ទីផ្សារកីឡាករបើកហើយ! ពូៗត្រកូល Glazer បានត្រៀមអ្វីខ្លះហើយសម្រាប់ Man Utd រដូវកាល​ក្រោយ?

ដូចដែលយើងបាននិយាយពី​អត្ថបទមុនៗអ៊ីចឹង លោក​ Duncan Castles គឺជាប្រភពសមរម្យនៅពេលនិយាយអំពីព័ត៌មាននៅក្លឹបបិសាចក្រហម Manchester Uited ហើយ​គាត់​នឹង​បង្ហាញ​អំពី​រឿងរ៉ាវ​មួយចំនួន​ទាក់ទងទៅ​ត្រកូល Glazer ។

Eb9db5fd Cccc 4aab 8a7e 91939f01fa23

និយាយក្នុង​កម្មវិធី Transfer Window podcast លោក Duncan Castles បាន​ទម្លាយ​ថា​៖" កត្តាកំណត់​ចុង​ក្រោយ​របស់​ Man Utd សម្រាប់​ការ​ដោះដូរ​កីឡាករ​នៅ​រដូវ​កាល​ក្រោយ​គឺ​កត្រកូល Glazer"។

“ គួរឱ្យចាប់អារម្មណ៍ណាស់! ខ្ញុំធ្លាប់​បានសង្ខេបទៅ​ប្រិយមិត្តបាល់ទាត់! ពេល​នេះបើ​ចង់​ឲ្យ​ខ្ញុំ​និយាយ​ថា​តើ Man Utd បាន​ត្រៀមដល់​កម្រិតណា​ហើយ​នោះ​គឺ ពួក​គេមិនទាន់មានគំនិតច្បាស់លាស់អំពីថវិកាដែល​ខ្លួនមាននៅ​ឡើយ​ទេ"។

2021 04 19T074712Z_229133830_RC2VYM9UC2KC_RTRMADP_3_SOCCER EUROPE BREAKAWAY 800x504

"វាអាស្រ័យលើអ្វីដែលក្រុម Glazers អនុម័ត។ ពួក​គេ​មិន​ទាន់​បាន​ចំណាយឬ​ធ្វើ​អ្វីនៅ​ឡើយ​ទេ ទាក់​ទងនិង​រឿងលុយដើម្បីទាក់ទាញអ្នកគាំទ្រដែលកំពុងបះបោរប្រឆាំងនឹងភាពជាម្ចាស់របស់ត្រកូល Glazer ខ្លួនឯង"។

ការមិនមានគំនិតច្បាស់លាស់អំពីថវិការសម្រាប់ផ្ទេរកីឡាករក្នុងទីផ្សារ​ដែល​បាន​បើក​រួច​មក​ហើយ​នេះ ហាក់ដូចជាមិនមានការព្រួយបារម្ភនោះទេ ជាពិសេសជាមួយក្រុម Man United ដែលត្រូវការកីឡាករថ្មីយ៉ាងតិចយ៉ាងហោចណាស់ ៣-៤ តំណែង។

E0mdwSOXEAAAJOl

បិសាចក្រហមមាន​ទំនាក់​ទំនងជាមួយនឹងការផ្ទេរយក Jadon Sancho (ដែលអាចចំណាយប្រហែល ៧៧ លានផោន), Raphael Varane, Kieran Trippier និង Harry Kane ។ មក​ដល់​ពេល​នេះ​! មាន​ព័ត៌មានវិជ្ជមានតិច​តួច​បំផុត​សម្រាប់​អ្នក​គាំទ្ររបស់​ពួក​គេ​ទាក់ទង​ទៅ​នឹង​គោលដៅ​ផ្ទេរ​ចូល​ទាំងនេះ៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: