ទន្លេ តែងតែមានផ្នែកមួយ ចំណែកមនុស្សក៏ដូចគ្នា គឺមានរបៀបរស់នៅតាមបែបក្នុងពិភពលោករបស់ពួកគេ ប៉ុន្តែពេលខ្លះពិបាកដឹងថា អ្នកណាស្មោះត្រង់ជាមួយអ្នកណាពិតប្រាកដខ្លាំងណាស់។ ដូច្នេះ មានមនុស្ស៤ប្រភេទខាងក្រោមនេះ ដែលអ្នកគួរតែចងចាំទុក គេអាចនឹងមិនដែលទុកអ្នកជាសត្រូវទេ ប៉ុន្តែពួកគេ មិនដែលទុកអ្នកនៅក្នុងចិត្តគេឡើយ ក៏មានន័យថា គេមិនដែលខ្វល់ពីអ្នកនោះឡើយ។
១. មិត្តភក្តិក្នុងសង្គម
មនុស្សគ្រប់រូប មានមិត្តភក្តិពីរបីនាក់ដែលជាធម្មតាពួកគេលេចមុខតែនៅក្នុងការជួបជុំ និងកិច្ចប្រជុំអាជីវកម្មប៉ុណ្ណោះ។ នៅក្នុងពិធីជប់លៀងនោះ មានភាពអ៊ូអរដោយមានប្រុសស្រីជាច្រើន ដែលរាក់ទាក់គ្នា ប៉ុន្តែនៅពេលអ្នកមានបញ្ហា ពួកគេទាំងអស់នោះ មិនដែលលេចមុខចេញមកទេ។
នោះហើយជាមូលហេតុដែលយើងត្រូវចងចាំ ស្រី ស្រា មិត្តភក្តិ ដែលលេចមុខតែពេលរីករាយ អ្នកមិនគួរសេពគប់មនុស្សប្រភេទនោះទេ ត្រូវចងចាំថា មានមិត្តរួមចិត្តតែមួយនៅក្នុងជីវិតរបស់អ្នក ដែលហ៊ាននៅក្បែរអ្នក មិនថាពិបាក ជួបទុក្ខបែបណា ក៏គេមិនដែលបាត់មុខឡើយ។
២. សាច់ញាតិខ្លះ
នៅពេលអ្នកមានទ្រព្យសម្បត្តិ សាច់ញាតិនឹងមករកអ្នក ប៉ុន្តែនៅពេលអ្នកមានបញ្ហាមនុស្សទាំងនោះនឹងផ្តាច់ទំនាក់ទំនងជាមួយអ្នកភ្លាមៗ។ ជាងនេះទៅទៀត សាច់ញាតិខ្លះ មិនដែលលេចមុខចេញមកជួយយើងទេ មានតែនិយាយដើមយើង និងគ្រួសារយើងថែមតែប៉ុណ្ណោះ។
៣. មិត្តរួមថ្នាក់ចាស់
បន្ទាប់ពីចេញពីសាលា យើងនឹងមានការងារផ្ទាល់ខ្លួន និងជីវិតផ្ទាល់ខ្លួន។ មានមិត្តខ្លះក្លាយជាអ្នកមាន ហើយក៏មានមិត្តខ្លះ ក្លាយជាអ្នកក្រ។ នៅពេលនោះ ប្រសិនបើមានមនុស្សដែលចង់សុំជំនួយនោះវាពិតជាពិបាកខ្លាំងណាស់។
ប៉ុន្តែការពិត គឺថាមនុស្សជាច្រើនដែលមករកមិត្តរួមថ្នាក់ចាស់ ដើម្បីសុំជំនួយក៏ត្រូវបានបដិសេធភ្លាមៗដែរ។ ប៉ុន្តែកុំសោកស្តាយ ដែលត្រូវពួកគេបដិសេធ ព្រោះវាជារឿងធម្មតាទេ ដែលមិត្តចាស់ៗ គេមិនអាចនឹងជួយយើងបានឡើយ ព្រោះយើងមិនមែនជាមនុស្សដែលស្ថិតក្នុងការយកចិត្តទុកដាក់របស់គេ។
៤. អតីតគូស្នេហ៍
ក៏មានមនុស្សដែលស្រលាញ់មនុស្សតែម្នាក់ពេញមួយជីវិតរបស់ពួកគេ ហើយបន្ទាប់មកក៏រៀបការ ប៉ុន្តែក៏មានមនុស្សដែលមិនដូចបំណងដែរ ដែលត្រូវបែកគ្នា ហើយក្លាយទៅជាអតីតគូស្នេហ៍តែប៉ុណ្ណោះ។
ប៉ុន្តែមិនថាអ្នកបែកបាក់គ្នាដោយហេតុផលណានោះឡើយ វានៅតែជាទំនាក់ទំនង ដែលបានស្លាប់បាត់ទៅហើយ ។ ទំនាក់ទំនងគឺ "ស្លាប់" បន្ទាប់មកមនុស្សពីរនាក់មិនគួរមាននៅក្នុងជីវិតរបស់គ្នាទៅវិញទៅមកទៀតទេ កុំគិតអំពីទំនាក់ទំនង ឬសូម្បីតែសុំជំនួយក្នុងគ្រាលំបាក ព្រោះគូស្នេហ៍ចាស់ មិនអាចនៅរ៉ាប់រងកាតព្វកិច្ច ចំពោះជីវិតយើងបន្តទៀតនោះឡើយ៕
ប្រភព ៖ Phunutoday / Knongsrok