កត្តញ្ញូទាំង ១៥ ! មនុស្សដែលមានចំណុចទាំងនេះ ទៅដល់ណាក៏ព្រះតាមថែរក្សា ទេវតាតាមការពារដែរ

មនុស្សកត្តញ្ញ ចេះដឹងគុណ ទើបមានសំណាង មានព្រះតាមថែរក្សា ទេវតាតាមការពារ មិនថាទៅដល់ទីណា កន្លែងណា ធ្វើអ្វី ក៏គ្មានថ្ងៃស្រកស្រុតនោះដែរ។ កត្តញ្ញូទាំង ១៥ ខាងក្រោមនេះ ប្រសិនបើអ្នកអាចប្រតិបត្តិបាន អ្នកនឹងក្លាយជាមនុស្សដែលមានសំណាងដល់ចាស់។

១. នាំឪពុកម្តាយរបស់អ្នកទៅពិនិត្យសុខភាពរៀងរាល់ ១ ឬ ២ឆ្នាំម្តង។ ថែរក្សាសុខភាពឪពុកម្តាយរបស់អ្នកឱ្យបានដិតដល់ តាមដែលអាចធ្វើទៅបាន សុខភាពគាត់ល្អ គាត់នឹងរស់នៅជាមួយយើងបានកាន់តែយូរ។

២. ចងចាំថ្ងៃកំណើតរបស់ឪពុកម្តាយអ្នក ផ្តល់អំណោយថ្ងៃកំណើតជូនដល់ពួកគាត់ ឬនិយាយថាអ្នកស្រលាញ់/នឹកឪពុកម្តាយរបស់អ្នក។

៣. នាំ​ប្តី​ប្រពន្ធ​កូន​ទៅ​លេង​ឪពុក​ម្តាយ​ជា​ប្រចាំ។ ឪពុក​ម្ដាយ​ពេល​រសៀល សុភមង្គល​ដ៏​អស្ចារ្យ​បំផុត​ គឺ​ការ​ចំណាយ​ពេល​ជាមួយ​កូន និង​ចៅ។ ដូច្នេះហើយ មិនថាអ្នករវល់យ៉ាងណាទេ ចូរចំណាយពេលជាមួយគ្រួសារ ឪពុកម្តាយ និងមនុស្សជាទីស្រលាញ់របស់អ្នក។

Image_2022 05 11_072417376

៤. នាំឪពុកម្តាយរបស់អ្នកធ្វើដំណើរកម្សាន្ត ចំណាយពេលជាមួយពួកគាត់ កំដរគាត់ដើរលេងកម្សាន្តឱ្យបានសប្បាយចិត្ត។

៥. ត្រូវមានភាពម៉ឹងម៉ាត់ និងអត់ធ្មត់នៅពេលឆ្លើយតបសារពីឪពុកម្តាយរបស់អ្នក ហើយកុំខឹង ឬធុញទ្រាន់ជាមួយការហៅទូរស័ព្ទយូរៗរបស់ឪពុកម្តាយអ្នក។

៦. និយាយជាមួយឪពុកម្តាយរបស់អ្នកឱ្យបានញឹកញាប់ និយាយអំពីការងាររបស់អ្នក ជីវិតរបស់អ្នក និងគ្រួសារតូចរបស់អ្នក។

៧. យកចិត្តទុកដាក់បន្ថែមទៀតចំពោះសុខភាពរបស់ឪពុកម្តាយ។ ក្នុងរដូវរងា អាកាសធាតុត្រជាក់ខ្លាំង រាងកាយរបស់ឪពុកម្តាយតែងតែមានភាពធន់នឹងភាពត្រជាក់មិនបានល្អ ដូច្នេះ ត្រូវចេះនឹកនាដល់ការផ្គត់ផ្គង់ឧបករណ៍ប្រើប្រាស់សម្រាប់អ្នកមានគុណ។

Image_2022 05 11_072441551

៨. ចម្អិនម្ហូបដែលពួកគាត់ចូលចិត្ត។ ដឹងពីអ្វីដែលឪពុកម្តាយរបស់អ្នកចូលចិត្ត និងចម្អិនម្ហូបមួយ ឬពីរសម្រាប់ពួកគាត់។ អាហារ​គួរ​ស្ងោរ​ក្តៅៗ ទន់ ព្រោះ​ឪពុកម្តាយ​ចាស់​ហើយ​ខ្សោយ ធ្មេញ និង​ប្រព័ន្ធ​រំលាយ​អាហារ​ក៏កាន់តែ​ខ្សោយដែរ។

៩. រៀនវិធីថែទាំសុខភាពមួយចំនួន ដើម្បីណែនាំដល់មាតាបិតា ដូចជា ការធ្វើលំហាត់ប្រាណ សមាធិ ជាដើម មានឥទ្ធិពលល្អលើសុខភាព និងស្មារតី។

១០. រៀបចំម៉ាស៊ីនថតសំឡេង ឬ DVD ស្តាប់រឿងរ៉ាវរបស់ឪពុកម្តាយអ្នកកាលពីអតីតកាល រំឭកស្នាមញញឹមរបស់ឪពុកម្តាយអ្នកនៅថ្ងៃនេះ និងរក្សាទុកនូវអនុស្សាវរីយ៍ដ៏កក់ក្តៅ និងស្រស់ស្អាតអំពីឪពុកម្តាយរបស់អ្នកសម្រាប់ខ្លួនអ្នក។

១១. ជារៀងរាល់ឆ្នាំ ជួយឪពុកម្តាយលាងជើង គក់ច្របាច់ ងូតទឹក កក់សក់ ភ្នែក ក្រចក/ម្រាមជើង… រំឭកពីកិច្ចការដែលឪពុកម្តាយយើងបានធ្វើសម្រាប់យើងតាំងពីកុមារភាព។

Image_2022 05 11_072539624

១២. កុំធ្វើឱ្យឪពុកម្ដាយក្រៀមក្រំចិត្ត កុំនិយាយពាក្យប្រមាថឪពុកម្តាយ ធ្វើឱ្យពួកគាត់ខូចចិត្ត។ បើ​រៀបការ​ហើយ​ប្ដី​ប្រពន្ធ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ឈ្លោះ​គ្នា​ក៏​ត្រូវ​ចៀស​វាង​កុំឱ្យឪពុក​ម្ដាយដឹង។

១៣. បើ​រៀបការ​ហើយ​ទាំង​ប្ដី​ប្រពន្ធ ​ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ អធ្យាស្រ័យ​គ្នា គោរព​ និង​មើល​ថែ​ឪពុក​ម្ដាយទាំងសងខាង។ កូនដែលមានសុភមង្គល ក៏ជាការលួងលោមដ៏អស្ចារ្យបំផុតសម្រាប់ឪពុកម្ដាយដែរ។

១៤. ស្រឡាញ់​អ្នក​រាល់​គ្នា “គោរព​ថ្នាក់​លើ អាណិតថ្នាក់ក្រោម” មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​រាល់​គ្នា ដែលជាញាតិ និងសមាជិកក្នុងគ្រួសារ។

១៥. គាំទ្ររាល់ចំណូលចិត្ត និងការសម្រេចចិត្តរបស់មាតាបិតា គោរពជម្រើស និងការសម្រេចចិត្តរបស់ពួកគាត់ កុំចេះតែប្រកែក បដិសេធ ផ្ចាញ់ផ្ចាលចំពោះតម្រូវការរបស់ពួកគាត់ឱ្យសោះ៕

ប្រភព ៖ Phunutoday / Knongsrok

-->