នាងមានការងារធ្វើនៅខាងក្រៅ ហើយនៅមកធ្វើការងារក្នុងផ្ទះទៀត ក្រៅពីការងារផ្ទះ នាងនៅឆ្លៀត រៀបចំឲ្យខ្ញុំនិងកូន បន្ថែមពីនេះ នាងថែមនាងរ៉ាប់រង មើលការខុសត្រូវ លើឪពុកម្ដាយខ្ញុំទៀត ...
មានពេលមួយ ខ្ញុំឆ្ងល់ ហើយក៏សួរនាងថា " អូន! អូនបានកម្លាំងមកពីណា ហេតុអ្វីក៏អូនរឹងមាំ ក្លាហាន បានបែបហ្នឹង " នេះជាសំណួរ ពីស្វាមីដ៏ល្ងង់ម្នាក់នេះ ព្រោះខ្ញុំមិនដឹងថា ត្រូវសួរនាងបែបណា ខ្ញុំឃើញនាងហត់ពេកហើយ នាងទំនេរ តែពេលគេងលក់ប៉ុណ្ណោះ ...
តែចម្លើយ ដែលឆ្លើយព្រមមកជាមួយនឹងស្នាមញញឹម នាងនិយាយថា " អូនបានកម្លាំងមកពីណាមែនទេ? កម្លាំងគឺអូនបានមកពីបង ពីកូន និងពីឪពុកម្ដាយទាំងសងខាងរបស់អូនហ្នឹងហើយ "
" អូនមានកូនៗល្អ ចេះស្ដាប់ដំបូន្មាន អូនមានស្វាមីល្អ មិនចេះដើរលេង លុយដែលរកបាន ទាំងប៉ុន្មាន ក៏អូនជាអ្នកទុកដាក់ អូនមានឪពុកម្ដាយក្មេងដែលមានចិត្តធម៌ អូនមានសមាជិកក្នុងគ្រួសារទាំងអស់ គោរពនិងឲ្យតម្លៃអូន លើកតម្កើ់ងអូនរហូតមក បែបនេះហើយ ឲ្យអូន អស់សង្ឃឹម បាក់ទឹកចិត្ត ក្មានកម្លាំងចិត្តបែបណា បងថាទៅមើល បើមនុស្សគ្រប់គ្នាសុទ្ធតែ ស្រឡាញ់ អាណិត និងគិតពីអូនខ្លាំងបែបនេះ "
#ជាការពិត កម្លាំងកាយ បានមកពីការសម្រាក ការញុំាបាយ ញុំាទឹក តែកម្លាំងចិត្ត គឺបានមកពីក្ដីស្រឡាញ់ ភាពជឿជាក់ ពីអ្នកដែលយើងស្រឡាញ់
ជឿថាមនុស្សស្រីទាំងអស់ នាងមិនដែលខ្លាចហត់នឿយ ឬលំបាកឡើយ ឲ្យតែមនុសស្សដែលនាងស្រឡាញ់ មានក្ដីសុខ ឲ្យគ្រប់គ្នា ចេះគោរព ស្រឡាញ់ និងឲ្យតម្លៃនាង ...
រក្សាសិទ្ធ : TSR Flower Shop #PanhaRoTH