ពេលវេលាចេះតែរំកិលទៅមុខ ឥតឈប់ឈរ រឿងល្អក៏មាន រឿងអាក្រក់ក៏តែងតែកើតឡើង វាជាធម្មជាតិនៃជីវិត ដែលកម្រិតឱ្យមានបញ្ហាបែបហ្នឹង។ យ៉ាងណាមិញ ក៏ចង់អរគុណពេលវេលា ដែលបានបង្រៀនដល់យើងជាច្រើន ជឿថាគ្រប់គ្នាសុទ្ធតែចង់និយាយពាក្យទាំងនេះ ទៅកាន់ពេលវេលាដូចគ្នាដែរ។
១. អរគុណពេលវេលា ដែលធ្វើឱ្យខ្ញុំស្គាល់ធម្មជាតិពិតរបស់មនុស្សជុំវិញខ្លួន ស្គាល់ច្បាស់ថាអ្នកណាស្មោះត្រង់ អ្នកណាក្លែងក្លាយ!
២. អរគុណពេលវេលា ដែលធ្វើឱ្យខ្ញុំដឹងថាអ្វីដែលសំខាន់បំផុតក្នុងជីវិត។ ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ នៅចុងក្រោយ របស់ទាំងពីរនេះគឺជាភាពទទេ។ តែអ្វីដែលសំខាន់បំផុតនោះគឺសីល និងសេចក្ដីល្អរបស់មនុស្សម្នាក់ៗ។
៣. អរគុណពេលវេលា ដែលធ្វើឱ្យខ្ញុំឆ្លងកាត់ពេលវេលាតាំងពីក្មេងរហូតមកដល់បច្ចុប្បន្ន។ ពីក្មេងស្លូត ដល់ថ្ងៃដែលត្រូវរស់នៅជាមួយការពិត ខ្ញុំឃើញសេចក្តីសប្បុរស ខ្ញុំឆ្លងកាត់សេចក្តីអំណរទុក្ខព្រួយ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងរក្សាបេះដូងរបស់ខ្ញុំ ដឹងគ្រប់គ្រាន់គឺបានហើយ។
៤. អរគុណពេលវេលា ដែលបង្រៀនខ្ញុំគ្រប់យ៉ាង អ្នកបានបង្រៀនខ្ញុំថា ក្នុងភាពជាមិត្តគួរប្រយ័ត្នពាក្យសម្ដី។ បើយល់ខុសត្រូវរក្សាភាពស្ងប់ស្ងាត់កុំវង្វេង។ ចំពោះបុគ្គលដែលធ្វើពុតជាដឹងដូចឃើញជាតិនោះ មិនត្រូវជ្រួលជ្រើមទាំងស្រុងឡើយ។ ពេលវេលានឹងបញ្ជាក់ ថាមនុស្សល្អនឹងជួបតែរឿងល្អ។ មនុស្សអាក្រក់ត្រូវតែទទួលកម្មអាក្រក់នោះ មិនយូរមិនឆាប់។
៥. អរគុណពេលវេលា ដែលបង្រៀនខ្ញុំកុំឱ្យគិតពីរដងអំពីរឿងមិនសមហេតុសមផល ឬមនុស្សក្បែរខ្លយន។ ព្រោះវានឹងខាតពេលវេលា និងខាតទាំងអារម្មណ៍ តើអ្វីជារបស់ខ្ញុំ គ្មានផ្លូវបាត់បង់ទេ។ អ្វីដែលមិនមែនជារបស់យើង មុន និងក្រោយ គង់តែបាត់បង់ទៅ។ ជីវិតរបស់យើងខ្លីណាស់ មិនដឹងជាថ្ងៃណាទេ? តែងតែគិតថាថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់អ្នក។ ធ្វើអ្វីដែលអ្នកចង់ធ្វើ ធ្វើអ្វីដែលគួរធ្វើ ធ្វើអ្វីដែលមិនប្រឆាំងនឹងមនសិការរបស់អ្នក។
៦. អរគុណពេលវេលា ដែលធ្វើឱ្យខ្ញុំជួបទាំងល្អ និងអាក្រក់។ សម្រាប់មនុស្សល្អខ្ញុំសូមកោតសរសើរ។ សម្រាប់មនុស្សអាក្រក់ ខ្ញុំក៏អរគុណ។ អ្នកបានធ្វើឱ្យខ្ញុំរៀនដឹងថា គ្មានអ្វីល្អឥតខ្ចោះនោះទេ។ នៅពេលដែលអាចទទួលយកបាន ខ្ញុំមិនរងទុក្ខទៀតទេ៕
អត្ថបទ : បរទេស / Knongsrok