មែនហើយ ជនជាតិចិនត្រណមណាស់ មិនឱ្យនិយាយពាក្យមិនល្អ អពមង្គលឡើយ ព្រោះថា ពាក្យមិនល្អ រមែងនាំឱ្យជីវិតយើងក៏មិនល្អទៅតាមហ្នឹងដែរ។ យ៉ាងណាមិញ មនុស្សដែលចូលចិត្តនិយាយពាក្យទាំង ៣ ឃ្លាខាងក្រោមនេះ ជីវិតពួកគេមិនដែលបានល្អប្រសើរទេ ច្បាស់ជាក្រមួយជីវិត គ្មានសិរីសួស្ដី។
១. ពាក្យត្អូញត្អែរ ទួញសោក
ក្នុងជីវិតនេះ មនុស្សគ្រប់រូបត្រូវឆ្លងកាត់ទុក្ខលំបាកក្នុងជីវិត។ នៅពេលបែបនេះ មនុស្សភាគច្រើនជ្រើសរើសការត្អូញត្អែរ ទួញសោក និងចង់បញ្ចេញអារម្មណ៍ពេលមានសំណាងអាក្រក់។
ប៉ុន្តែប្រសិនបើអ្នកចាត់ទុកការត្អូញត្អែរ និងការអន់ចិត្តជាទម្លាប់ អ្នកនឹងចាប់ផ្តើមត្អូញត្អែរ អន់ចិត្តចំពោះវាសនាខ្លួនឯង ចំពោះរឿងដែលមិនសប្បាយចិត្ត នោះអ្នកនឹងទទួលរងនូវការខូចខាតរយៈពេលវែងតែប៉ុណ្ណោះ។
ព្រោះមនុស្សដែលតែងតែត្អូញត្អែរ តែងតែមានអារម្មណ៍ថា ជីវិតពោរពេញទៅដោយទុទិដ្ឋិនិយម និងភាពងងឹត។ ពេលមានបញ្ហា គេចេះតែបន្ទោសអ្នកដទៃ ហើយមិនពេញចិត្តអ្នកជុំវិញខ្លួន។
តាមពិត នេះគឺជាសញ្ញានៃភាពអសមត្ថភាព ពួកគេនឹងប្រើតែអាកប្បកិរិយាអវិជ្ជមានដើម្បីចៀសវាងបញ្ហាទាំងនេះ ជំនួសឱ្យការគិតពីរបៀបព្យាយាមយកឈ្នះពួកគេ។ មនុស្សដែលតែងតែត្អូញត្អែរអំពីជីវិត នឹងបាត់បង់កម្លាំងចិត្តក្នុងការងារក៏ដូចជាក្នុងជីវិត នេះនឹងធ្វើបាបខ្លួនអ្នកតែប៉ុណ្ណោះ។
២. លេងសើចនឹងអ្នកដទៃ
បុគ្គលដែលតែងតែនិយាយពាក្យតិះដៀល និងមាកងាយអ្នកដទៃ វាជាចរិតដែលគួរឱ្យស្អប់ខ្លាំងណាស់។ ព្រោះរាល់ពាក្យដែលអ្នកនិយាយអាចប៉ះពាល់ដល់អ្នកដទៃ។
ពាក្យមួយឃ្លាដោយអចេតនា អាចធ្វើឱ្យមនុស្សជុំវិញខ្លួនឈឺចាប់។ អ្នកនិយាយ គឺអចេតនា ប៉ុន្តែអ្នកស្តាប់ចាំមួយជីវិត។ កុំប្រើពាក្យជេរប្រមាថអ្នកដទៃ ដើម្បីការសប្បាយបណ្ដោះអាសន្ន។ នេះនឹងធ្វើឱ្យខូចទំនាក់ទំនងរវាងអ្នកទាំងពីរយ៉ាងខ្លាំង នេះជាមូលហេតុដែលមនុស្សមួយចំនួនមានប្រជាប្រិយភាព អ្នកខ្លះទៀតមិនមាន។
នោះក៏ព្រោះតែពួកគេមានការទប់ចិត្តយ៉ាងខ្លាំង ដោយដឹងថាអ្វីគួរនិយាយ និងអ្វីមិនគួរនិយាយ។ វាមិនមែនដោយគ្មានហេតុផលទេ ដែលគ្រោះមហន្តរាយកើតចេញពីមាត់ ពេលខ្លះគ្រាន់តែមាត់មួយអាចបំផ្លាញរឿងជាច្រើន ដូច្នេះអ្នកត្រូវប្រយ័ត្នពេលនិយាយ។
៣. ពាក្យខ្លាំង
ពេលធ្វើអ្វីមួយ ត្រូវផ្តល់ភាពស្ងប់ស្ងាត់ដល់ខ្លួនឯង និងអ្នកដទៃ។ កុំខ្លាំងពេក មនុស្សសម្ដីខ្លាំង រឹងរូស បង្កតែរឿងធំចេញតែប៉ុណ្ណោះ។ ធ្វើអ្វីក៏ដោយ ត្រូវដឹងពីអារម្មណ៍អ្នកដទៃឱ្យបានច្រើន។
ពេលមានជម្លោះ កុំប្រកាន់ខ្លាំងពេកគិតថាសម្ដីអ្នកដទៃខុស។ អ្នកប្រាកដជាត្រូវគ្រប់គ្រងមាត់របស់អ្នកជាមុនសិន។
ពេលខ្លះនិយាយច្រើនពេកហើយមិនចេះស្តាប់អ្នកដទៃ វាជាសញ្ញានៃការមិនគោរពចំពោះអ្នកដទៃ។ កុំនិយាយជាមួយអ្នកដទៃជាសំឡេងបញ្ជា អ្នកដែលឮសំឡេងបែបនេះនឹងមានអារម្មណ៍មិនស្រួលជាខ្លាំង៕
ប្រភព ៖ Phunutoday / Knongsrok