ការរក្សានូវគំនិតសុទិដ្ឋិនិយមចំពោះជីវិត ទោះបីជាមានការលំបាកកើតឡើងក៏ដោយ នេះបង្ហាញឱ្យឃើញថា អ្នកគឺជាមនុស្សឆ្លាត និងមានជីវិតរីករាយបំផុត។ យ៉ាងណាមិញ ៤ចំណុចខាងក្រោមនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា អ្នកគឺជាមនុស្សឆ្លាតពិតប្រាកដ។
១. មានឆន្ទៈក្នុងការស្តាប់
ពិតជាមនុស្សឆ្លាតតែងតែប្រើអាកប្បកិរិយាត្រៀមខ្លួនដើម្បីស្តាប់ ដើម្បីចាប់ផ្តើម មិនមែនជាគំនិតត្រៀមខ្លួនដើម្បីនិយាយនោះទេ។ ពួកគេចេះប្រើប្រាស់ពេលវេលាស្តាប់ សង្កេតភាគីម្ខាងទៀត និងយល់ពីបញ្ហាបានកាន់តែច្បាស់។
ការស្តាប់ គឺតែងតែសំខាន់នៅក្នុងជីវិតនេះ។ អំណាចនៃការស្តាប់ ពេលខ្លះគឺធំជាងពាក្យសម្ដី។ មនុស្សកាន់តែឆ្លាត គាត់ប្រើការស្ដាប់កាន់តែច្រើន មិនមែននិយាយប៉ប៉ាច់ប៉ប៉ោចអត់ប្រយោជន៍នោះឡើយ។
២. ចេះគ្រប់គ្រងខ្លួនឯង
ក្នុងជីវិតនេះមានមនុស្សជាច្រើនដែលប្រាថ្នាចង់មានអនាគតភ្លឺស្វាង និងមានមូលដ្ឋានគ្រឹះដើម្បីឈានទៅអនាគតល្អប្រសើរ។ ប៉ុន្តែពេលខ្លះ បើអ្នកមិនចេះគ្រប់គ្រងខ្លួនឯងទេ អ្នកច្បាស់ជាបាត់បង់ឱកាសល្អៗមិនខាន។
មានហេតុផលជាច្រើនដែលធ្វើឱ្យយើងបាត់បង់អារម្មណ៍។ នៅពេលនោះ វាងាយស្រួលណាស់សម្រាប់យើងក្នុងការធ្វើខុស។ ការបរាជ័យក្នុងការគ្រប់គ្រងអារម្មណ៍របស់អ្នក នឹងនាំមកនូវផលវិបាកមិនល្អជាច្រើនតាមមកពីក្រោយ។
៣. រស់នៅដោយវិជ្ជមាន
ការរក្សានូវអាកប្បកិរិយាវិជ្ជមានចំពោះជីវិត ទោះបីជាមានការលំបាកកើតឡើងក៏ដោយ គឺជាសញ្ញានៃភាពឆ្លាតវៃរបស់មនុស្សម្នាក់ៗ។
ជីវិតមិនតែងតែមានសំណាងរហូតនោះទេ។ អ្នកណាក៏នឹងជួបការលំបាក បរាជ័យក៏ដូចជាទុក្ខលំបាកក្នុងជីវិតដែរ។ មនុស្សឆ្លាត រមែងត្រៀមខ្លួនប្រឈមមុខនឹងការលំបាក ប្រើសុទិដ្ឋិនិយមជាវិជ្ជមាន ដើម្បីប្រឈមមុខនឹងការបរាជ័យ និងការបែកបាក់ក្នុងជីវិត។
៤. ដឹងថាពេលណាត្រូវបដិសេធ
មនុស្សឆ្លាតពេលប្រឈមមុខនឹងស្ថានការណ៍ និងសំណើលើសពីសមត្ថភាពខ្លួនឯង គេនឹងដឹងពីរបៀបដើម្បីបដិសេធ។ មនុស្សឆ្លាតដឹងពីពេលវេលាដើម្បីបដិសេធសំណើរ និងការល្បួងរបស់អ្នកដទៃ ដោយហេតុនេះហើយ ទើបអាចជួយឱ្យពួកគេចៀសវាងផលវិបាកមិនល្អនៅពេលក្រោយ៕
ប្រភព ៖ Phunutoday / Knongsrok