក្មេង ចូរធ្វើការវិនិយោគដែលសមនឹងទទួលបានក្នុងការរៀនសូត្រ។ ការរៀនសូត្រ គឺជាការងារពេញមួយជីវិត ការបណ្តាក់ទុនលើចំណេះដឹងគឺជាមូលដ្ឋានសម្រាប់ដំណើរការដើរតាមដំណើររបស់មនុស្ស។ ពេលចាយលុយលើចំណេះដឹង អ្នកនឹងសម្បូរលុយណាស់ ៖ សម្បូរចំណេះដឹង សម្បូរគុណសម្បត្តិ បទពិសោធន៍ និងអាចប្រមូលបានមកវិញនៅពេលក្រោយ។
ក្នុងជីវិតបច្ចុប្បន្ននេះ យើងក៏គួរតែផ្តោតលើការវិនិយោគលើខ្លួនយើង ដើម្បីសម្រេចបាននូវភាពជឿនលឿនផ្សេងទៀត វិនិយោគលើរូបរាង ឬរូបភាពខ្លួនឯង។ ខួរក្បាលដ៏ឆ្លាតវៃ និងរាងកាយដែលមានសុខភាពល្អ នឹងជួយឱ្យអ្នកបន្តទៅមុខ និងមានស្ថិរភាពក្នុងជីវិត។
៣. ចំណាយលុយដើម្បីវិនិយោគក្នុងទំនាក់ទំនងសង្គម
នៅក្នុងជីវិតសម័យទំនើប ទំនាក់ទំនងសង្គមមានសារៈសំខាន់ខ្លាំងណាស់ ពួកគេនឹងផ្តល់ឱ្យអ្នកនូវឱកាសអាជីវកម្មដ៏អស្ចារ្យ។ ពីទីនោះជួយអ្នកផ្លាស់ប្តូរជីវិតរបស់អ្នក អរគុណចំពោះទំនាក់ទំនងសង្គម អ្នកនឹងមានឱកាសផ្លាស់ប្តូរជោគវាសនារបស់អ្នក បើកគំនិតរបស់អ្នក និងជីវិតបច្ចុប្បន្ន។
លើសពីនេះ នៅពេលដែលអ្នកចំណាយលុយលើទំនាក់ទំនង អ្នកក៏នឹងមានមិត្តល្អដែលត្រៀមខ្លួនជួយអ្នកក្នុងគ្រាលំបាកផងដែរ ដូច្នេះអ្នកនឹងមានភាពរឹងមាំ និងមានស្ថេរភាព និងងាយស្រួលក្នុងការជោគជ័យ៕
ប្រភព ៖ Phunutoday . Knongsrok