ក្នុងមួយជីវិតរបស់មនុស្សយើងម្នាក់ៗ មិនអាចបានជួបមនុស្សល្អរហូតនោះឡើយ។ យ៉ាងណាក៏ដោយ មានមនុស្ស ៧ ក្រុមខាងក្រោមនេះ អ្នកត្រូវតែចងចាំ ចេះដឹងគុណ និងដាច់ខាតកុំបោះបង់គេចោលឱ្យសោះ។
១. មនុស្សដែលតែងជួយ និងគាំទ្រអ្នកដោយគ្មានលក្ខខណ្ឌ ៖ បើមានមនុស្សដែលសុខចិត្តជួយអ្នក គាំទ្រដល់អ្នក នោះចាត់ទុកជាមនុស្សសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក។ នៅពេលដែលបុគ្គលនោះសុខចិត្តជួយអ្នកដោយគ្មានលក្ខខណ្ឌ នោះក៏មានន័យថា គេពិតជាឱ្យតម្លៃដល់អ្នក គេក៏ជឿជាក់ និងស្មោះត្រង់ចំពោះអ្នកបំផុតផងដែរ។
២. មនុស្សដែលតែងតែនិយាយលេង និងស្ម័គ្រចិត្តកំដរអ្នក ៖ ដោយសារតែពួកគេខ្វល់ពីអ្នក ពួកគេអាចត្អូញត្អែរអំពីអ្នកជានិច្ច។ នេះក៏ត្រូវបានគេចាត់ទុកជាមនុស្សមួយប្រភេទដែលអ្នកមិនគួរបោះបង់គេនោះដែរ។ ពិតណាស់មនុស្សកំសាកនេះគ្រាន់តែចង់ក្រើនរំឭក ចង់ឱ្យអ្នកធូរស្រាលរាល់ថ្ងៃ មិនមានបំណងរំខានអ្នកនោះឡើយ។
៣. មនុស្សដែលតែងតែចែករំលែកជាមួយអ្នក ៖ អ្នកដែលសុខចិត្តនៅក្បែរអ្នក ដើម្បីជម្នះព្យុះភ្លៀងគ្រប់យ៉ាង គេជាមនុស្សដែលស្រឡាញ់អ្នកបំផុត។ មនុស្សជាច្រើននៅពេលអ្នកជួបបញ្ហានឹងចាកចេញពីអ្នក ប៉ុន្តែពេលជោគជ័យគេក៏ត្រលប់មកវិញ។ ប៉ុន្តែមានមនុស្សមិនច្រើនទេ ដែលអាចនៅក្បែរអ្នក ដើម្បីចែករំលែកភាពរីករាយ និងទុក្ខព្រួយរបស់អ្នកជាមួយអ្នក គួរតែគោរពពួកគេ។
៤. អ្នកដែលតែងតែបង្រៀន និងលើកទឹកចិត្តអ្នក ៖ អ្នកដែលឃើញចំណុចល្អរបស់អ្នក ក្នុងពេលជាមួយគ្នាក៏យល់ពីចំណុចខ្វះខាតរបស់អ្នក អាចជួយ និងលើកតម្កើងអ្នកបាន ពួកគេគឺជាអ្នកគាំទ្រដ៏អស្ចារ្យ។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកមានគុណរបស់អ្នកដទៃ បង្កើនសមត្ថភាពរបស់អ្នក ក្លាយជាគ្រូបង្វឹករបស់នរណាម្នាក់ បង្រៀន និងជ្រោមជ្រែងអ្នកដទៃ។
៥. អ្នកដែលតែងតែរក្សាពាក្យសន្យាជាមួយអ្នក ៖ បុគ្គលដែលតែងតែគោរពតាមពាក្យសន្យា គឺជាអ្នកដឹងច្បាស់នូវសមត្ថភាពខ្លួន ដឹងថាអាចធ្វើបានមុននឹងសន្យា។ ដោយវិធីនេះ បុគ្គលិកលក្ខណៈរបស់អ្នកនឹងប្រសើរឡើងបន្តិចម្តងៗ។ មនុស្សដែលរក្សាការសន្យា និងជំនឿរបស់ខ្លួន គឺជាមនុស្សដែលតែងតែត្រូវបានគេគោរពបំផុត។ ដូច្នេះហើយ អ្នកដែលរក្សាការសន្យាក៏ជាមនុស្សដែលជួយអ្នកឱ្យកាន់តែល្អ និងកាន់តែប្រសើរឡើង។
៦. មនុស្សដែលតែងតែខឹងអ្នក ពេលអ្នកធ្វើខុស ៖ បើមិត្តណាខឹងនឹងអ្នកនៅពេលដែលអ្នកធ្វើខុស ចូរអរគុណពួកគេទៅ។ ព្រោះគេខឹងអ្នកមានន័យថា គេខ្វល់ពីអ្នក មិនចង់ឱ្យអ្នកធ្វើខុស។ នេះជួយអ្នកឱ្យដឹងពីកំហុសរបស់អ្នក ដើម្បីកែលម្អឡើងវិញ។ ផ្ទុយទៅវិញ មនុស្សដែលមើលឃើញអ្នកខុស ហើយនៅតែមិនអើពើនឹងអ្នក គឺជាមនុស្សដែលមិនខ្វល់ពីអ្នក។ នេះគឺជាមនុស្សដែលធ្វើបាបអ្នក។
៧. មនុស្សដែលព្រមចាញ់អ្នកគ្រប់យ៉ាង ៖ ប្រសិនបើមានមនុស្សម្នាក់ដែលតែងតែស្ម័គ្រចិត្ត និងព្រមចាញ់អ្នកដោយគ្មានហេតុផលទាល់តែសោះ នោះមានន័យថា គេជាមនុស្សដែលផ្ដល់សុភមង្គលបំផុតដល់អ្នកក្នុងជីវិតនេះ។ មនុស្សដែលមិនសូវខ្វល់ពីខ្លួនឯង តែបែរជាមកខ្វាយខ្វល់ និងយកចិត្តទុកដាក់ចំពោះអ្នក នោះមានន័យថា គេពិតជាគោរព និងលះបង់គ្រប់យ៉ាងដើម្បីអ្នក៕
ប្រភព ៖ Phunutoday / Knongsrok